17/20

1K 133 6
                                    

ទៅដល់កន្លែងអ្នកស្រីគីមក៏បានបោះសំណួរសួរទៅថេហ្យុងតែម្តងថា

« តើឯងជាអ្នកណា ? » អ្នកស្រីគីម គាត់បានសួរទាំងទឹកមុខស្ងួត

« ហេតុអីអ្នកម៉ាក់សួរកូនបែបនេះ ? » ថេហ្យុង និយាយតិចៗព្រោះគេបានដឹងហើយថាប្រាកដជាគាត់បានដឹងរឿងរបស់ខ្លួនមិនខាន

« យើងសួរថាឯងជានរណា មកពីណាហេតុអីបានជាមកនៅក្នុងរាងកាយរបស់កូនយើង ? ហើយពេលនេះកូនរបស់យើងនៅទីណា ? » អ្នកស្រីគីមបានសម្លុតសួរថេតែម្តងរហូតធ្វើអោយគេភ័យ

« អូនកុំសម្លុតគេអី »អ្នកប្រុសគីម
« ឆាប់ឆ្លើយមក ? » អ្នកស្រីគីម
« គឺខ្ញុំក៏មិនដឹងថាហេតុខ្ញុំមកដល់ទីនេះដែរ ខ្ញុំគ្រាន់តែដឹងថាខ្ញុំជិតត្រឡប់ទៅវិញហើយ » ថេហ្យុង គេក៏បានឆ្លើយទាំងភិតភ័យ

« ចុះកូនយើងកូនរបស់យើងនៅទីណា » អ្នកស្រីគីម គាត់នៅតែសម្លុតសួរថេដដែល

« អ្នកមីងៗ កុំសម្លុតបែបនេះអីនិយាយធម្មតាទៅ » ស៊ូណា
« ហេតុអីយើងត្រូវនិយាយស្រួលបួលបើរាងកាយកូនរបស់យើងមិនមែនកូនរបស់យលងជាអ្នកនៅផង » អ្នកស្រីគីម

« អោយខ្ញុំសុំទោសផងខ្ញុំមិនបានប្រាប់ពីដំបូងខ្ញុំមិនចង់អោយអ្នកស្រីដឹងព្រោះខ្លាចអ្នកស្រីទទួលយកមិនបាន ខ្ញុំក៏មិនចង់មកទីនេះដែរតែវាសនាបានកំណត់ទៅហើយ » ថេហ្យុង គេនិយាយតែគេមិនបានយំអោយស្រក់ទឹកភ្នែកចុះឡើយ

« ជុងគុក តើប្អូនជុងគុកបានដឹងរឿងនេះទេ ? ខ្ញុំនិងទៅប្រាប់គេទាំងយប់តែម្តង » អ្នកស្រីគីម រៀបហ្នឹងដើរចេញទៅក៏អ្នកប្រុសគីមបានឃាត់ហើយថេហ្យុងក៏បាមលត់ជង្គង់រួចនិយាយថា

« អ្នកស្រីគីម ទោះខ្ញុំទើបតែបានស្គាល់អ្នកស្រីមែនតែខ្ញុំបានដឹងហើយថាអ្នកស្រីជាមនុស្សតែមានទឹកចិត្តល្អខ្ញុំមិនអាចជឿទេថាអ្នកនិយាយរឿងទាំងអស់ប្រាប់មនុស្សដែលខ្ញុំស្រលាញ់ខ្លាំងក្នុងពេលនេះបានទេ » ថេហ្យុង ចាប់ផ្តើមមានទឹិកភ្នែកស្រក់មកបន្តិចម្តងៗស្រមពេលដែលគេនិយាយ

ចំណែកឯងអ្នកស្រីគីមពេលឮពាក្យថេនិយាយហើយក៏បានចិត្តទន់ហើយបែរក្រោយមើលមុខរបស់ថេវិញ

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now