ប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ជាប្រទេសដែលមានទេសភាពប្លែកភ្នែក មានមនុស្សច្រើនកុះករ។ជាកន្លែងសម្រាប់មនុស្សគ្រប់វ័យមកកម្សាន្ត បំបាត់ទុក្ខកង្វល់។កោះJejuជាកន្លែងមួយដែលសម្បូរមនុស្សមកលេង ហើយវាក៏ជាកន្លែងសម្រាប់គូរស្នេហ៍ដើរកម្សាន្តនៅថ្ងៃសម្រាកផងដែរ។បើក្រឡែកមកមើលនារីម្នាក់ដែរដែលមានរូបរាងតូច ច្រមុះស្រួច ថ្ពាល់ប៉ោងៗ សង់ពណ៌ខ្មៅរលោង ដែរកំពុងឈរនៅជិតសមុទ្រមើលទៅទឹករលកដែលកំពុងបោកបក់។
នាងឈ្មោះថា Kim Jennie អាយុ24ឆ្នាំជាកូនច្បងក្នុងត្រកូល Kim ហើយនាងក៏មានប្អូនស្រីម្នាក់ដែលមានអាយុ22ឆ្នាំគឺ Kim Chaeyung ជាមនុស្សចូលចិត្តបង្កភាពសប្បាយរីករាយ ដែលទើបបញ្ចប់ការសិក្សាពីកាណាដា ផ្នែកគណនេយ្យនៃមហាវិទ្យាល័យនៅ Simon Fraser University<<Jen បងមកហើយ>>សម្លេងស្រែកពីចម្ងាយមកកាន់រាងស្តើងដែលកំពុងស្លុងអារម្មណ៍តាមរលកទាំងសមុទ្រ។នោះគឺកំលោះសង្ហារ Park Jiminអាយុ26ឆ្នាំជាCEOវ័យក្មេង នៃក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅកូរ៉េ។
Jennie<<min ខ្ញុំមានរឿងចង់និយាយជាមួយលោក>>រាងស្តើងសម្លឹងមើលទៅរាងក្រាស់ដោយទឹកមុខស្មើរមិនញញឹមបន្តិចសោះ។
Jimin<<អូនមានរឿងអីនិយាយមក ពួកយើងនឹងឆាប់បានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា>>Taeបានយកដៃទៅចាប់ដៃរាងតូចតិចៗ ប្រកបដោយក្តីស្រលាញ់ ទាំងដែលអ្នកម្ខាងមិនញញឹមសោះទៅកាន់គេ។
Jennie<<ពួកយើងបែកគ្នាទៅ យើងរស់នៅរៀងខ្លួនទៅខ្ញុំសុំអង្វរ ពេលនខ្ញុំមានគូរដណ្តឹងហើយ ហើយក៏ជិតរៀបការដែរ>>គ្រាន់តែឮប្រយោគនេះភ្លាមរាងក្រាស់ដូចត្រូវគេយកកាំបិតចាក់ចំបេះដូងយ៉ាងច្រើនកាំបិត ដៃរាងស្តើងបានដកដៃចេញពីគេទាំងទឹកភ្នែកស្រក់តិចៗតែទ្រាំមិនអោយគេឃើញទឹកភ្នែករបស់ខ្លួន។
Jimin<<Jenនេះអូននិយាយពីអ្វី ជិតរៀបការ? អាម្នាក់នោះជាអ្នកណាទើបអូនជ្រើសយកគេ វាល្អជាងបងមេនទេទើបអូនដាច់ចិត្តបែកពីបងJen បងមិនល្អត្រង់ណា ចុះយើងទាក់ទងគ្នា4ឆ្នាំនេះវាជាស្អី Jen ដែលបងស្គាល់ពីមុននៅទីណា>>រាងក្រាស់ស្រែកសួរទាំងទឹកភ្នែក ដែលដៃកំពុងតែចាប់ស្មារាងតូចអង្រួនយ៉ាងខ្លាំងតាមកម្លាំងមនុស្សប្រុស។
YOU ARE READING
រឿង ល្បែងស្នេហ៍[💞Complete 💞]
Romance> Kim Taeyung/Kim Jennie Park Jimin/Kim Chaeyung