រាត្រីឈានមកដល់រាងតូចបានរៀបចំចំណីអាហារសម្រាប់រាងក្រាស់ជាប្ដីរួចរាល់ហើយចំណែកខ្លួនគេវិញគឺងូតទឹករួចរាល់ហើយដែរពេលនេះគេកំពុងអង្គុយចាំរាងក្រាស់មកពីធ្វើការវិញតែថាស្មាលនេះម៉ោង7យប់ហើយនាយនៅមិនទាន់មកទៀតទើបគេត្រូវអង្គុយចាំបែបនេះ។" ហឹម!គាត់ស្មាលណាទើបមកទៅ.." រាងតូចអង្គុយរអ៊ូម្នាក់ឯងតិចៗដោយសារតែរងចាំអ្នកជាប្ដីយូរពេកនេះម៉ោងប្រាំពីយប់ហើយនៅមិនទាន់មកដល់ទៀតទោះបីជាមិនស្រលាញ់គ្នាក៏ដោយតែរាងតូចគេចង់បម្រើប្ដីក្នុងនាមជាភរិយាល្អដូចគ្រប់គ្នាទូទៅដែរ។
" ចាំបន្តិចទៀតចុះបើមិនទាន់មកទៀតចាំទៀតក៏បានដែរ.." រាងតូចអង្គុយចាំតទៅទៀតចាំរហូតដល់យប់រាងជ្រៅបន្តិចគេក៏ដាក់ខ្លួនគេងនៅលើសាឡុងរហូតដល់លក់ព្រោះនេះម៉ោង11ណាស់ទៅហើយគេងងុយគេងក៏លក់បាត់ទៅ។
" យូរីនបងត្រូវត្រឡប់ទៅផ្ទះសិនហើយ នេះវាយប់ម៉ោង12ទៅហើយថេហ្យុងគេប្រហែលជាចាំបងយូរណាស់ហើយ.." ទើបតែរៀបការជាមួយគ្នាថ្មីៗតែនាយបែរជាដើរចោលភរិយាឲ្យគេនៅផ្ទះតែម្នាក់ឯងទោះបីជានាយមិនស្រលាញ់ថេហ្យុងក្ដីតែធ្វើបែបនេះវាមិនត្រឹមត្រូវនោះទេ។
" តែបងក៏ប្រាប់អូនរួចហើយមែនទេថា គេមិនហាមឃាត់បងជាមួយហ្នឹងអូននោះទេ ចឹងបងនៅខ្លាចចិត្តគេធ្វើអ្វីទៀត.." ស្រីស្រស់ញុះញ៉ងរាងក្រាស់ដើម្បីឲ្យនាយជឿតាមនាងដោយមិនចង់ឲ្យនាយទៅក្បែរនឹងជឿជាក់លើប្រពន្ធរបស់នាយឡើយ។
" តែបងត្រូវតែទៅវិញ បើសិនជាម៉ាក់ដឹងថាមិននៅផ្ទះទុកថេយ៍ចោលម្នាក់ឯងគាត់ច្បាស់ជាខឹងនឹងបងជាមិនខានឬមួយក៏អូនមិនចង់យល់ចិត្តម៉ាក់បងទេឬ.." គ្រាន់តែឮរាងក្រាស់និយាយដល់ម៉ាក់នាយភ្លាមធ្វើឲ្យនាងស្រាប់តែញញឹមឡើងនេះនាងភ្លេចគិតដល់ចំណុចនេះទៅកើតចំមែនហើយ។
" ចឹងក៏បានទុកថាអូនអាណិតបងនឹងយល់ចិត្តម៉ាក់បងទៅចុះ..សឺត.." នាងស្រាប់តែញញឹមសប្បាយចិត្តណាស់បើពិតជាដូចដែរជុងហ្គុកនិយាយនោះនាងសប្បាយចិត្តខ្លាំងមិនខាន។
" ចឹងបងទៅសិនហើយ.." រាងក្រាស់ក៏ចាកពីខនដូរយូរីនឡើងឡានចេញទៅដោយមានដាវិដនៅអង្គុយរងចាំចៅហ្វាយឡើងយូរគួរសមដែរនាយក៏គេងលក់មួយសន្ទុះធំដែររងចាំចៅហ្វាយមកតែជុងហ្គុកក៏បានមកដល់ពួកគេក៏ចេញឡានទៅផ្ទះវិញ។ឡានបោះពួយសំដៅមកផ្ទះតូចល្មមដែរជាផ្ទះអាពាហ៍ពិពាហ៍ដែរនាយបានទិញសម្រាប់រស់នៅជាលក្ខណគ្រួសារជាមួយនឹងថេហ្យុង នាយក៏បានមកដល់ផ្ទះវិញដោយសុវត្តិភាពហើយក៏ដើរចូលទៅក្នុងផ្ទះដោយឃើញភ្លើងបើកភ្លឺពេញផ្ទះក្រឡេកមើលមកតុបាយមានម្ហូបពាសពេញតុហើយក៏ក្រឡែកភ្នែកឃើញថេហ្យុងកំពុងតែគេនៅសាឡុងដោយអោបដៃរួញខ្លួនចូលគ្នា។
YOU ARE READING
ទឹកភ្នែកប្រពន្ធដើម💘
Romanceស្ថិតក្នុងនាមជាប្ដីប្រពន្ធនិងគ្នាក៏ប៉ុន្តែពួកយើងមិនបានស្រលាញ់គ្នានោះទេប៉ុន្ដែហេតុអ្វីបានជាប្រុសម្នាក់នេះយកចិត្តទុកដាក់ជាមួយខ្ញុំម្លេះទេៗនេះខ្ញុំមានចិត្តលើគេមែនទេ?មិនបានទេយើងបានយល់ព្រមនឹងគ្នាហើយថាពួកយើងគ្មានថ្ងៃស្រលាញ់គ្នាទេហើយនាយក៏មិនបានស្រលាញ់គ្នាដ...