Part11: យើងខ្លាចសឹងស្លាប់ទៅហើយ

2.6K 252 0
                                    


    ញ៉ាំនំទៅ>>រាងក្រាស់ដើរកាន់នំមួយចានមកអោយរាងតូចដែលអង្គុយមើលពីរនាក់នោះដេញវៃគ្នាពេញសួន🤦‍♂️

    អគុណ>>រាងតូចទទួលយកនំពីរាងក្រាស់មកញ៉ាំ

    ឆ្ងាញ់ទេ>>

    អឹម...ឆ្ងាញ់>>

    ឯងចូលចិត្តរបស់ផ្អែមដែរហេស៎>>

    ចូលចិត្ត...ប៉ាខ្ញុំតែងតែធ្វើអោយខ្ញុំញ៉ាំ>>

    អរចុះរបួសឯងយ៉ាងម៉េចហើយ...នៅឈឺទៀតទេ>>រាងក្រាស់សួរទាំងបារម្មណ៍

    ធូរច្រើនហើយ>>

    ញ៉ាំអោយច្រើនទៅមើលទៅឯងស្គមណាស់>>

    អគុណលោកហើយ>>រាងតូចញញឹមបន្តិចដាក់រាងក្រាស់

    មិនអីទេ>>

    Jimin!!>>ថេយ៍ស្រែកហៅមិត្តគេ

    មានការអីមែនទេ>>រាងល្អិតរត់មកវឹងមករករាងតូច

    ឯងញ៉ាំទេ>>ថេយ៍លើកចាននំអោយមិត្តគេ

    ហីយ៉ា...នំដែលខ្ញុំចូលចិត្ត>>

    ចឹងញ៉ាំទៅ...យើងញ៉ាំម្នាក់ឯងមិនអស់ទេ>>

    អគុណ...សឺត>>រាងល្អិតថើបថ្ពាល់ថេយ៍មួយខ្សឺតគ្មានក្រែងចិត្តរាងក្រាស់អីបន្តិចតែគេជាមិត្តនឹងគ្នាគេថើបថេយ៍ឡើងក្លាយជារឿងធម្មតាទៅហើយតែវាមិនធម្មតាសម្រាប់រាងក្រាស់😂

    នែ៎...អាតឿស៉ីអីស៉ីម្ល៉េះ...គេយកមកអោយអ្នកជំងឺឯងឈឺដែរហេស៎បានមកដណ្តើរអ្នកជំងឺនឹង>>រាងក្រាស់រត់មកពីក្រោយថាអោយរាងល្អិត

    ថេយ៍អោយខ្ញុំញ៉ាំតា៎>>

    មិនអីទេ...អោយគេញ៉ាំទៅ>>

    ឃើញទេ...ថេយ៍ចិត្តល្អមិនដូចលោកទេចិត្តអាក្រក់...យ៉ាងម៉េចនំនឹងស៉ីបានតែអ្នកជំងឺទេហេស៎អ្នកមិនឈឺគ្មានមាត់ទេហេស៎?>>រាងល្អិតសម្លក់រាងក្រាស់ចង់ជ្រុះគ្រាប់ភ្នែក

    បានហើយញ៉ាំអោយលឿនទៅអាងទៅភូមិគ្រឹះវិញមេឃងងឹតហើយ>>

    ពស់...ពស់>>JMស្រាប់តែស្រែកឡើងពេលក្រឡេកទៅឃើញកូនពស់មួយវមកជិតរាងក្រាស់

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Where stories live. Discover now