" ពួកកូនគិតច្បាស់ហើយមែនទេថានឹងរស់នៅតែពីរនាក់ប្ដីប្រពន្ធនោះ..? " លោកស្រីចនម៉ារីដែរជាប្រពន្ធលោកចនសុងវ៉ូនឹងជាមនដាយបង្កើតរបស់រាងក្រាស់ជុងហ្គុកផងដែរនោះ បានសួរបញ្ជាក់កូនប្រុសតែម្នាក់ដែរបានរៀបការមានប្រពន្ធរួចកាលពីម្សិលមិញនេះ។
" កូនគិតច្បាស់ហើយ!ថេយ៍ក៏យល់ព្រមហើយដែរ.." ទោះមិនបាច់ចាំសួរក៏គេអាចដឹងច្បាស់ណាស់ថាចេហ្យុងគេប្រាកដជាយល់ព្រមជាមិនខានបើពួកគេមិនបានស្រលាញ់គ្នាផងនោះបើបានទៅរស់នៅតែពីរនាក់អញ្ចឹងហើយគេអាចធ្វើអ្វីតាមចិត្តពួកគេចង់បាន។
" កូនថេយ៍មិនអីទេឬ..? " ឃើញថាគេមិនសូវនិយាយស្ដីក៏ចេះតែបារម្មទៅតាំងពីម្សិលមិញមកម្លេះគេមិនសូវមាត់ស្ដីនោះទេបែបនេះហើយទើបបានជានាងបារម្មណ៍ដល់កូនប្រសារក៏ដោយសារតែនាងស្រលាញ់ចូលចិត្តថេហ្យុងទើបបង្ខំចិត្តត្រួវតែដណ្ដឹងយកមកធ្វើកូនប្រសារឲ្យបានតែពេលនេះគឺបានសម្រេចហើយ។
" បាទម៉ាក់ខ្ញុំគ្មានបញ្ហាអ្វីនោះទេសូមលោកទាំងពីរកុំបារម្មអី..! " អារម្មណ៍មិននៅនឹងខ្លួនសោះដោយសារតែចេះនឹករលឹកដល់អ្នកមានគុណទាំងពីរដែរពួកគាត់បានចេញដំណើរទៅស្រុកកំណើតវិញភ្លាមៗតែម្ដង។
" បើចឹងល្អហើយកូន..! បើនាំគ្នាត្រូវចេះស្រលាញ់នឹងថែរក្សាគ្នាផងក្លសយជាប្ដីប្រពន្ធនេងគ្នាហើយមិនមែនអ្នកដទៃឡើយ.." ទោះបីជាពួកគាត់យល់ព្រមហ្នឹថសំណើររបស់កូនប្រុសក្ដីតែគាត់នៅតែមិនភ្លេចពាក្យបណ្ដាំមួយឃ្លានេះឡើយ មិនមែនគាត់សន្យាជាមួយជុងហ្គុកហើយគាត់មិនមិនអារម្មណ៍អ្វីនោះគឺខុសហើយគាត់នឹងប្រពន្ធខុសខ្លាំងណាស់។
" បើចឹងពួកកូននាំគ្នាទៅសិនហើយលោកប៉ាអ្នកម៉ាក់ជំរាបលា.." រាងតូចលើកដៃសំពះជំរាបលាប៉ាម៉ាក់ក្មេកជាការគួរសមដែរមើលទៅសុភាពរាបសារគួរជាទីគោរពពិតមែន។
" ចាស៎កូនសុខសប្បាយណា៎កុំភ្លេចនាំគ្នាមកលេងម៉ាក់ប៉ាផងដឹងទេ..! " លោកស្រីចនម៉ារី
" បាទម៉ាក់ចាំកូននឹងឧស្សាហ៍បបួលជុងមកលេង.."ថេហ្យុង
" ប្រសើរណាស់កូនបើចឹងនាំគ្នាទៅចុះ..! ហើយកូនជុងម្ដេចមិនទៅតាមប្រពន្ធហើយនៅឈរដល់ពេលណាទៀត.." កុំប្រាប់ឲ្យសោះណាថាកូនម្នាក់នេះនៅចាំនិយាយពីកិច្ចសន្យាគ្នាពីរឿងរៀបការដែរពួកគេមិនបានស្រលាញ់គ្នានោះឲ្យសោះ។
YOU ARE READING
ទឹកភ្នែកប្រពន្ធដើម💘
Romanceស្ថិតក្នុងនាមជាប្ដីប្រពន្ធនិងគ្នាក៏ប៉ុន្តែពួកយើងមិនបានស្រលាញ់គ្នានោះទេប៉ុន្ដែហេតុអ្វីបានជាប្រុសម្នាក់នេះយកចិត្តទុកដាក់ជាមួយខ្ញុំម្លេះទេៗនេះខ្ញុំមានចិត្តលើគេមែនទេ?មិនបានទេយើងបានយល់ព្រមនឹងគ្នាហើយថាពួកយើងគ្មានថ្ងៃស្រលាញ់គ្នាទេហើយនាយក៏មិនបានស្រលាញ់គ្នាដ...