1

290 21 1
                                    

ទឹកដីនៃប្រទេសកូរ៉េខាងត្បូង មនុស្សម្នារស់នៅប្រកបដោយសេចក្ដីសុខ ដោយការរកសីុ តាមសម្មាអាជីវោរៀងៗខ្លួន ប្រទេសដែលកំពុងអភិវឌ្ឍន៍ឈានចូលក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយសារមានអ្នកចេះដឹងច្រើន និងមានការកែឆ្នៃខ្ពស់លើផលិតផល តាមស្តង់ដារ ដោយគុណភាព និង បច្ចេកវិទ្យាទំនើបទាន់សម័យក្រៃលែង

ក្រលេកមកមើលកំលោះសង្ហារ តារាសមចាញ់ Jeon Jungkook ឯណេះវិញ មួយថ្ងៃៗគិតតែដើរញ៉ែស្រី កំលោះដូចគេស្រីមករកដល់ផ្ទះគ្មានលស់មួយថ្ងៃ  តែសួរថាសង្សារគេមានម្នាក់ណាបានយូរទេ គឺគ្មានទេពីរទៅបីថ្ងៃគេប្រលែងចោលហើយ គេគ្រប់គ្នាឆ្ងល់ថាគេមានស្រីតាមរោមស្អិតច្រើនពិតមែន តែមិនមានប្រវត្តិឡើងគ្រែជាមួយស្រីណាម្ដងឡើយ គេគ្រាន់តែយកមកកំដរអារម្មណ៍ដើរលេង នៅពេលគេធុញដប់ពីការងារក្រុមហ៊ុនប៉ុណ្ណោះ

គេមានក្រុមហ៊ុនមួយ តែមិនមែនកាន់កាប់ទាំងស្រុងនោះទេ ក្នុងនោះគេត្រឹមតែជា អគ្គនាយករងប៉ុណ្ណោះ គឺស្ថិតក្រោមការដឹងនាំរបស់លោក Jeon ដែលត្រូវជាប៉ារបស់គេនេះឯង

"ជុងគុក..."សម្លេងស្រួយដូចកណ្ចែបានបន្លឺឡើង ម្នាក់នោះគ្មានអ្នកណាក្រៅពី Susiដែលជាសង្សាររបស់គេនោះទេ មានតែនាងម្នាក់ប៉ុណ្ណោះដែលអាចនៅជាមួយជុងគុក យូរជាងគេ ព្រោះនាងមិនមែនជាមនុស្សសាំុញាំុ និងរញេរញ៉ៃច្រើន តែនៅពេលមករកជុងគុកម្ដងៗ មិនមែនដោយសារនឹកនោះទេ គឺមកដើម្បីលុយ

"អូន..មកមានការអីមែនទេsusi ??"ជុងគុក ធ្វើជាសួរទៅនាងទាំងដឹងថា នាងមករកអ្វី គេចង់បែកពីនាងណាស់ តែនាងនេះតាមគេស្អិតនាងស្រីផ្សេងៗ ថែមទាំងមុខក្រាស់ទៀតផង

"គឺអូនចង់ទៅ Shopping បងជូនអូនទៅតិចទៅណា..."នាងនិយាយទាំងអង្រួនដើមដៃជុងគុកតិចៗ ជាការលួងលោមអោយជុងគុកជូនទៅ

"តែបងរវល់...ទៅម្នាក់ឯងទៅ..កុំអោបបងបើលោកប៉ាបងមកឃើញមិនល្អទេ.."ជុងគុក និយាយទាំងធុញ មើលចុះមាឌស្រីម្នាក់នោះចង់ធំជាងគេទៅទៀត មិនដឹងផាត់ម្សៅ ក្រាសប៉ុណ្ណាទេ បានជាមុខក្រាស់មករកគេដល់ក្រុមហ៊ុនបែបនេះ

"មិនបាន...បងត្រូវជូនអូនទៅ ..."នាងនៅតែរឹងទទឹងមិនព្រមទៅ ព្រមទាំងស្រែកខ្លាំងៗទៀតផង

ភរិយាCEOWhere stories live. Discover now