ភាគ11
«បងចិត្តអាក្រក់ណាស់! ឈប់និយាយរកហើយ ឆឹស» ថេហ៍ធ្វើជាងក់ងររួចដើរតាំងៗទៅអង្គុយលើសាឡុងបាត់ទៅ ដើម្បីឲ្យជុងហ្គុកមកលួងតែគិតថាគេមកលួងឬ? ចម្លើយគឺអត់ទេ 🙂ក្រាក!
«បងជុង!!» គ្រាន់តែទ្វាបើកក្រាកក៏មានសំឡេងស្រួសស្រេសមួយបានបន្លឺឡើង
«មានការណ៍អីស៊ុនអេ?» ជុងហ្គុងសួរទៅអ្នកដែលមានឈ្មោះថាស៊ុនអេនោះទាំងមិនដកភ្នែកពីឯកសាររបស់គេឡើយ
«នាងជាអ្នកណា?» ថេហ្យុងងើបមុខឡើងដោយប្រើកែវភ្នែកមុតស្រួចសម្លឹងទៅស៊ុនអេ
«យើងទៅទេដែលត្រូវសួរឯងនោះ!» ស៊ុនអេតបទៅថេហ៍វិញរួចក៏ដើរទៅអង្គុយពីលើជុងហ្គុកដែលកំពុងតែមើលឯកសារ នេះនាងមិនទាន់ស្គាល់ថេហ្យុងច្បាស់ទេ។
«ស៊ុនអេ!!សូមនាងចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ៉ហើយ!» ដោយឃើញមុខថេហ៍គួរឲ្យខ្លាចពេកគេក៏និយាយដេញស៊ុនអេចេញតែ..
«ហេតុអីបងដេញខ្ញុំចេញ?? បងត្រូវដេញអាក្មេងមុខញីនោះចេញបានត្រូវ!» ស៊ុនអេនិយាយញ៉ែតៗថាឲ្យថេហ្យុងដោយមិនគិតច្រើនឡើយ ចំណែកជុងហ្គុកវិញគេរិតតែមានអារម្មណ៍មិនស្រួលក្នុងចិត្តឡើងព្រោះតែកែវភ្នែកថេហ្យុងពេលនេះមិនដូចថេហ្យុងដែលនាយធ្លាប់ឃើញឡើយ។ វាប្រៀបបាននឹងមនុស្សពីរនាក់ផ្សេងគ្នាអ៊ីចឹង
ដោយឃើញស៊ុនអេមិនស្ដាប់នាយបែបនេះថេហ្យុងក៏ដើរតាំងៗទៅចាប់បោចសក់នាងក្រវាត់ទៅជិតសាឡុងឯនោះ (ចាហាវហា៎) ហើយគេក៏ដើរមកអង្គុយលើជុងហ្គុកវិញ ~,~
«អូយ! អាក្មេងចង្រៃ! ចាំមើលណាយើងនឹងប្រាប់ប៉ាយើងឲ្យសម្លាប់ឯង!!» ស៊ុនអេងើបមុខមកសម្លក់ថេហ្យុងដែលកំពុងតែអង្គុយភ្លៅជុងហ្គុកធ្វើមិនដឹង
«ក៏សាកទៅ! ខ្ញុំនឹងចាំមើលថារវាងខ្ញុំនឹងនាងមួយណាស្លាប់មុន» ថេហ៍និយាយរួចក៏ញញឹមចុងមាត់បែបមានល្បិខបន្តិចហើយគេក៏លើកដៃអោបករាងក្រាស់វិញ
«អាយ!! ឯងចាំតែមើលទៅ» ស៊ុនអេនិយាយរួចក៏ងើបឈរដើរចេញទៅបាត់ទៅ ចំណែកថេហ្យុងនៅអង្គុយធ្វើភ្នែកម៉ក់ៗដាក់ជុងហ្គុកហ្នឹងហើយ។
«ចេះប្រច័ណ្ទដែរតាស៎!» ជុងហ្គុកនិយាយរួចក៏យកដៃទៅច្បិចចុងច្រមុះថេហ្យុងបន្តិច
«បើមិនចេះខ្លះគេយកបាត់ហើយ របស់ល្អផង» ថេហ៍និយាយទាំងញញឹមរួចក៏ផ្អែកក្បាលហ្នឹងទ្រូងជុងហ្គុកដេកលក់បាត់ទៅ~
___ចប់___
សរសេរដោយ:អូនមី+រីយ៉ា
សូមរង់ចាំអានភាគបន្ត✨