93: ខ្លាចអីទៅប្តីអូនសោះនឹង

1.3K 106 9
                                    


    រួចហើយឆ្ងុយទេ?>>រាងក្រាស់រៀបចំម្ហូបដាក់ចានឡើងស្អាតមកដាក់ពីមុខរាងតូច

    អឹម...ឆ្ងុយម្ល៉េះអូនឃ្លានទៀតហើយ>>ថេយ៍អង្អែលពោះតិចៗហើយស្ញេញដាក់រាងក្រាស់គេដូចជាញ៉ាំអីមិនឆ្អែតសោះចេះតែឃ្លាននេះឃ្លាននោះរហូត

    កុំភ័យបងត្រៀមអោយអូនជាស្រេច>>

    Wow😲...ប្តីអូនយល់ចិត្តអូនមែន>>រាងតូចញញឹមខ្ចឹបដាក់រាងក្រាស់

    ញ៉ាំអោយច្រើនទៅប៉ូវដល់កូន>>

    ក្លិនអីដូចជាឆ្ងុយម្ល៉េះ?>>ជេហូបចេញមកពីណាមិនដឹង

    គឺស្នាដៃជុងណាHyungបងសាកភ្លក់ទេ?>>រាងតូចរុញចានបាយរបស់ខ្លួនអោយអ្នកម្ខាងទៀត

    អេ៎...នេះជាចំណែកអូនទេHyungចាំបងទៅធ្វើអោយតាមក្រោយ>>រាងក្រាស់ខ្លាចប្រពន្ធញ៉ាំមិនឆ្អែតសុខចិត្តរត់ទៅធ្វើមួយទៀតឲជេហូបមិនឲដណ្តើមរបស់ប្រពន្ធគេទេ😆

    ចឹងក៏បានHyungអង្គុយទៅ>>

    មើលទៅឯងស្រស់ស្រាយដល់ហើយ...កូនមិនធ្វើទុកទេមែនទេ?>>

    ដូចជាអត់ទេ...ណាមួយជុងមិនអោយខ្ញុំធ្វើអីផងទើបមិនសូវអស់កម្លាំងខ្ញុំញ៉ាំឡើងដូចជ្រូកទៅហើយ>>គេញ៉ាំបណ្តើររៀបរាប់បណ្តើរ

    តាំងពីឯងចូលមកអាគុកផ្លាស់ប្តូរច្រើនណាស់តាំងពីមនុស្សខ្ចិលហៅមិនលឺឥឡូវចេះរៀនធ្វើម្ហូបធ្វើការងារផ្ទះទៀតចឹងបានជាគេថាមនុស្សកាលណាមានគ្រួសារចិត្តគំនិតក៏ផ្លាស់ប្តូរចាស់ទុំជាងមុនមិនខុសមែន>>

    ចុះHyungពេលណាមានគ្រួសារ?>>សំណួរចាក់ដោត😂

    មិនដឹងទេ...មិនយូរមិនឆាប់ទេ>>

    នេះHyungរបស់បង>>

    ហើយនេះរៀបចំខ្លួនស្អាតបាតទាំងមួយទាំងពីរគិតចង់ទៅណានឹង?>>

    ខ្ញុំគិតថាទៅលេងប៉ានឹងណាម្យ៉ាងទៀតគាត់នៅម្នាក់ឯងផងធ្លាប់តែមានខ្ញុំនៅលេងជាមួយពេលនេះប្រហែលអផ្សុកណាស់ហើយ>>

    ចឹងក៏ល្អដែរទោះគាត់មិនមែបប៉ាបង្កើតឯងតែគាត់ក៏បានចិញ្ចឹមនឹងស្រលាញ់ឯងខ្លាំងដែរឧស្សាហ៍ទៅលេងគាត់បន្តិចទៅ...និយាយចឹងចុះរឿងកូននោះគាត់មានដឹងឬនៅ?>>

🔗អង្គរក្សរូបស្រស់⛓ {Completed✔️}Tempat cerita menjadi hidup. Temukan sekarang