មួយពព្រិចភ្នែកថ្ងៃដែលjiminរងចាំបានមកដល់មកដល់។2ខែមកនេះនាយអោយគេតាមដានឆេយ៉ុងរហូត ខ្លាចថានាងរត់គេចមិនចូលពិធីរៀបការជាមួយគេ។ពេលនាងចេញទៅណាម្តងៗjiminអោយមនុស្សតាមនាងស្អិតជាងតក់កែទៅទៀត ទើបនាងលែងចេញទៅណា ទៅធ្វើការក៏មិនកើតបើjiminគេអោយមនុស្សតាមច្រើនពេក។ពិធីរៀបការបានរៀបចំយ៉ាងអធិកអធមនៅទីក្រុងសេអ៊ូល ដោយមានអ្នកចូលរួមសុទ្ធតែមហាសេដ្ឋីធំៗ ម្ចាស់ជំនួយជាច្រើនរបស់គ្រួសារទាំងពីរ ហើយក៏មានវត្តមានmafiaធំៗមកពីជប៉ុនដែរ។
Jimin<<សូមអញ្ចើញតាមសប្បាយ>>នាយឪនគោរពភ្ញៀវដែលមកចូលរួមពីធីរៀបការរបស់នាយ។ដោយមានបងប្អូនទាំង6របស់នាយជួយចាត់ចែង នៃភ្ញៀវទៅអង្គុយកន្លែងសមរម្យ។
Suga<<អញ្ជើញលោក>>
Jimin<<សួស្តីលោក chanyol>> Hanaki Chanyolជាក្មួយរបស់មេដឹកនាំត្រកូលHanakiដែលជាត្រកូលមានឥទ្ធិពលនៅជប៉ុន ដែលមានម្តាយជាកូនកាត់កូរ៉េជប៉ុននឹងឪពុកជាmafiaជប៉ុន។jiminរាក់ទាក់គេណាស់ គេមានអំណាចមិនចាញ់jiminទេ។
Chanyol<< បាទចូលរួមត្រេកអរផង>>នាយញញឹមទៅjimin ហើយមិនភ្លេចសម្តែងការត្រេកអរជាមួយjiminទេ។ស្នាមញញឹមរបស់នាយធ្វើអោយកូនស្រីអ្នកអភិជនលង់សឹងតែគ្រប់គ្នាតែគួរអោយស្តាយនាយមានកូនមួយបាត់ហើយ។
Jimin<<ដូចជាមិនឃើញYakio>>នាយសម្លឹងរកមើលនារីដែលជាប្រព្ធរបស់chanyol មិនឃើញមកសោះតាមធម្មតានាងតែងតែមកជាមួយគេគ្រប់កម្មវិធី ព្រោះសម្រស់របស់នាងបើមិនប្រាប់ថាមានកូនមួយទេគេមិនជឿទេព្រោះពេលនាងដើរកម្មវិធីជាមួយប្តីម្តងគេតាមមើលនាងមិនដកក្រសែភ្នែកសោះទើបប្តីរបស់នាងហួងហែងនាងណាស់។
Chanyol<<ថ្ងៃនេះyakioមិនបានមកទេ គេរវល់ទៅមើលអ៊ុំAikoiគាត់មិនស្រួលខ្លួន>>jiminឮបែបនេះក៏ខកចិត្តដែរYakioមិនបានមក ព្រោះនាងប្រាប់ថានាងចង់មកចូលរួមពិធីគេណាស់។នាយនិយាយហើយក៏ដើរទៅរកកន្លែងអង្គយបាត់ទៅ ហើយjiminក៏ទទួលភ្ញៀវបន្ត។
ពីធីបានចាប់ផ្តើមឡើងដោយលោកjaeyeonជាអ្នកដឹងដៃកូនស្រីមកដោយផ្ទាល់ថ្ងៃនេះគឺជាថ្ងៃរៀបការរបស់កូនស្រីពៅត្រកូលKim។មនុស្សគ្រប់គ្នាមើលមកនាងពិតជាស្អាតខ្លាំងណាស់ សមជាកូនស្រីត្រកូលអភិជនមេន។លោកបន្តដឹកដៃកូនស្រីដល់ពាក់កណ្តាលផ្លូវលោកក៏ប្រគល់អោយjiminជាអ្នកដឹកដៃកូនស្រីបន្ត។
YOU ARE READING
រឿង ល្បែងស្នេហ៍[💞Complete 💞]
عاطفية> Kim Taeyung/Kim Jennie Park Jimin/Kim Chaeyung