ភាគទី៥

224 13 0
                                    

•Senior
***ភាគទី៥***

   ទឺត! ទឺត! សម្លេងទូរស័ព្ទរោទិ៍បន្លឺឡើងទម្លុះភាពស្ងប់ស្ងាត់ដែលនៅកណ្ដាលផ្ទះ។ លោកKritឈោងដៃយកទូរស័ព្ទមកចុចទទួលដោយមានកែវភ្នែកមួយគូរតាមសម្លឹងមើលឥតឈប់។
   «ហាឡូ! ជម្រាបសួរលោកMark!»
   (លោកជួយយកMagusចេញពីផ្ទះបន្តិច ទៅកាន់តែឆ្ងាយកាន់តែល្អ នាំគេទៅដើរលេងឯណាក៏ទៅៗ តែពេលម៉ោង៦ល្ងាចនាំគេទៅភូមិគ្រឹះបានហើយ!)មិនទាន់បាននិយាយអ្វីអោយដឹងរឿងច្បាស់ផងអ្នកម្ខាងទៀតក៏ចុចបិទទូរស័ព្ទបាត់ ទើបលោកKritយកទូរស័ព្ទទុកក្នុងហោប៉ៅមុននឹងល្បួងក្មេងតូចអោយចាកចេញពីផ្ទះតាមអ្វីដែលចៅហ្វាយនាយបញ្ជា។

   ងាកមកមើលអ្នកដែលនៅក្នុងបន្ទប់ឯណេះវិញ Markបោះទូរស័ព្ទចោលទៅម្ខាងមុននឹងឈ្ងោកមុខមកថើបថ្ពាល់ក្រអូបផ្អែមរបស់Gun។
   «ឈប់ថើបយើងបានហើយ!»Gunនិយាយដោយអឹមអៀន ថ្ពាល់ក៏ឡើងក្រហមដូចប៉េងប៉ោះទុំ នេះមកពីគេអៀននឹងណា អ្នកណាមិនអៀនលេងមកថើបថ្ពាល់គេអស់ជាច្រើនខ្សឺតនោះ!?
   «មិនឈប់ទេ អ្នកណាប្រើអោយបងមានថ្ពាល់ទន់ៗ ក្រអូបៗ ថើបហើយក៏ចង់ថើបទៀត មិនចង់ឈប់»
   «អៅ! បើដឹងចឹងទៅលក់ខ្លួនយកលុយចាយបាត់!»Gunគិតថាពាក្យសម្ដីរបស់គេកំប្លែង ទើបគេនិយាយហើយសើចតិចៗបញ្ចេញធ្មេញសៗរបស់គេ តែក្នុងគំនិតរបស់Markវិញមិនបានគិតថាវាកំប្លែងសូម្បីប៉ុនក្រចកដៃ ផ្ទុយទៅវិញគេបែរជាកើតមានអារម្មណ៍ខឹងប្រច័ណ្ឌដែលកំពុងពុះកញ្ជ្រោលនៅក្នុងខ្លួនគេ។
   «ហាមអោយអ្នកណាប៉ះខ្លួនបង! ខ្លួនប្រាណបងជារបស់ខ្ញុំតែម្នាក់!»សម្លេងរបស់Markប្រែមកជាកាច ស្រែកសម្លុតទៅអ្នកក្រោមរាងកាយដោយការខឹងសម្បារដែលគេមានគំនិតគិតចង់លក់ខ្លួន!
   «ខ្លួនយើង យើងចង់លក់មិនលក់ស្រេចតែយើង!»
   «ប្រាប់ហើយតើថាបងជារបស់ខ្ញុំតែម្នាក់!»
   «យើងក៏ប្រាប់ដែលថាយើងលក់មិន...»សម្ដីដែលកំពុងតែនឹងនិយាយបញ្ចេញទៅស្រាប់តែត្រូវលេបចូលក្នុងពោះភ្លាមៗ បន្ទាប់ពីMarkអោនមកថើបបបូរមាត់របស់គេបំបិទឃាត់ឃាំងរាល់នូវពាក្យសម្ដីដែលគេគិតចង់និយាយ។
   «បងជារបស់ខ្ញុំតែម្នាក់ របស់Mark Siwatតែម្នាក់!»Markនិយាយមុននឹងអោនថើបប្រឡោះករបស់Gun ខាំបឺតជញ្ជក់ទាល់តែស្នាមទើបគេបញ្ឈប់ហើយរឿងដែលយើងមិនគួរដឹងឮក៏កើតឡើង...

Senior (រដូវកាលទី២) [ចប់]Where stories live. Discover now