Chapter 1

58 5 0
                                    

POV (GUN) (ផ្នែក GUN)

" ខ្ញុំនឹងការពារអ្នក" សំលេងទន់ភ្លន់និងសុភាពនិយាយដោយបុរសម្នាក់ដែលនៅជិតខ្ញុំប៉ុន្តែខ្ញុំមិនអាចឃើញមុខគាត់ច្បាស់ទេ។ គាត់ចាប់ដៃខ្ញុំយឺត ៗ ដោយភ្ជាប់កាន់ចូលគ្នា។ដៃទាំងពីរភ្ចាប់ចូលគ្នាយ៉ាងល្អដែលប្រៀបបីដូចជាពួកគេមានបំណងកាន់បន្ទាប់មកមុខរបស់យេីងទាំងពីរកាន់តែជិតទៅៗរហូតដល់....

*សំឡេងទូរស័ព្ទរោទ៍*

" ហូ៎យ" ខ្ញុំនិយាយដោយធុញទ្រាន់ដោយសារសុបិន្តរបស់ខ្ញុំត្រូវបាន រំខាន។ខ្ញុំខ្ចិលងាកទៅរកទូរស័ព្ទរបស់ខ្ញុំណាស់ខ្ញុំគ្រាន់តែយកដៃរបស់ខ្ញុំទៅរាវរកនៅលេីតុក្បែរគ្រែប៉ុណ្ណោះហេីយនៅពេលដែលខ្ញុំចាប់វាបានខ្ញុំក៏បេីកភ្នែកឡេីងដេីម្បីមេីលថាអ្នកណានឹងទូរស័ព្ទមករកខ្ញុំនៅម៉ោង5ព្រឹកបែបនេះ។

បន្ទាប់មកខ្ញុំក៏ឃេីញឈ្មោះអ្នកគ្រប់គ្រងរបស់ខ្ញុំនៅលេីកញ្ចក់ទូរស័ព្ទ ហេីយភ្លាមៗនោះខ្ញុំក៏ស្ទុះក្រោកពីលេីគ្រែដោយភ្ញាក់ឡេីងរួចចុច''ទទួល''

  (In call )

Gun: Sawadhee khab Phi kwang

P'kwang:Sawadhee Nong , Phi ទូរស័ព្ទទៅឯងដេីម្បីរំលឹកពីកាលវិភាគឯងថ្ងៃនេះ ឯងត្រូវចូលរួមកម្មវិធីLAZADAជាមួយនិងOff វាគឺនៅម៉ោង7ព្រឹកនេះ។

Gun:*ល្ងង់មែនខ្ញុំស្ទេីរតែភ្លេចទៅហេីយ* អរគុណណា៎Phi

P'kwang:សូមអ្នកមកទីនេះមុនមួយម៉ោងណាNongដូច្នេះយេីងអាចរៀបចំតុបតែងអ្នកបាន។

Gun: Khab phi ជួបគ្នាបន្តិចទៀត

               *******End of phone call *******

ខ្ញុំបានដាក់ទូរស័ព្ទចុះ''ហា៎ 😫 ខ្ញុំស្ទេីរតែភ្លេចទៅហេីយ''។(ខ្ញុំប្រាប់ខ្លួនឯង)

ខ្ញុំក្រោកពីលេីគ្រែហេីយដេីរសំដៅទៅទូសម្លៀកបំពាក់របស់ខ្ញុំដេីម្បីរៀបចំខោអាវដែលត្រូវពាក់។ ខ្ញុំចាប់កន្សែងហេីយប្រញាប់ទៅបន្ទប់ទឹកដោយដោះអាវយឺតនឹងខោខ្លីចេញ។មែនហេីយខ្ញុំគ្រាន់តែពាក់អាវយឺតនិងខោទ្រនាប់ ប៉ុណ្ណាះនៅពេលចូលគេង ខ្ញុំអាចនិយាយបានថាវាពិតជាស្រួលខ្លួនណាស់

Compatible Lifemate Where stories live. Discover now