3

189 18 2
                                    

ជីមីន ដើរទៅអង្គុយទល់មុខថេយ៉ុង ជាមួយនិងហូស៊ុក គេក្រលេកទៅមើលក្នុងវង់ដែលមានមនុស្សត្រៀបត្រា កំពុងញញាក់តាមចង្វាក់ភ្លេង មនុស្សស្រីសឹងថាទាំងអស់កំពុងរាំ កាយវិការល្វត់ល្វន់ អ្នកផ្សេងគេឃើញថាវាសិចសីុ ទាក់ទាញ តែសម្រាប់ ជីមីន ផាក វិញគឺគ្មានទេ គឺវាធម្មតាខ្លាំងណាស់គ្មាន អ្វីទាក់ទាញសូម្បីបន្តិច

នាយអង្គុយសុខៗក៏មានដៃមួយ ចូលមកអោបនាយពីក្រោយ ត្រឹមតែប៉ុណ្ណេះនៅឆ្លៀតយកមុខមកដាក់លើកញ្ចឹងក របស់នាយទៀត ដោយចង់ដឹងថាជាអ្នកជាណា ជីមីន ក៏ងាកមើល អ្វីដែលធ្វើអោយគេគាំងនោះ គឺម្នាក់នោះជា ជុងគុកនេះឯង មិនដេងផឹកអស់ប៉ុន្មានហើយទេ មើលចុះខ្លួនឡើងទន់

"ជុងគុក...."ជីមីន ចាប់មុខជុងគុកចេញនៅពេល គេកំពុងតែលុកលុយត្រង់ដើមករបស់នាយ

"ប្រុសស្អាត...ស្គាល់ឈ្មោះខ្ញុំដែរឬ..??"ជុងគុក និយាយទាំងយកដៃទៅចាប់មុខជីមីនទាំងសងខាង អោយមើលមុខគេចំ

"គុកគី ...Hyungថាឯងស្រវឹងហើយ...ទៅផ្ទះចាំhyungជូនទៅ.."ហូស៊ុកដែលអង្គុយមើលកាយវិការមិត្តរបស់ខ្លួនជាយួរក៏និយាយឡើង

"ហូស៊ុកគី...ខ្លួនឯងមិនធំជាងខ្ញុំប៉ុន្មានទេ កុំតាំងខ្លួនជាបងខ្ញុំណា..ប្រយ័ត្ន..មែនទេ..ប្រុសស្អាត.."ជុងគុក និយាយងុលៗបែបមនុស្សស្រវឹងទៅកាន់ហូស៊ុក និងជីមីន

ពាក្យសម្ដីជុងគុក ធ្វើអោយហូស៊ុកហួសចិត្តយ៉ាងខ្លាំង ថ្ងៃមិញអ្នកណាដែលជាអ្នកហៅគេថាhyungមុន ក្រែងជុងគុកមិនចឹង ដល់ពេលគេនិយាយថាគេចេះថាគេចុះ គិតមើលទៅចរិតជុងគុក ប្រែលឿនជាងផ្លេកបន្ទោរទៅទៀត ជឿទុកចិត្តមិនបានទេ

"Hyung ទៅណាក៏ទៅៗ..ខ្ញុំនៅជាមួយប្រុសស្អាតម្នាក់នេះវិញ.."ជុងគុក រុលខ្លួនទៅអោបចង្កេះជីមីន ហើយនិយាយដេញហូស៊ុកចេញ

"ជីមីន ខ្ញុំផ្ញើរជុងគុកផងណា ខ្ញុំត្រូវទៅផ្ទះមុនហើយព្រោះថេយ៉ុងស្រវឹងខ្លាំងណាស់..ផ្ញើរគេផងណា៎.."ហូស៊ុក និយាយទាំងប្រឹងទប់ថេយ៉ុងដែលកំពុងទន់ខ្លួនសន្លប់នោះ ខ្លួនមិនចេះផឹកនោះទេ តែប្រឹងខ្លាំងណាស់ មើលចុះមកតាមគេឬក៏មកអំពុលទុក្ខដក់គេនេះ

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Oct 11, 2021 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ភរិយាCEOTahanan ng mga kuwento. Tumuklas ngayon