❤️ភាគ១២:Start Game💚

695 54 0
                                    

//មួយខែកន្លងផុតទៅ//
រាងតូចថ្ងៃនេះគេមកផ្ទះម៉ាក់ក្មេកវិញហើយ ព្រោះនៅផ្ទះម៉ាក់គេមួយខែហើយ តាមពិតថានៅមួយអាទិត្យទេតែអ្នកស្រីXiao និងPeixinថាអោយនៅមួយខែទៅ
«លោកប៉ា»រាងតូចដើរចូលផ្ទះក៏ឃើញលោកWangអង្គុយមើលទូរទស្សន៍
«មកវិញហើយហេសកូន»
«បាទ ចុះប៉ាមកវិញយូរនៅ»
«ទើបអាទិត្យមុនដែលទេ»
«ឮថាមានផ្ទៃពោះ យ៉ាងម៉េចហើយគេធ្វើទុក្ខឯងដែរទេ»
«មិនអីទេប៉ា គេឆ្លាតណាស់»រាងតូចញញឹមហើយអង្អែលក្បាលពោះគេ
«ហឹម ចៅប៉ាឆ្លាតណាស់»
ពួកគេនិយាយគ្នាលេងយ៉ាងរីករាយ
«អោយប៉ាសុំទោសណាចំពោះអាកប្បកិរិយារបស់អុីប៉ូផង»លោកWangអោនមុខចុះ គាត់ទើបដឹងរាងក្រាសទៅយកអ្នកបម្រើខ្លួនមកធ្វើប្រពន្ធព្រោះគ្មានអ្នកណាប្រាប់គាត់
«មិនអីទេប៉ា»រាងតូចទម្លាក់ទឹកមុខដូចគ្នាពេលនិយាយដល់រឿងនេះ គេមិនយល់ពីរាងក្រាសថាកំពុងធ្វើអីទេ តាំងពីថ្ងៃនៅហាងនោះមក គេមិនដែលជួបអុីប៉ូទៀតទេគិតទៅមួយខែហើយ
«ល្អហើយដែលឯងមិនប្រកាន់គេ ថ្ងៃណាមួយគេនឹងយល់ពីឯង»លោកwangអង្អែលខ្នងរាងតូច
«បាទ»រាងតូចញញឹម តែមើលទៅគេប្រឹងញញឹមណាស់

//បន្ទប់គេង//
«ងងុយគេងណាស់»រាងតូចចេះតែងងុយគេង
រហូតហើយនិងអស់កម្លាំង
~~~~~~~~~~~
"ហ្អើយហត់ណាស់"រាងក្រាសដើរចូលបន្ទប់
«មិចក៏គេនៅទីនេះ»
«ហឹម»រាងតូចក្រហឹមដើមករតិចៗ
"គួរអោយស្រឡាញ់ណាស់ យើងចង់តាសុីឯងទេ"រាងក្រាសពោលតិចៗអង្អែលមុខរាងតូច ហើយក៏ដាក់ខ្លួនគេងក្បែរនោះដែល

//៣ម៉ោងក្រោយមក//
ពួកគេគេងអោបគ្នា លង់លក់ស្រួលណាស់
«អុីប៉ូ»រាងតូចភ្លាត់មាត់ហៅឈ្មោះគេ
«ហឹម ភ្ញាក់ហើយមែនទេ»
«មិចក៏លោកមកគេងនៅទីនេះ»
«ខ្ញុំមិនដឹងដែលពេលភ្ញាក់ឡើងក៏ឃើញខ្លួនឯងនៅទីនេះបាត់ទៅហើយ»រាងក្រាសនិយាយហើយដើចូលបន្ទប់ទឹកបាត់ទៅ

រាងតូចអង្គុយលើគ្រែមិនយល់ពីរាងក្រាសចង់បានន័យថាម៉េច
នៅក្នុងGameមួយនេះមានអ្នកចូលរួមលេងច្រើនណាស់ រង់ចាំមើលភាគបញ្ចប់តើខាងណាជាអ្នកឈ្នះ?
~~~~~~~~~~
«យ៉ាងម៉េចហើយការសើបរបស់ឯង»Peixin
«ខ្ញុំគិតថានាងមកពីសម្ពន្ធ័ត្រកូលZhou»
«អីយ៉ាបញ្ចុះបញ្ចូលមនុស្សរបស់យើងហើយចង់មកធ្វើបាបគ្រួសារយើងហេស ច្រឡំធំហើយ»Peixinក៏ចូលរួមលេងGameមួយនេះដែលតែគ្មានអ្នកណាដឹងទេ សូម្បីតែអុីប៉ូ
«ទៅធ្វើការបន្តទៀត ហាមមិនអោយមាននរណាដឹង»
«បាទ»

ពេលវេលា💚❤️(ចប់)Where stories live. Discover now