ភាគទី23:សាកទៅបងស្លាប់មិនខាន!!

1.2K 119 0
                                    

រឿង ព្រះអង្គម្ចាស់តូចរបស់បង
ភាគទី23

❤✨សូមរីករាយក្នុងការអាន✨❤

ជុងហ្គុកក្ដៅក្រហាយជាខ្លាំងជួបគេលើកណាក៏ជេរសម្ដីឲ្យគ្មានសិលធម៌អាយុទំនងជាប្អូនគេសោះតែជេរគេរហូត ក្មេងឈ្លើយ!សង្ឃឹមថាគ្មានអ្នកណាយកទៅចុះបើឆ្នាស់ម្លឹងៗ។
" នែ៎ បិទមាត់ឈប់ជេរខ្ញុំទៅ ខ្ញុំអាយុច្រើនជាងឯងណា៎ ម៉្យាងខ្ញុំមិនបានឲ្យឯងមកស្រឡាញ់ខ្ញុំដូចគ្នា " ថេយ៉ុងក្ដាប់មាត់សម្លក់ទៅកាន់គេតែមិនហ៊ានធ្វើអ្វីគេ!!គេនេះប្រហែលជាប្អូនប្រុសទៅរបស់បងណាមជុនព្រោះឮមកថាណាមជុនមានប្អូនពីរនាក់ទៀត គេស្គាល់តែស៊ូហ្កាប៉ុន្តែមិនដឹងថាប្អូនគាត់ម្នាក់ទៀតជាអ្នកណា?ប៉ុន្តែប្រហែលជាអាប៉ិមុខឡប់នេះហើយ។
" ថីអាយុប៉ុន្មានក៏ដោយតែឡប់ក្មេងជេរហើយ " ថេយ៉ុងពើងទ្រូងឡើងនិយាយដោយឥតខ្លាច!!!ជុងហ្គុចងចិញ្ចើមគិតរិះរកពាក្យអ្វីដែលត្រូវនិយាយឲ្យឈ្នះក្មេងនេះសម្ដីចាក់ទឹកមិនលិចសោះឡើយ!
" ទទួលស្គាល់ទៅថាឯងជាក្មេងដែលសែនឈ្លើយ!ជេរគេទាំងដែលគេមានអាយុបងបែបនេះគ្រួសារខ្មាស់គេស្លាប់ហើយដែលមានកូនប្រដៅមិនស្ដាប់បែបនេះនោះ "
ជុងហ្គុកនិយាយទាំងញញឹមសប្បាយឯភ្លើងក្នុងខ្លួនរបស់ថេយ៉ុងរីករាលដាលខ្លាំងដូចគ្នា នេះដៀលគេអាងអាយុ?ទេតែបើគេនិយាយអញ្ចឹងប្រសិនបើយើងវ៉ៃឲ្យបែកមាត់ក៏មិនខុសដែរ?វ៉ៃនិងគ្មានឈ្លើយឯណា។
" បានហើយអ្នកទាំងពីរតោះចូលទៅខាងក្នុងវិញ "
ជីមីនចូលមកឃាត់បន្ទាប់ពីឃើញជម្លោះរវាងអ្នកទាំងពីរខ្លាំងប៉ះខ្លាំងអណ្ដាលភ្លើងឆេះពេញភូមិគ្រឹះឥឡូវហើយបើមិនអញ្ចឹងអាចនិងមានសង្គ្រាមកើតឡើងទៀតផង។
ថេយ៉ុងដើរចូលទៅក្នុងជាមួយជីមីនទុកឲ្យជុងហ្គុកនៅឈរសម្លឹងផែនខ្នងអ្នកទាំងពីរពីក្រោយ កាយមាំដើរចូលទៅតាមពីក្រោយព្រោះបងគេនិងអនាគតបងថ្លៃកំពុងតែរង់ចាំ ចូលមកដល់កន្លែងតុអាហារជុងហ្គុកត្រូវខំជិតដាក់បង្គុយនៅជិតថេយ៉ុងព្រោះតុវាពេញអស់ទៅហើយមានតែកន្លែងដែលជិតថេយ៍ទេគេទើសទាល់ណាស់តែក៏មិននិយាយច្រើនកុំឲ្យបរិយាកាសបង្វែរទៅជាក្ដៅគគុកដូចមុន ថេយ៉ុងមុខខ្មូរតែម្ដងស្អប់មុខអាគាត់នេះណាស់។
" បងណែនាំឲ្យពួកឯងស្គាល់នេះគឺជីនជាសង្សារបង "
ណាមជុនណែនាំជីនទៅកាន់ប្អូនៗដោយស្នាមញញឹមចំណែកជីនញញឹមឡើងតិចៗគេមានអារម្មណ៍ថាអៀនចម្លែកយ៉ាងមិចមិនដឹង។
" នោះគឺថេយ៉ុងប្អូនប្រុសរបស់ជីន "
