( 5/6 ) ពួកគេទៅឲ្យខ្ញុំហើយ

750 58 2
                                    

#រឿងជាប់ស្នេហ៍អ្នកនិពន្ធ

(5/6)

    
    សម្ដីរបស់ ជីវ៉ូ  ធ្វើឲ្យ ជីមីន ឈឺចាប់ខ្លាំងណាស់ តែត្រូវហើយដោយសារតែគេជា អាប៉ាមិនបានការ ទើបសមទទួលបែបនេះអ៊ីចឹងហើយ។ គេមិនដែលខឹង ជីវ៉ូ ដែលនិយាយមិនល្អដាក់គេទេ ព្រោះគេក៏បានដឹងដែរថា ជីវ៉ូ ធ្លាប់ត្រូវក្មេងៗនៅសាលា ថាឲ្យគេរឿងអស់នេះ ទើបជីវ៉ូ យកកំហឹងនោះមកទម្លាក់ដាក់គេទាំងអស់។ ជីវ៉ូ ជាក្មេងរឹងមាំ គេមិនងាយយំទេ តែគេបែរជាខឹងអាប៉ាគេទៅវិញ។

    ជីវ៉ូ ដើរចូលក្នុងឡានទាំងមិនមើលមុខ ជីមីន ធ្វើឲ្យបេះដូងអ្នកជាម្ដាយស្ទើរប្រេះទៅហើយ។ ជីមីន ចូលក្នុងឡានតាម ជីវ៉ូ ហើយងាកទៅនិយាយជាមួយកូនប្រុសដោយសម្ដីផ្អែមថា៖

    " វ៉ូ! ពួកយើងទៅលេងសួនកម្សាន្ដល្អទេ? "

    " ហ៊ឹម! ទៅក៏បានដែរ! "

  ជីមីន មានស្នាមញញិមមកវិញ ហើយថើបថ្ពល់របស់កូនមួយខ្សើត រួចហើយបើកឡានទៅសួនកំសាន្ដ។

  // សួនកម្សាន្ដ //

     ជីមីន ដឹងដៃកូនចុះពីឡាន ទៅកន្លែងកម្សាន្ដដែលមានមនុស្សនៅទីនោះជាច្រើននាក់។ ជីមីន ខ្លាចកូនឃ្លាន ក៏ទុកឲ្យ ជីរ៉ូ នៅអង្គុយម្នាក់ឯងសិន គេទៅទិញរបស់ញ៉ាំនៅជិតនោះ។

     ពេលជីវ៉ូ កំពុងតែមើលក្មេងៗលេង ស្រាប់តែមានមនុស្សម្នាក់បានមកអង្គុយជិតគេ ។ ជីវ៉ូ ងើបមើលមុខបុរសនោះ ទាំងភ្ញាក់ផ្អើល ដោយសារពូកគេមានមុខដូចគ្នាខ្លាំងណាស់។

     " លោកពូ? "

     " ហេតុអ្វី មុខក្មួយដូចពូម្លេះ? "
    
     " តិចពូជាប៉ារបស់ខ្ញុំទៅ? "

    Jk ធ្វើមុខស្លឺដាក់ ជីវ៉ូ ដែលសួរគេបែបនោះ ព្រោះគេគ្មានកូនមកពីណាទេ តាំងពីរៀបការមក ប៉ុន្មានឆ្នាំហើយ ក៏គ្មានកូនដែរ។ ទើបគេនឹងភរិយារស់នៅជាមួយគ្នាទៀតលែងកើត ក៏សម្រេចចិត្តលែងលះគ្នាតែម្ដងទៅ។ ភរិយា របស់គេមានអរមនក្ដៅ ទើបមិនអាចមានកូនបាន។ JK តែងតែមកទីនេះ ដើម្បីមកមើលក្មេងៗរត់លេង ។

    " ពូមិនអាចជាប៉ាក្មួយទេ! ចុះឯណាប៉ាម៉ាក់ក្មួយនោះ? "

   " នោះអាប៉ាខ្ញុំ! "

រឿខ្លី ជាប់ស្នេហ៍អ្នកនិពន្ធ ( ចប់ )Where stories live. Discover now