ជីមីនអង្គុយយំនៅមុខបន្ទប់មិនខ្មាស់នរណា។នាយសង្ឃឹមថាមកនឹងបានជួបមុខប្រពន្ធកូន។តែពេលមកដល់នាយត្រូវទទួលរងនូវភាពឈឺចាប់ដែលបាត់បង់ប្រពន្ធជាទីស្រលាញ់។
<<ជីមីនឯងមិនទៅមើលកូនឯងទេឬ>>ថេយ៉ុងសួរទៅជីមីនដែលគិតតែយំសស្រាក។
<<តោះទៅ>>ជីមីនជូតទឹកភ្នែកចេញ។នាយពិតជាចង់ឃើញកូនប្រុសរបស់នាយខ្លាំងណាស់។តើគេមុខកាត់ទៅរកអ្នកណាជាង។
<<ហេតុអ្វីតូចខ្លាំងម្ល៉េះ>>ថេយ៉ុងមើលទៅទារកដែលគេដាក់ក្នុងបន្ទប់កញ្ចក់។ទារកវពិតជាតូចណាស់។អ្វីដែលគួរអោយអាណិតជាងនេះទៅទៀត។ទារកត្រូវបំពាក់ឧបករណ៍ជំនួយជាច្រើន។មើលទៅពិតជាអាណិតខ្លាំងណាស់។
<<ខ្ញុំអាណិតកូនខ្ញុំណាស់>>ជីមីនមើលទៅសភាពរបស់កូនប្រុសពិតជាអាណិតខ្លោចចិត្ត។នាមជាឪពុកពិតជាឈឺខ្លាំងណាស់ពេលសភាពកូនប្រុសបែបនេះ។
<<មិនអីទេស៊ូៗឡើង>>ថេយ៉ុងទះស្មាជីមីនតិចៗ។អ្វីដែលសំខាន់ពេលនេះជីមីនត្រូវតែរឹងមាំនឹងធ្វើជាឪពុកដ៏ល្អសម្រាប់កូនរបស់នាយ។
<<បាទ..>>
//ប្រទេសជប៉ុន//
ពេលនេះឆាងយោលទទួលបានដំណឹងហើយថាទាយាទរបស់ត្រកូលខ្លួននៅទីណា។ទីបំផុតទាយាទបាត់ជាច្រើនឆ្នាំរកឃើញវិញហើយ។
<<អ៊ុំស្រីពេលនេះបានដំណឹងពីមីកុហើយ>>គ្រាន់តែឮបែបនេះភ្លាមអ្នកស្រីអាយកុសប្បាយរំភើបភ្លាមៗ។ទីបំផុតគាត់រកឃើញកូនស្រីហើយ។
<<គេនៅទីណាឆាងយោល>>
<<គេនៅកូរ៉េជាប្រពន្ធរបស់មិត្តខ្ញុំឈ្មោះជីមីន..>>ឆាងយោលនិយាយរៀបរាប់ពីអ្វីដែលស៊ើបបាន។នាយខំដើររកមីកុជាច្រើនឆ្នាំមិនឃើញ។បែរជាប្រពន្ធរបស់ជីមីនទៅវិញផែនដីនេះតូចណាស់។
<<ជូនអ៊ុំទៅកូរ៉េភ្លាមទៅឆាងយោល>>លោកស្រីពិតជាចង់ជួបកូនស្រីតែមួយរបស់គាត់ខ្លាំងណាស់។លោកស្រីចង់តែហោះទៅដល់កូរ៉េភ្លាមៗតាមចិត្តសប្បាយពេលនេះទេ។
<<បាទតោះអ៊ុំស្រី>>
//ថ្ងៃបុណ្យសពឆេយ៉ុង//
វេលាពិតជាដើរលឿនខ្លាំងណាស់។ថ្ងៃបុណ្យសពឆេយ៉ុងក៏មកដល់។ជីមីនឈរទទួលភ្ញៀវទាំងមុខក្រៀមក្រំ។ទិដ្ឋភាពទីនោះពិតជាសោកសៅខ្លាំងណាស់។ប៉ាម៉ាក់របស់ជីមីននឹងឆេយ៉ុងដឹងដំណើររឿងដែលឆេយ៉ុងស្លាប់ភ្លាមចិត្តមួយខឹងនឹងជីមីនណាស់។តែធ្វើយ៉ាងមិចបើឆេយ៉ុងនាងទៅលែងវិលត្រឡប់វិញហើយ។
<<ចូលរួមរំលែកទុក្ខផងជីមីន>>មនុស្សគ្រប់គ្នាសម្តែងសេចក្តីសោកសៅដែលប្រពន្ធរបស់ជីមីនចាកចោលលឿនបែបនេះ។
