🐿️Part1🐯
ព្រះអាទិត្យបានរះពីទិសខាងកើតម្តងបន្តិចៗពន្លឺក៏បានចាងមកចូលក្នុងបន្ទប់រាងតូចច្រលឹងកំពុងតែដេកលុងលក់ តែក៏មានសម្លេងបើទ្វាបន្ទប់របស់រាងតូច
Junhao:"លម្មងើបហើយ....!!"សម្តីរាងក្របុតចុងគ្មានក្បាលគ្នាកន្ទុយរបស់តួរឯងប្រុសបានវាចារមកយ៉ាងសម
Zhang JunHao (张峻豪)អាយុ18ឆ្នាំ រៀនថ្នាក់ទី12ហើយ ជាកូនអ្នកមានលំដាប់ប្រទេស ចូលចិត្តមើលសៀវភៅពេលទំនេររៀនក៏ពូកែលេខ1រាល់ឆ្នាំ ចរិករឹករោសមិនចូលចិត្តនិយាយដដែលៗតាខឹងហើយវេទនាលួង បើនិយាយពីរូបរាងស្អាតសង្ហារមួយចប់ មុខងាប់តិច គេរឹងយ៉ាងណាក៏នៅតែគេមិនដែលហ៊ានប្រកែកជាមួយម៉ាក់របស់គេទេ គេមានគូរហើយម៉ាក់គេរើសទុកអោយហើយតែគាត់មិនទាន់និយាយទេ ប៉ារបស់គេទៅនៅបរទេសមើលក្រុមហ៊ុនមួយទៀត ហើយគេក៏មានបងប្រុសម្នាក់ផងដែល
Zhicheng:"ខ្ញុំសុំតិចទៀតទេ....!!"ដេកអោបខ្នើយអោបយ៉ាងទំនង
Mu Zhicheng (穆祉丞)អាយុ16ឆ្នាំ រៀនថ្នាក់ទី10 ជាកូនកំព្រា ព្រោះម៉ាក់ប៉ាគេបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងតែពីគេអាយុ10ឆ្នាំ ប៉ុន្តែប៉ាម៉ាក់របស់គេបានបន្សល់ទុកនូវទ្រព្យសម្បត្តិជាច្រើនទុកអោយគេ ដោយសារតែគេនៅក្មេងពេកម៉ាក់របស់Junhaoជាមិត្តសម្លាញ់របស់ម៉ាក់ Zhicheng ទើបយកមកមើលថែជំនួសដល់សព្វថ្ងៃ គេជាក្មេងរោសរាយរាក់ទាក់ គោរពចាស់ទុំ ពេលទំនេរទៅជួយអ៊ុំចុងភៅធ្វើម្ហូបឬមើលសៀវភៅ និយាយពីរូបសម្បត្តិវិញ ស្អាត ទាបតិចមុខប៉ោងៗដូចតុក្តា រៀនពូកែណាស់ Junhaoមិមសូវជាចូលចិត្ត Zhicheng ប៉ុន្មានទេតែបើឃើញថាលេងជាមួយអ្នកផ្សេងបែបស្និទ្ធស្នាលគឺអារម្មណ៌របស់គេមិនសុខទេ
Junhao:"យើងមិនចង់មកដាស់ឯងរហូតទេ រៀនងើបអោយលឿនតិចទៅ!!"ឈរនៅចុងគ្រែថាអោយ
Zhicheng:"ចឹងកុំមក!!"ងើបព្រឺស
Junhao:"បើមិនម៉ាក់អោយមកយើងក៏មិនមកដេស!!"គេដើរចេញទៅវិញ
Zhicheng:"មិនបានប្រើអោយមកផង....!!"រអ៊ូបន្តិចងើបចូលបន្ទប់ទឹកបាត់ទៅ
Mrs'Zhang:"ឯងណាកូន Chengគេងើបឬនៅ??"គ្រាន់តែឃើញ Junhao ចុះភ្លាមសួរភ្លែត
