❤️ភាគ១៥:ចាប់ជម្រិត💚

640 51 0
                                    

«បងយូរិនគាត់មិនស្រឡាញ់ខ្ញុំទេ ហឹក ហឹក»
«មិនអីទេនៅមានខ្ញុំ និងអ្នកផ្សេងទៀតដែលស្រឡាញ់អ្នកប្រុស»
«ហឹក ហឹក គាត់ស្អប់ខ្ញុំ»
«.........»យូរិនអង្អែលខ្នង លួងលោម
«អ្នកប្រុសទៅងូតទឹកសិនទៅ»
«ហឹម......»

Fanxingមិនចេញទៅណាមួយអាទិត្យគឺសំងំតែនៅក្នុងបន្ទប់ ចេញតែពេលទៅញុំាបាយប៉ុណ្ណោះ

ទឺត ទឺត~~~~~សម្លេងទូរសព្ទបន្លឺឡើង
[សួស្ដីបងចាន់]
[Fanxingហា ឯងកើតអីមួយអាទិត្យហើយមិចមិនតប
សារបងចឹង]
[គឺទូរសព្ទខ្ញុំខូច ទើបតាធ្វើហើយបង]Fanxingនិយាយ
កុហកទេរាល់សារដែលរាងតូចផ្ញើរមកគឺគេឃើញទាំងអស់តែមិនចង់តប
[ធូរចិត្តបន្តិចបងស្មានតាឯងកើតអី]
[ខ្ញុំមិនអីទេបង]
[ចុះរឿងសារភាពថ្ងៃមុនបានផលដែលទេ បងឃើញPei xinតាំងពីថ្ងៃនោះមកគេមិនសូវនិយាយស្ដីទេ ហើយមើលទៅក្រៀមក្រំទៀតផង]
[គឺគាត់ប្រហែលមានអ្នកដែលគាត់ស្រឡាញ់រួចហើយបង]
[មិនពិតទេ តាមបងដឹង បងមិនដែលឃើញគេមានទំនាក់ទំនងជាមួយអ្នកណាផង]
[ខ្ញុំមិនដឹងទេបង តែគាត់មិនស្រឡាញ់ខ្ញុំទេ]
[ចាំបងសួរគេអោយ]
[មិនបាច់ទេបង]
ទូត ទូត~~~~រាងតូចបិទទូរសព្ទបាត់
[អាឡូ បង បងចាន់]
«គាត់បិទទូរសព្ទបាត់ហើយ»Fanxingដេកក្ដោបទូរសព្ទជាប់ទ្រូង

//ម្ខាងទៀត//
«ចាហ្វាយ»
«មានការអីនិយាយមក»
«គឺពួកគេដឹងហើយថាZanjinចុះចូលជាមួយពួកយើង»
«អីយ៉ា មិនស្មានថាពួកគេដឹងលឿនយ៉ាងនេះសោះ»
«ហើយពួកគេនឹងធ្វើសកម្មភាពនៅប្រហែល២អាទិត្យទៀត»
«មិនធម្មតាមែន នេះមិនមែនជាគេម្នាក់ឯងទេ ប្រាកដជាមានអ្នកចូលរួមច្រើនហើយ»
«ចាហ្វាយហើយខ្ញុំសើបបានព៌ត័មានបន្ថែមទៀតថាផែនការដំបូងរបស់ពួកគេគឺកំពុងធ្វើសកម្មភាពហើយ»
«ផែនការដំបូង ចឹងមានន័យថាការចាប់ខ្លួនចាន់ជា
ផែនការទីពីរ»
«ត្រូវហើយចាហ្វាយ»
«ចុះឯងដឹងទេថាផែនការដំបូងរបស់ពួកគេជាអ្វី?»
«បើតាមគ្នាយើងនៅទីនោះបានប្រាប់ថា លួចគម្រោងធំរបស់ក្រុមហ៊ុនលោកWang yibo»
«ហាស ហាបញ្ជូនមនុស្សមកលួចគម្រោងរបស់ប្អូនថ្លៃយើង»
«.........»
«រៀបចំឡានទៅក្រុមហ៊ុនអុីប៉ូ»
«បាទ»

ក្នុងពេលជាមួយគ្នានេះដែលកូនចៅPei xin ក៏បានផ្ដល់ដំណឹងអោយដូចគ្នាគឺពួកគេសើបបានដូចនឹងព៌ត័មាន
ខាងលើមិញដែរ

ពេលវេលា💚❤️(ចប់)Where stories live. Discover now