No one's POVចង្រៃយ៎, Gun គាត់ភ្លេចយកថ្នាំរបស់គាត់មកជាមួយហេីយ។
មកដល់ក្រុមហ៊ុនរបស់គាត់ គាត់បានចូលទៅក្នុងជណ្តើរយន្ត ហើយក៏មានការស្វាគមន៍ពី babii នៅខាងក្រៅទ្វារផងដែរ នៅពេលទៅដល់ជាន់ទី30 ។
POV: GUN ( ផ្នែក GUN )
ខ្ញុំបាននិយាយថាសួស្ដីទៅកាន់ babiiទាំងអស់រួចនិយាយជាមួយពួកគេបន្តិច។ ខ្ញុំបានចូលទៅក្នុងអគារ Gmm ហើយចាប់ផ្តើមរកមើល Papii ប្រសិនបើគាត់នៅទីនេះ ខ្ញុំនិងទៅលេងជាមួយគាត់។ ផ្ទុយទៅវិញ ខ្ញុំបែរជាឃើញ Mae ។ខ្ញុំចូលទៅអោបគាត់យ៉ាងណែន។
"សួស្ដី Nong Gun ថ្ងៃនេះមិនមានការងារទេហ៎?"គាត់បានសួរនៅពេលដែលគាត់កំពុងអោបខ្ញុំវិញ
ខ្ញុំនៅតែអោបគាត់តែបន្ធូរដៃបន្តិច ហើយតបវិញថា "ខ្ញុំចប់ការងារមុននេះ ខ្ញុំចង់មកលេងថ្ងៃនេះតើបានឃើញ Papii ទេ?"
"អូ ! មែនហេីយ គាត់កំពុងនិយាយជាមួយ P'nook មុននេះ នៅតាមផ្លូវ" Mae ឆ្លេីយទាំងញញឹមដាក់ខ្ញុំ។
"អរគុណណាស់Mae ខ្ញុំនឹងស្វែងរកគាត់" ខ្ញុំញញឹមយ៉ាងធំទៅកាន់គាត់ហេីយក៏ប្រលែងដៃចេញនិងឡេីកដៃក្រវីលាគាត់។
ខ្ញុំក្រឡែកមើលជុំវិញ ខ្ញុំក៏បានឃើញបុរសម្នាក់ពាក់អាវហាវ៉ៃកំពុងចុចទូរសព្ទរបស់គាត់។ ខ្ញុំញញឹមហេីយក៏និយាយ "Hehe" ហើយរត់ទៅកន្លែងដែលគាត់នៅ។
POV: OFF ( ផ្នែក OFF )
ខ្ញុំកំពុងលេង ROV របស់ខ្ញុំ ខ្ញុំលឺសំលេងដើរសំដៅមកយ៉ាងលឿន។ ដោយខ្ញុំមិនបានងើបមុខមេីលទេ ព្រោះខ្ញុំកំពុងផ្តោតទៅលើទូរសព្ទរបស់ខ្ញុំ ដែលពេលនោះគេឈប់នៅពីមុខខ្ញុំ, ស្រាប់តែខ្ញុំត្រូវគេចាប់ទាញរួចយកបបូរមាត់ទន់ៗមកប៉ះករបស់ខ្ញុំ។
គេគឺជាGUNច្បាស់ណាស់
ការថើបកបានត្រឡប់មកវិញហេីយ។ ខ្ញុំនឹងកុហកប្រសិនបើខ្ញុំនិយាយថាខ្ញុំមិននឹកការថេីបនេះ។ អ្នកឃើញទេ វាជាទម្លាប់ទៅហេីយតាំងពីយើងជួបគ្នា មកម្លេះ ដែល GUN តែងតែអោបហើយថើបខ្ញុំភ្លាមៗ វាអាចជានៅលើថ្ពាល់ ឬក ឬថ្ងាស រាល់ពេលដែលពួកយើងជួបមុខគ្នា។
YOU ARE READING
Compatible Lifemate
FanfictionOffXGun Omegaverse ជាប្រភេទរឿងបែបAlpha Omega រឿងរ៉ាវរបស់មនុស្សពីរនាក់ដែលបានសន្យាថានឹងត្រឡប់មកជួបគ្នាវិញនិងមេីលថែម្នាក់ទៀតអោយល្អហេីយក៏រៀបការជាមួយគ្នាតែចៃដន្យមានម្នាក់បាត់ការចងចាំចំណែកម្នាក់ទៀតខំស្វែងរកមនុស្សដែលខ្លួនស្រឡាញ់តេីរឿងរ៉ាវនឹងទៅជាយ៉ាងណា *ប...