ភាគទី ១២-១៦

39 1 0
                                    

ភាគទី ១២

 ខ្សែជីវិតពិតជាមិនទៀងទាត់ហើយក៏មិនអាចកំណត់បានឡើយ អ្វីដែលបានកើតហើយយើងមិនអាចផ្លាស់ប្តូរបានទេ មានតែខំខាំមាត់សង្កត់ចិត្តអត់ធ្មត់ព្រមទទួលយកកម្មវាសនានោះចុះ។ រឿងហេតុទើបកើតនៅថ្មីៗនៅឡើយ វាពិបាកបន្តិចហើយក្នុងការដែលទទួលយក គឺត្រូវការពេលវេលាដើម្បីធ្វើចិត្ត។ អេមើរ៉ល ត្រូវការប្រើពេលវេលាដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់នាង។ 

 ម្ចាស់រាងស្រឡូនរបស់ អេមើរ៉ល ចាប់ផ្ដើមបោសសម្អាតជូតបន្ទប់ដែលខ្លួនស្នាក់នៅហើយក៏រៀបចំផ្ទះបាយសម្រាប់ចម្អិនម្ហូប។ បើនិយាយរឿងម្ហូប អាចនិយាយបានថាវាជាបញ្ហាមួយដ៏ធំដែលនាងត្រូវប្រឈម ដ្បិតអតីតព្រះនាងរូបនេះមិនចេះធ្វើម្ហូបឡើយ ហើយក៏មិនដែលចូលផ្ទះបាយដែរ។ ដល់ពេលដែលត្រូវផ្លាស់ប្ដូរហើយ! ពេលនេះនាងត្រូវធ្វើគ្រប់យ៉ាងដោយខ្លួនឯង ធ្វើអ្វីដែលនាងមិនធ្លាប់បានធ្វើពីមុនមក។
«ព្រះនាងមិនចាំបាច់លំបាកចូលចង្រ្កានធ្វើម្ហូបទេ ទូលបង្គំនឹងប្រើមនុស្សអោយយកអាហារមកអោយទ្រង់!»
«ខ្ញុំអរគុណហើយលោកអាមាត្រ ប៉ុន្តែខ្ញុំមិនចង់ឲ្យលោកមានបញ្ហាដោយសារតែខ្ញុំឡើយ! ហើយក៏មិនបាច់ហៅខ្ញុំថាព្រះនាងដែរ ព្រោះខ្ញុំលែងមានឋានៈនេះទៀតហើយ!»

 ស្រដីដល់រឿងនេះ អេមើរ៉ល ស្រាប់តែអួលដើម-ក ភ្នែកចាប់ផ្តើមសើមរលើបសឹងតែស្រក់ទឹកភ្នែកចុះមកទៅហើយ។

«គ្មានបញ្ហាឡើយក្រាបទូល! សូម្បីតែពួកភីលៀងក៏ទទួលបានរបបអាហារដោយមិនចាំបាច់ធ្វើដែរ!»

បុរសចំណាស់នៅតែព្យាយាមបកស្រាយអោយនាងដឹងព្រោះមិនចង់អោយ អតីតចៅហ្វាយរបស់ខ្លួនត្រូវរងទុក្ខ ត្រូវលំបាកនឹងធ្វើម្ហូប ពីព្រោះគាត់ក៏បានដឹងថាព្រះនាងរបស់គាត់មិនចេះធ្វើម្ហូបទេ។

«បើដូច្នេះអរគុណលោកហើយ!»

 អេមើរ៉ល និយាយទៅកាន់បុរសចំណាស់ដោយមិនភ្លេចញញឹមស្ងួត ខណៈដែលក្នុងចិត្តនឹកព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ថាមិនទុកចិត្តដែរ ព្រោះនាងធ្លាក់តំណែងជាមនុស្សសាមញ្ញទៅហើយហេតុអ្វីក៏លោកអាមាត្រនៅតែធ្វើល្អដាក់នាងទៀត តើមានល្បិចអ្វីឬអត់? ព្រោះគាត់ជាមនុស្សរបស់ព្រះរាជនី។ វាគួរអោយឆ្ងល់ណាស់ដែលគាត់មកធ្វើល្អដាក់ខ្លួន ប្រសិនបើម្ចាស់របស់គាត់ដឹងគាត់ច្បាស់ជាត្រូវទទួលទោសមិនខានព្រោះព្រះរាជនីស្អប់ អេមើរ៉ល ខ្លាំងណាស់។ 

You've reached the end of published parts.

⏰ Last updated: Sep 06, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង ស្រមោលស្នេហ៍ព្រះនាងម្ចាស់ (Khmer Novel)Where stories live. Discover now