" សួស្ដីបាទ " ថេយ៉ុងញញឹមយ៉ាងស្រស់ស្អាត ជុងហ្គុកភ្លឹកនិងសម្រស់របស់ថេយ៉ុងមួយភាំងប៉ុន្តែពេលដឹងខ្លួនវិញធ្វើជាធម្មតាដូចជាមិនបានចាប់អារម្មណ៍ អ្នកបម្រើលើកម្ហូបជាច្រើន ពួកគេក៏នាំគ្នាបរិភោគភោជនាហារដែលមានឲ្យជារសទាំងនោះទៅប៉ុន្តែទិដ្ឋភាពនៅតុបាយវាធ្វើឲ្យជុងហ្គុកនិងថេយ៉ុងចង់តែរត់ចេញឲ្យបាត់ៗទេ ស៊ូហ្កាបញ្ចុកអាហារទៅកាន់ជីមីនឯណាមជុននិងជីនចាប់ម្ហូបឲ្យគ្នាទៅវិញទៅមកព្រមទាំងពោលពាក្យផ្អែមល្ហែមជារឿយៗធ្វើឲ្យអ្នកទាំងពីរឯណោះមានអារម្មណ៍ថាមិនគួរចូលរួមជាមួយអ្នកមានគូរសោះឡើយ វាលើសជាតិស្កអញ្ចឹង!! ការញ៉ាំអាហារប្រកបទៅដោយភាពរលូនល្អនិងសប្បាយរីករាយចំពោះអ្នកទាំងពីរគូរតែវាជាការរអាក់រអួលចិត្តរបស់ថេយ៉ុងនិងជុងហ្គុក។
" ជួបគ្នាថ្ងៃក្រោយទៀត!!កុំភ្លេចមើលថែខ្លួនផងដឹងឧស្សាហ៍មកលេងយើងផងតេឬឆាតមកយើងបានយើងចាំ24ម៉ោងណា៎ " ថេយ៉ុងនិងជីមីនឱបគ្នាដើម្បីលា!!ជីមីនពោលប្រាប់ជាហូរហែឥតដាច់ព្រោះតែនឹកមិត្តរកវិធីទាក់ទងគ្នាមិនបានប៉ុន្តែឥឡូវងាយស្រួលក្នុងការទាក់ទងណាស់ ស៊ូហ្កាឈរមើលពីក្រោយដោយការមិនសូវពេញចិត្តនៅពេលដែលឃើញជីមីនឱបថេយ៍នៅនិងមុខអារម្មណ៍ប្រច័ណ្ឌវាចាប់មានឡើង។
" បងជូនជីននិងថេយ៍ទៅផ្ទះគេសិនហើយណា៎ " ពួកគេទាំងពីរងក់ក្បាល។
" លាហើយអ្នកទាំងបី " ជិនញញឹមរស់រាយទៅកាន់ពួកគេ រួចក៏ចូលឡានដើម្បីត្រឡប់ទៅផ្ទះវិញដោយមានណាមជុនប្រុសសង្ហារជាអ្នកបើកឡានជូនទៅ ស៊ូហ្កានៅប្រច័ណ្ឌមិនទាន់បាត់ដើរចូលក្នុងផ្ទះឱបដៃមិនចាំរាងល្អិតដែលខំសម្លឹងមើលរថយន្តមួយគ្រឿងនោះដាច់កន្ទុយភ្នែក គេប្រច័ណ្ឌតែបែរជាមិនខ្វល់និងគេចាំមើលថាមានអ្នកណាទ្រអ្នកណាធ្វើម្ហូបឲ្យញ៉ាំនៅពេលដែលឃ្លានពេលយប់!!!ល្ងាចនេះទើបតែម៉ោងប្រាំមួយើងាចជិតប្រាំពីរមេឃស្រទុំជិតយប់ ជីមីនងាកមកកន្លែងដែលស៊ូហ្កាឈរអម្បាញ់មិញបម្រុងថានិងទៅលើទាំងពីរតែបែរជាបាត់មនុស្សឲ្យឆឹងនេះហ៊ានទៅចោលគេផង?
ជុងហ្គុកឡើងទៅលើបន្ទប់ស្ដាប់ចម្រៀងដោតកាសកំដរអារម្មណ៍ដើម្បីឲ្យកាន់តែអន្លង់អន្លោចតាមចម្រៀង។
" យ៉ាស៎ ស៊ូហ្កាយ៉ាងមិចក៏មកចោលអូនបែបនេះ
ហា៎ស? " ជីមីនដើរតាំងៗមកខាងលើដោយខឹងនិងស៊ូហ្កាដែលទៅខោលគេមិនឲ្យជាដំណឹងគេដឹងថានាយកំពុងតែប្រច័ណ្ឌគេតែនេះវាខុសរឿងហើយ គ្រាន់តែឱបមិត្តបន្តិចបន្តួចប្រច័ណ្ឌ?
" គ្រាន់តែមកមុនមិនបានមកចោល " ស៊ូហ្កានិយាយព្រងើយដាក់ជីមីនធ្វើឲ្យជីមិនស្រួលចិត្តជាខ្លាំងបិទទ្វារបន្ទប់ជ្រែងចង្កេះឈរសម្លឹងមុខគេតែម្ដង។
" ប្រច័ណ្ឌខុសរឿង "
" ចុះបើបងនៅជាមួយនិងមនុស្សស្រីអូនប្រច័ណ្ឌដែរមែនទេ?ប្រច័ណ្ឌមិនអញ្ចឹង បងក៏ប្រច័ណ្ឌអូនដូចគ្នា
ប្រយ័ត្នតែបងមានស្រីច្រើនដូចកាលមុនទៅ "
នាយដាក់ខ្លួនតម្រេកលើពូកមិនខ្វល់ពីជីមីនដែលក្រោធនិងគេ គេនិយាយការពិត ប្រច័ណ្ឌហួងហែងគេខ្លាំងប៉ុន្តែពេលគេធ្វើបែបនិងដាក់វិញថាគេធ្វើលើស។
" សាកទៅបងស្លាប់មិនខាន "
_______________
• ស្កាយ៍លែត មីននី •

ព្រះអង្គម្ចាស់តូចរបស់បង (ចប់)Donde viven las historias. Descúbrelo ahora