ភាគទី៤
ណាមជុននៅក្នុងបន្ទប់ទឹកសើចក្រវីក្បាលហួសចិត្តនិងនាយល្អិតតែម្នាក់ឯងលោកអើយគេមិនមែនមនុស្សតណ្ហាក្រាស់ឯណាឲ្យគេទៅមានគំនិតអាក្រក់បានយ៉ាងមិច?រីឯជីមីនវិញនៅមិនសុខហេលហាល់មិនដឹងគិតថាគួរធ្វើមិចបើឲ្យណាមជុនគេងនៅលើឥដ្ឋវាមិនសមម្យ៉ាងបើលោកយាយចូលមកឃើញ...គេ...គេប្រាកដជាដាច់មិនខានឡើយ។
«ហុើយ ពិតជាគួរឲ្យធុញណាស់»ជីមីនដកដង្ហើម
ធំជារឿយៗធ្វើដូចមានរឿងធំណាស់ចឹងនេះមិនអរខ្លះទេហេស៎ដែលបានគេងរួមបន្ទប់ជាមួយប្រុសសង្ហារៗ?*មិនទាន់និយាយជាមួយខ្លួនឯងអស់ចិត្តផងណាមជុនក៏ដើរចេញពីក្នុងបន្ទប់ទឹកមកជាមួយនឹងកន្សែងពោះគោជាប់ចង្កេះបង្ហាញឲ្យឃើញរាងកាយសុទ្ធតែសាច់ដុំហាប់ណែនគួរឲ្យឆ្លក់វង្វេងពេញៗភ្នែកដ៏បរិសុទ្ធរបស់គេតែម្ដង។
«អាយ៎!!!!»
«ជីមីន?កើតអីឬអត់?»នាយក៏រៀបនិងដើរមកជិតមាឌតូចដែលអង្គុយពេនព្នែនលើកដៃបិទភ្នែកធ្វើដូចខ្លាចណាស់ចឹង។
«កុំ...កុំចូលមកជិតខ្ញុំ!!!»មាឌតូចស្រែកហាមសឹងតែបែកផ្ទះបើសិនជាអ្នកមិនដឹងប្រហែលគិតក្នុងនយ័ផ្សេងទៀតក៏ថាបាន។
«...ស្ងាត់...»បន្ទាប់ពីធ្វើនេះមិនត្រូវធ្វើនោះមិនត្រូវចិត្តគេនាយក៏ឈរស្កុបមួយកន្លែងបើហ៊ានចូលទៅទៀតធានាថាផ្ទះវីឡានេះនិងប្រះបែកដោយសារសម្លេងក្មេងកំពូលស្លូតរបស់លោកយាយជាមិនខាន។
តុកៗៗ
«មីននីមានរឿងអីចៅ?»លោកយាយស្រែកហៅពីខាងក្រៅលឺៗទាំងអស់ព្រលឹងព្រលះរលីងគ្រាន់តែលឺចៅស្រែក។
«មិន...មិនអីទេលោកយាយមានបញ្ហាតិចតួចប៉ុណ្ណោះ!»មាឌតូចងាកចេញពីរាងកាយមាំទាំនោះយ៉ាងលឿននិងឆ្លើយតបលោកយាយដែលស្រែកមកទាំងក្តីបារម្ភ។
«ចឹងយាយទៅវិញហើយសម្រាកឲ្យស្រួលចុះ»
គាត់មិនគិតច្រើនតទៅទៀតក៏ដើរចេញទៅបាត់មិនមែនគាត់បារម្ភថាណាមជុនធ្វើអ្វីជីមីនតែគាត់ខ្លាចថាមាឌតូចស្រែកដោយសារតុកកែនៅក្នុងបន្ទប់ទឹកទៅវិញទេ។
YOU ARE READING
បន្លំស្នេហ៍ភរិយាវយ័ក្មេង
Acciónជីវិតគូមួយដែរកើតចេញពីការរៀបចំអ្នកផ្សេងមើលមកអាចនិយាយថាវាជារឿងដែលពិបាកបំផុតតែវាសំណាងត្រង់ថាមនុស្សពីអ្នកចេះស្រឡាញ់គ្នានិងហើយ ហិហិ។