2

129 14 0
                                    

ឡានស៊េរីទំនើបចុងក្រោយគេបង្អស់ បានបត់ចូលភូមិគ្រឹះដែលធំស្កឹមស្កៃ ជីមីនចុះពីលើឡាន ដើរសំដៅចូលទៅក្នុងដោយរឹកពារសមជាអ្នកចេះដឹង មើលទៅសមនិងតម្លៃនាមថាជាCEOដែលល្បីឈ្មោះពិតមែន

នាយដើរតម្រង់ទៅតុអាហារដែលមាន អ្នកស្រីផាក លោកផាក និង Ahmaផាក ផងដែរ ពួកគាត់បានអង្គុយចាំគេនៅតុអាហារ ដែលមានក្បាច់រចនាស្អាត ប្រណិត ល្អឥតខ្ចោះ

"ប៉ាម៉ាក់...Ahma.."ជីមីន ហៅពួកគាត់ទាំងញញឹម ហើយចូលទៅអង្គុយជិតពួកគាត់

"មកល្អហើយ...ប៉ាមានរឿងចង់និយាយជាមួយកូនបន្តិច ជីមីន.."លោកផាក នៅពេលឃើញអ្នកជាកូន អង្គុយត្រឹមត្រូវហើយគាត់ក៏និយាយ

"ចូលសាច់រឿងតែម្ដងទៅ...ប៉ាមានមិត្តភក្តិម្នាក់ ស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យ ពួកយើងចង់ភ្ជាប់សាច់ឈាមតែមួយ ដោយភ្ជាប់ពាក្យភ្ជាប់សម្ដីថានិងអោយកូនៗរៀបការជាមួយគ្នា កូនគួរតែយល់ច្បាស់ហើយតើមែនទេ..??លោកផាក និយាយ ធ្វើអោយ Ahma Park ជ្រួញចិញ្ចើមដោយការមិនពេញចិត្ត ជាខ្លាំង

"សម័យនេះជាសម័យណាហើយ ផាក មិចបានបង្ខំកូនទៀត  អោយសេរីភាពគេក្នុងការរើសគូស្រករផង ឯងមិនយល់ពីអារម្មណ៍គេច្បាស់ទេ ថាវាពិបាកយ៉ាងណា នៅពេលគេបង្ខំភ្លាមៗបែបនេះ.."Ahma ផាក និយាយទាំងដកដង្ហើមធំ រឿងបែបនេះគាត់ធ្លាប់ឆ្លងកាត់រួចទៅហើយ គាត់យល់អារម្មណ៍ជីមីនច្បាស់ គាត់មិនចង់អោយចៅគាត់ពិបាកដូចគាត់ទេ

"ខ្ញុំដឹង...ខ្ញុំមិនបានបង្ខំគេទេ.."លោកផាក ឆ្លើយទៅ ahma park ហើយងាកមកនិយាយជាមួយជីមីន"យកទៅគិតទៅ មានជម្រើសពីរសម្រាប់កូន ជម្រើសទី1បើកូនព្រមរៀបការ ប៉ាគ្មានអ្វីក្រៅពីមោទនភាពចំពោះកូននោះទេ ជម្រើសទី2 បើកូនមិនព្រមទេនោះ ការងារទាំងអស់ប៉ានិងដកហូតចេញ  មិនអោយកូនធ្វើសូម្បីតែ Apartment របស់កូនផងដែរ.."សម្ដីលោកផាកធ្វើអោយជីមីន ហួសចិត្តនេះឬដែលហៅថាមិនបង្ខំនោះ

"ប៉ា...ហួសហេតុពេកទេដឹង.."ជីមីន និយាយទាំងតានតឹង គេជាមនុស្សស្រលាញ់ការងារណាស់ មិនចូលចិត្តយកពេលវេលាចំណាយឥតប្រយោជន៍ ចុះបើប៉ាគេដកហូតចេញអស់នោះគេបានស្អីធ្វើទៅ ជាពិសេសជំនាញរបស់គេគឺខាងគ្រប់គ្រងនេះឯង

ភរិយាCEOOpowieści tętniące życiem. Odkryj je teraz