2/5 ( សុំថើបមួយ )

538 57 0
                                    

  #រឿងជាប់ស្នេហ៍អ្នកនិពន្ធ

( 2 /5 )

  " អាយ!!! មិនពិតទេ!!! "

តាមពិត ជីមីន គេងយល់សប្តសោះ គេងើបពីគេងទាំងភ័យញ័រសាច់ ហើយយកដៃអង្អែលទ្រូងខ្លួនឯង ឲ្យបាត់ភ័យថែមទៀតផង។ គេយកទូរសព្ទមកមើលម៉ោង និងថ្ងៃ  ខែ ការពិតពេលកំណត់កក់សៀវភៅ ជាថ្ងៃស្អែកទៅវិញទេ។

   " អាញឈប់ដេកហើយហា៎! ជីមីន! ឯងត្រូវតែយក JK មកធ្វើប្ដីឲ្យបាន ផាក់ ជីមីន! មិនដេកមួយយប់ពីរ វាធ្វើឲ្យមុខយើងអាក្រក់អត់ណ៎! ហ៊ើយ តែយ៉ាងណាក៏ត្រូវតែស៊ូដែរ ដើម្បីមនុស្សដែលយើងស្រលាញ់! បានសំបុត្រហើយចាំលាបឡេសងវិញក៏មិនហួសពេលដែរ ផាក់ ជីមីន! "

     គេពិតជាមិនគេងមែន សុខចិត្តដើរទៅយក សៀវភៅដែល JK ជាអ្នកនិពន្ធនោះមកអាន កំដរអារម្មណ៍វិញ ទាំងដែលពេលនេះ ម៉ោងទើបតែ 3 ភ្លឺ ហើយពេលកក់សំបុត្រស្អែកម៉ោង12យប់ឯណោះ។

    // រំលង //

ជីមីន ពិតជាកក់បានសម្រេចមែន ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នឹងមានហ្វេន JK ម្នាក់ ក្នុចំណោម100 នាក់នោះ នឹងទទួលបានសៀវភៅពិសេសពីគេ មានន័យថា JK បានសរសេរសំបុត្រ អញ្ជើញគេញ៉ាំបាយល្ងាចមួយពេលជាមួយគេ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ។ 😎

    ក្រោយពីដឹងថា មានកម្មវិធីពិសេសបែបនោះទៀត ជីមីន កាន់តែរំភើបនឹងចង់បានវាហើយ។ ជីមីន បានខលទៅសុំលុយប៉ារបស់គេ ដប់លានវ៉ុន ដើម្បីទុកទិញសៀវភៅពិសេសនោះ ពីអ្នកដែលមានសំណាងទទួលបានវា ដែលមិនមែនជាគេ។

   វាជាឱកាសល្អក្នុងការបង្ហាញក្ដីស្រលាញ់របស់គេ ឲ្យ JK បានដឹងហើយ ទោះបីទទួលបានលទ្ធិផលបែបណាក៏ដោយ ក៏គេនៅតែរក្សា JK ក្នុងចិត្តគេជារៀងរហូត គ្មានបុរសណាអាចមកជំនួស JK បានឡើង។

    // fan meeting //

  រាងកាយតូចច្រឡឹង ប្រៀបបានមនុស្សស្រី ទាំងសម្រស់ និងក្លិន មនុស្សសុំចាញ់តែម្ដង។ គេចាប់ផ្ដើមម៉ោង10 ជីមីន មកដល់តាំងពីម៉ោង8ព្រឹក ។  គេមិនចង់យឺតនោះទេ ខ្លាចមិនបានអង្គុយមុខ ។  ជីមីន នៅអង្គុយចាំងមុខរោងកុន ដែលជាកន្លែង JK បានជួលសម្រាប់ធ្វើកម្មវិធីនេះ។

រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )Where stories live. Discover now