<<បាទ>>និយាយទាំងមុខក្រៀមក្រៅតែបង្ខំញញឹមបំបាត់ទុក្ខ។
<<ជេនឈប់យំទៅឆេយ៉ុងទៅបានសុខហើយ>>ថេយ៉ុងព្យាយាមលួងលោមប្រពន្ធកុំអោយយំបន្ត។បើយំទៀតឆេយ៉ុងនាងទៅមិនស្ងប់ទេ។ត្រូវធ្វើចិត្តអោយសប្បាយៗដើម្បីបំបាត់ទុក្ខនៅពេលនេះ។
<<តែអូន..ហឹក..ហឹក..>>ជេនគិតតែយំ ប្អូនដែកស្រលាញ់បានចាកចេញពីនាង។តើអោយនាងសើចមេនទេ។
<<ឈប់យំទៅ>>
<<ផ្ទះជីមីនគេធ្វើអ្វីនឹងអ៊ូអរម្ល៉េះ>>ឆាងយោលបើកឡានមកដល់មុខផ្ទះជីមីនភ្លាម។នាយឈប់មើលមុខផ្ទះវាពិតជាអ៊ូអរខុសធម្មតាខ្លាំងណាស់ ធ្វើអោយនាយអត់ឆ្ងល់មិនបាន។
<<ពួកយើងចូលទៅ>>
<<បាទអ៊ុំស្រី>>ឆាងយោលបើកឡានចូលទៅផ្ទះជីមីន។
<<លោកស្រីអាយកុ>>គ្រាន់តែលោកស្រីអាយកុឈានជើងចុះពីលើឡានភ្លាមៗ។លោកស្រីសាមិត្រូវជាម្តាយឆេយ៉ុងបើកភ្នែកធំៗភ្លាម។
<<សាមិ>>លោកស្រីអាយកុក៏មិនខុសពីលោកស្រីសាមិប៉ុន្មានដែល។។លោកស្រីសាមិនធ្លាប់ជាអ្នកបំរើរបស់លោកស្រីអាយកុពីមុនមក តែនៅពេលដែលកើតឆេយ៉ុងមកលោកសហរីសាមិបាត់ខ្លួនភ្លាមៗមិនដឹងថាទៅទីណា។
<<នរណាជាមីកុទៅសាមិ>>លោកស្រីអាយកុខ្ជិលបត់បែបច្រើន។សួរថានរណាជាមីកុតែម្តងទៅ។
<<ម្នាក់នោះ>>លោកស្រីចង្អុលទៅរូបថតដែលដាក់មុខមឈូស។ចិត្តដែលរំពឹងថាបានជួបមុខកូនស្រីត្រូវរលាយអស់។គ្រាន់តែឃើញរូបរបស់កូននៅមុខមឈូស លោកស្រីទន់ជង្គង់ភ្លាម។ព្រហ្មលិខិតពិតជាអាក្រក់ខ្លាំងណាស់មិនុលដល់ចត្តិជាម្តាយដូចខ្លួនដែលខំរកកូន ជាយូរមកហើយ។ពេលរកឃើញកូនក៏ចាកចេញទៅបាត់។
<<មិនពិតទេមីកុកូនម៉ាក់>>លោកស្រីរត់ទៅឱបមឈូសរបស់កូនស្រីទាំងយំគគ្រូក។វាមិនពិតទេមេនទេដែលកូនគាត់ស្លាប់។
<<នរណាជាមីកុទៅ>>ជីមីនមិនយល់ថាហេតុអ្វីលោកស្រីអាយកុហៅប្រពន្ធខ្លួនថាមីកុទៅវិញ។នាងមានឈ្មោះថាឆេយ៉ុងមិនមេនមីកុទេ។
<<គឺឆេយ៉ុងនឹងឯង....>>ឆាងយោលរៀបរាប់ប្រាប់ជីមីនគ្រប់សព្វមិនអោយខ្វះចន្លោះត្រង់ណា។
<<ចឹងមានន័យថាឆេយ៉ុងជាទាយាទរបស់ហាណាគិ អូម៉ាយកត>>ជុងហ្គុកនឹងជីនឈរស្តាប់អ្វីដែលឆាងនិយាយវាពិតជាមិននឹកស្មានទេថាឆេយ៉ុងជាកូនស្រីតែមួយរបស់ត្រកូលមានឥទ្ធិពលនៅជប៉ុន។
YOU ARE READING
រឿង ល្បែងស្នេហ៍[💞Complete 💞]
Roman d'amour> Kim Taeyung/Kim Jennie Park Jimin/Kim Chaeyung