1/ 5 ( submit ប្រហារស្នេហ៍ )

1.1K 74 0
                                    

   #រឿងជាប់ស្នេហ៍អ្នកនិពន្ធ

( 1/5 )

     JK គឺជាឈ្មោះអ្នកនិពន្ធល្បីមួយរូប នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នរណាៗក៏ស្គាល់គេដែរ ព្រោះគេជាអ្នកនិពន្ធវ័យក្មេង មានសមត្ថភាព អាចបោះពុម្ពសៀវភៅបានរាប់រយក្បាល ក្នុងរយៈពេលមិនប៉ុន្មានឆ្នាំ។ ស្នាដៃគេចេញផ្សាយម្តងរាប់ពាន់ក្បាល លក់អស់ក្នុងរយៈខ្លីថែមទៀតផង។

   ហ្វេន JK មានច្រើនណាស់ ទាំងយុវ័យ និងមនុស្សចាស់
ភាពល្បីល្បាញរបស់គេ អាចនិយាយបានថា ស្មើនឹងតារាល្បីដែរ។ នៅក្នុងបណ្ដាញសង្គម ក៏ដូចជាកាយវិការនៅមុខមហាជន គេជាមនុស្សសុភាព មានចំណេះដឹង មានសមត្ថភាព តែចរឹកពិតយ៉ាងណាក៏គ្មានអ្នកដឹងដែរ។

     គេមានមិត្តស្រីរួចទៅហើយ ប៉ុន្ដែគ្មាននរណាដឹងឡើង សូម្បីតែហ្វេនដែលតាមគេស្អិតក៏ដោយ គេពូកែលាក់ណាស់។ គេក៏មានគម្រោងចេញសៀវភៅថ្មីដែរ ជាប្រភេទ BL ទៀត ធ្វើឲ្យហ្វេនរបស់គេដែល ស្រលាញ់ភេទដូចគ្នារំភើបជាខ្លាំង។

-----------

       ផាក់ ជីមីន ជាក្មេងប្រុសស្លូតបូត សុភាពរាបសា គេចូលចិត្តអានប្រលោមលោក របស់ JK ណាស់។ សៀវភៅរបស់JK ចេញបានប៉ុន្មាន គេមានទាំងអស់។ គេបានតាមដាន រាល់សកម្មភាពរបស់ អ្នកនិពន្ធ JK គ្រប់ជំហាន ប៉ុន្តែ គេមិនដែលបានចួបផ្ទាល់ទេ។ គេខ្លាចថា JK មិនចូលចិត្តគេ ហើយគិតថាគេជាហ្វេន រោគចិត្ត ទើបគេសម្រេចចិត្តតាម JK ដោយសម្ងាត់ និងមើលនាយពីចម្ងាយ។ ជីមីន ជាកូនអ្នកមានទ្រព្យ តែគេបានចេញមករស់នៅតែម្នាក់ឯង ធ្វើខ្លួនបែបសាមញ្ញៗ ដូចមនុស្សធម្មតា។

    គេស្រលាញ់ JK លើសពី អាយដលទៅទៀត ប៉ុន្ដែគេក៏មិនបានដឹងថា JK មានមិត្តស្រីដែរ។ គេតែងតែលួចស្រម៉ៃថា គេអាចចួប នាយហើយចាប់ដៃនាយទៀត។

   ជីមីន កំពុងតែគេងញញិមនៅលើពូក ពេលទទួលបានដំណឹងថា  JK ត្រៀមចេញសៀវភៅថ្មី ជាប្រភេទBL ហើយអ្វីដែលពិសេសអ្នកកក់ទាន់មួយរយនាក់ដំបូង នឹងបានចូលរួម ចួបជាមួយគេដោយផ្ទាល់ទៀតផង។

     នេះហើយជារឿងដែល ជីមីន សប្បាយចិត្តខ្លាំងនោះ ក្ដីស្រម៉ៃរបស់គេជិតបានក្លាយជាការពិតហើយ។ មួយសប្ដាហ៍ទៀត បើកកក់ហើយ គេត្រៀមគ្រប់យ៉ាងរួចរាល់ហើយ រង់ចាំតែថ្ងៃនោះមកដល់នោះទេ។

រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )Where stories live. Discover now