រឿង : អន្ទាក់ស្នេហ៍អាពាហ៍ពិពាហ៍
បន្ទាប់ពីនាងតូចធ្វើម្ហូបហើយក៏លើកមកឲ្យប៉ាម៉ាក់ដែលកំពុងតែអង្គុយនៅតុបាយចាំភ្លក់រស់ជាតិម្ហូបស្នាដៃលើកទី1របស់កូនស្រីតែមួយគត់។
< យ៉ាងម៉េចដែលប៉ាម៉ាក់ទំនងឆ្ងាញ់ដែលទេ? > ជីមីន លើកម្ហូបដាក់លើតុហើយក៏និយាយទាំងសើចស្ញេចមិនឈប់ដូចជាសប្បាយចិត្តមិនអស់ទេនៀក
< ហឹម...ឆ្ងាញ់ណាស់កូនតែរៀងផ្អែមបន្ទិច > អ្នកស្រីអ៊ុនជី ដួសម្ហូបមកភ្លក់ហើយក៏និយាយឡើង
< តាមពិតទៅម្ហូបនឹងគឺផ្អែមនឹងហើយម៉ាក់ តែមកពីម៉ាក់អត់ចូលចិត្តផ្អែម > ជីមីន
< អឹម...ពិតមេនហើយមកពីម៉ាក់អត់ចូលចិត្តផ្អែម ចឹងមកញាំបាយមកកូនពិននឹងក៏ម៉ាក់ញាំកើតដែរ > អ្នកស្រីអ៊ុនជី ពួកគេក៏ញាំបាយទាំងសប្បាយចិត្តទោះបីជាគ្រួសារតូចមួយក៏ដោយតែក្ដីស្រឡាញ់គឺធំធេងខ្លាំងណាស់
[ ភូមិគ្រឹះ មីន ]
នាយក៏មកបានមកផ្ទះរៀងយប់ព្រលប់ទៅហើយឯម៉ាក់ប៉ានាយក៏ចូលគេងអស់ដែលនាយក៏ដើរលបៗចូលក្នុងបន្ទប់ដើម្បីកុំឲ្យប៉ាម៉ាក់ដឹងថាខ្លួនមកផ្ទះយប់ទៀត។
< បងហ្គី!!! នេះបងមកផ្ទះយប់ទៀតហើយហ៎? > សម្លេងតូចច្រមិចរបស់ប្អូនស្រីជើងល្អដែលតែងតែធ្វើបាបបងប្រុសស្រែកសួរឡើងផ្អើលភូមិគ្រឹះ
< នែ៎នាងជីងនិយាយតិចៗមិនបានទេឬយ៉ាងម៉េចនឹងហា៎ស? > យ៉ុនហ្គី ងាកមកថាឲ្យប្អូនព្រោះថាប្អូនស្រីនេះណានិយាយលឺៗមានបំណងឲ្យភ្ញាក់ប៉ាម៉ាក់ដើម្បីមកថាឲ្យបងប្រុសនេះឯង
< អួយ...ហៅប្អូនសុទ្ធតែនាងហើយនេះបងទើបនឹងមកពីណាទាំងយប់ព្រលប់បែបនេះ? ទើបមកពីលេងស្រីមែនទេ? > យ៉ុនជីង នៅតែបន្តរនិយាយលឺមិនឈប់បើប៉ាម៉ាក់មិនព្រមចះុចេញពីបន្ទប់មកនោះទេ
< ទាក់ទងនឹងឯងដែលទេ? ឯងខំតែរៀនទៅកុំមកចេះដឹងរឿងបងពេក > យ៉ុនហ្គី
YOU ARE READING
[ អន្ទាក់ស្នេហ៍អាពាហ៍ពិពាហ៍ ] ចប់✔️
Actionមីន យ៉ុនហ្គី // ផាក ជីមីន ប្រុស X ស្រី រឿងបែបកាច់គ្នារវាងតួរឯកស្រីនឹងតួរឯកប្រុស ដែលមិនចេះត្រូវគ្នា ហើយពួកគេក៏បានក្លាយជាប្តីប្រពន្ធគ្នាដោយប៉ាម៉ាក់រាងខ្លួនជំរុញ ពួកគេរស់នៅជាមួយគ្នាតាំងពីស្អប់គ្នារហូតដល់ស្រឡាញ់គ្នាមានសុភមង្គល។ សុំទោសរាល់សម្តីមិនសមរម្យ�...