រឿង អន្ទាក់ស្នេហ៍អាពាហ៍ពិពាហ៍
មិនយូរប៉ុន្មានក៏ឈានចូលដល់ថ្ងៃអាពាហ៍ពិពាហ៍របស់នាងតូច ជីមីន នឹង នាយ យ៉ុនហ្គី ដោយមានភ្ញៀវមកបណ្ដើរៗហើយ ហើយភ្ញៀវដែលចូលរួមពិធីមង្គលការរបស់នាងតូចគឺសុទ្ធតែអ្នកធំនឹងមិត្តរបស់នាងតូចនឹងនាយ ហើយក៏មានអ្នកសារព័ត៍មានផងដែលតែម៉ាក់ប៉ារបស់នាងតូចគឺមិនអោយយពួកគេចូលដាច់ខាតព្រោះខ្លាចថាមានព័ត៍មាននិយាយអាក្រក់ពីនាងតូចទៀត។
កាត់មកមើលនាងតូចក្រមុំក៏ដែលដើរមកដោយរ៉ូបពណ៍ឈាមជ្រូកដោយធ្វើដំណើរមកកាន់ពិធីមង្គលការរបស់នាងតូចដោយធ្វើដំណើរបណ្ដើររអ៊ូបណ្ដើរមិនដឹងថាមានរឿងអ្វីនោះទេ
< ហឺយ...មិនគួរណាម៉ាក់ឲ្យខ្ញុំមកជំនួសសោះ គាត់មិនយល់អារម្មណ៍ខ្ញុំសោះថាខ្ញុំប្រតិកម្មជាមួយអ្នកមានគូរ ជាពិសេសគឺប្ដីប្រពន្ធគេនឹងតែម្ដង > ដើរបណ្ដើររអ៊ូបណ្ដើរមិនឈប់តែបើទឹកមុខវិញគឺបង្ហាញឲ្យឃើញថានាងកំពុងតែធុញ
< អូរ...ដូចនាង មីយ៉ន? អឹម...មីយ៉នតើ > និយាយហើយក៏រត់ទៅរក មីយ៉ន យ៉ាងលឿន
< នែ៎...ឆូ មីយ៉ន!! >
< ឯងគឺ... > មីយ៉ន សម្លឹងមុខអ្នកម្ខាងដោយកំពុងតែរកនឹកឈ្មោះមកមិនដឹងថាជាអ្នកណាទេមិត្តច្រើនពេកចង់ភ្លេចអស់ហើយ
< គឺយើង គីម ថេយ៉ុង អតិតស្រីស្អាតប្រចាំវិទ្យាល័យ > ថេយ៉ុង
< អរ...បែកគ្នាយូរនៅជឿជាក់ដដែលណ៎ អឹមនិយាយចឹងឯងចេះមកការមិត្តដែរ? > មីយ៉ន សួរទៅកាន់ ថេយ៉ុង ព្រោះមនុស្ស ថេយ៉ុង នេះណាគឺប្រតិកម្មជាមួយអ្នកមានគូរខ្លាំងណាស់ជាពិសេសគឺពិធីមង្គលការតែម្ដងដោយសារតែកូនក្រមុំនឹងកូនក្រមុំត្រូវថើបគ្នាហើយនឹងស្វីតជាមួយគ្នាទៀតចឹងហើយទើប ថេយ៉ុង មិនដែលចូលរួម ហើយនេះជាលើកទីមួយរបស់នាងហើយ
< តាមពិតទៅយើងមិនចង់មកទេតែម៉ាក់យើងបង្ខំ ហើយការមិត្តយើងនឹងជាពីណាគេ? ដាយ៉ុន មេនទេ? > ថេយ៉ុង
< ឯងមិនទាន់ដឹងទេហ៎? ចេះចះុយើងនាំឯងទៅមើលថាការរបស់អ្នកណា > មីយ៉ន និយាយហើយក៏ដឹកដៃ ថេយ៉ុង ទៅកាន់បន្ទប់តែងខ្លួមរបស់នាងតូច ជីមីន
YOU ARE READING
[ អន្ទាក់ស្នេហ៍អាពាហ៍ពិពាហ៍ ] ចប់✔️
Actionមីន យ៉ុនហ្គី // ផាក ជីមីន ប្រុស X ស្រី រឿងបែបកាច់គ្នារវាងតួរឯកស្រីនឹងតួរឯកប្រុស ដែលមិនចេះត្រូវគ្នា ហើយពួកគេក៏បានក្លាយជាប្តីប្រពន្ធគ្នាដោយប៉ាម៉ាក់រាងខ្លួនជំរុញ ពួកគេរស់នៅជាមួយគ្នាតាំងពីស្អប់គ្នារហូតដល់ស្រឡាញ់គ្នាមានសុភមង្គល។ សុំទោសរាល់សម្តីមិនសមរម្យ�...