12/20

1.2K 143 3
                                    

ស្អែកឡើងនៅពេលព្រឹកអ្នកស្រីគីមបានអោយគេមកហៅថេហ្យុងទៅជួប មិនដឹងមានរឿងអីទេខ្លាចតាស៊ូណាប្រាប់រឿងនោះទេមើលទៅ ថេហ្យុងដើរទៅដល់ក៏ស្រាប់តែបានជួបនិងស៊ូណាដែលកំពុងឈរជិតអ្នកស្រីគីម ថេហ្យុងមានអារម្មណ៌ថាភ័យតិចៗដែរតែក៏បានព្យាយាមទៅឈរជិតនឹងធ្វើអោយដូចធម្មតា

« ម៉ាក់អោយគេហៅកូនមកមានការអី » ថេហ្យុង

« ............. » អ្នកស្រីគីម បានមើលមុខរបស់ថេហើយមិនទាន់និយាយអ្វីទាំងអស់

« ម៉ាក់ ! » ថេហ្យុង ចាប់ផ្តើមភ័យ
« មើលចុះមុខកូនដូចស្រអាប់ដល់ហើយទាំងពីរឈឺថ្ងៃមុន » អ្នកស្រីគីម តាមពិតគាត់មិននិយាយមិញនេះដោយសារតែគាត់ឃើញមុខរបស់ថេហ្យុងស្រអាបសោះ រួចគាត់ក៏បានយកដៃទៅប៉ះមុខរបស់អ្នកជាកូន

« អឺ......មិនអីទេម៉ាក់ចាំកូនថែរក្សាវា » ថេហ្យុង និយាយដោយមើលទៅមុខរបស់ស៊ូណា រីឯក្នុងចិត្តវិញធូរតែម្តងពេលដែលដឹងថាអ្នកស្រីហៅមកមិនមែននិយាយរឿងនោះ

« ថែរក្សារាងកាយនិងថែទាំសុខភាពផងដឹងទេ » អ្នកស្រីគីម

« បាទអ្នកម៉ាក់ » ថេហ្យុង
« ខ្ញុំនិងអ្នកមីងគិតចង់ទៅផ្សារដើម្បីទិញកាដូថ្ងៃកំណើតរបស់ពូជុង » ស៊ូណា
« តើកូនទៅជាមួយម៉ាក់ទេ ??? » អ្នកស្រីគីម
« ខួបកំណើតពូជន ?? ថ្ងៃនេះជាថ្ងៃចន្ទមែនទេ ?? » ថេហ្យុង

« មែនហើយកូន កម្មវិធីធ្វើនៅយប់នេះ ដូច្នេះកូនត្រូវរៀបចំខ្លួន » អ្នកស្រីគីម
« ឮថាពូជុងអ្នកអញ្ជើញបងដោយផ្ទាល់ទៀត » ស៊ូណា បានញញឹមដាក់ថេ

« មែនហើយកូនទិញកាដូអោយគេមួយផងទុកជាអនុស្សាវរីយ៍ណា » អ្នកស្រីគីម

« ខ្ញុំទិញហើយៗ តែមិនចង់អោយទេ » ថេហ្យុង
« ហេតុអី ?? » អ្នកស្រីគីម
« ថ្ងៃខ្ញុំឈឺណាកូនមកមើលខ្ញុំតែមួយភ្លែតហើយក៏ចេញទៅទាំងមិនលាអីមួយម៉ាត់ » ថេហ្យុង

« អញ្ចឹងតើបានជាពេលមកផ្ទះវិញមិនបានផ្ញើប្រាប់គេថាលា » ស៊ូណា

« បានហើយម៉ាក់ទៅសិនហើយ » អ្នកស្រីគីម
ញញឹមហើយក៏ដើរចេញទៅជាមួយស៊ូណា

Scarlet Moon : ព្រះចន្ទពណ៌ក្រហម 🌒♥️ ( Complete ✅ )Where stories live. Discover now