ភាគ៣+៤
1សប្តាហ៍ក្រោយ
Morning ☀️
មិនយូប៉ុន្មានព្រះអាទិត្យចាប់ផ្ដើមបំភ្លឺពេញផ្ទៃប្រទេសកូរ៉េដែលនៅទីក្រុងសេអ៊ូក៏បានអោយឃើញបុរសមាឌធំខ្ពស់ស្រឡះកំពុងគេងនោះគឺMin YoonGi ហើយថ្ងៃនេះក៏ជាថ្ងៃដែលគេត្រូវឡើងទៅខេត្តបូស៊ានដែល«ហឹម..ហានេះភ្លឺហើយហែម៉ោងប៉ុន្មានហើយនេះ»គេងើបតម្រង់ខ្លួនបន្តិចមុននិងលើកទូរសព័មើលម៉ោង
«ស្លាប់ហើយដេកស្ពឹកម្លេះខ្ញុំម៉ោង7ទាល់តែបានហុឺយ»គេរអ៉ូអោយខ្លួនបន្តិចមុននិងឈានជើងទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនចេញដំណើរប្រហែល25នាទីគេក៏រៀបចំខ្លួននិងអីវ៉ាន់ហើយបន្ទាប់មកក៏ចូលបន្ទប់ម៉ាក់គេជាមុនសិនដើម្បីលាគាត់
«ម៉ាក់កូនទៅបូស៊ានហើយដើម្បីធ្វើការងារម៉ាក់កុំបារម្ម៍អីមិនយូមិនឆាប់កូននិងត្រឡប់មកវិញណាកូនទៅហើយជម្រាបលាម៉ាក់»នាយនិយាយលាម៉ាក់ហើយក៏ដើរទៅវិញទាំងទឹកមុខចង់ពេបតែក៏ប្រឹងទប់ព្រោះថានាយមិនចង់អោយជ្រាបចេញនាយចង់យំដោយសារចង់មានម៉ាក់និយាយបារម្ម៍និងផ្ដែផ្ដាំគេដូចម៉ាក់អ្នកផ្សេងព្រោះនឹកម៉ាក់គេខ្លាំងណាស់ពិតជាធ្វើអោយគេមិនអាចនិងហូទឹកភ្នែកមិនបានគេទៅឆ្ងាយបែបនេះក៏មិនដឹងថាពេលណាត្រឡប់មកវិញព្រោះត្រូវមើលខុសត្រូវទីនោះអោយបានដិតដល់ជាងនេះក្នុងការសាងសង់វា បន្ទាប់មកនាយក៏ចុះមកដល់ជាន់ក្រោម«លោកប៉ាកូនត្រូវទៅហើយសុំទោសដែលកូនមិនបានញាំអារហាជាមួយលោកប៉ាណា»នាយនិយាយនិងចូលអោបប៉ារបស់គេអោយកក់ក្ដៅបន្តិច
«មិនអីទេកូនទៅចុះព្រោះផ្លូវឆ្ងាយផងអូនេះអាស័យដ្ឋានផ្ទះអ៊ំផាកឯងប៉ាបានប្រាប់គេហើយថាឯងនិងទៅបូស៊ានថ្ងៃនេះ»គាត់និយាយនិងហុចក្រដាសអាស័យដ្ឋានអោយនាយ«បាទលោកប៉ាមើលថែខ្លួននិងសុខភាពផងកូនទៅហើយជម្រាបលា»នាយនិយាយផ្ដែផ្ដាំនិងលាប៉ាគេរួចក៏ចេញទៅបាត់ យ៉ុនហ្គីគេជិះឡានផ្ទាល់ខ្លួនចេញទៅបាត់ទៅ
តាមផ្លូវ
ពេលនាយយ៉ុនហ្គីកំពុងបើកឡានក៏មានសំឡេងទូរស័ព្ទបន្លឺឡើងនោះគឺជាលេខរបស់បុរសសង្ហាចន ជុងហ្គុកដែលគេតេមកយ៉ុនហ្គី
«អាឡូអាគុកឯងមានការអីមេនបានទេបានតេមកយើង»នាយដាក់កាសភ្ជាប់ជាមួយទូរស័ព្ទរួចហើយក៏លើកទូរស័ព្ទរបស់ជុងហ្គុកនិយាយបណ្ដើរបើកបណ្ដើរ
YOU ARE READING
ចាញ់ស្នេហ៍កំលោះបូស៊ាន💞
Akcjaប្រភេទរឿងស្រឡាញ់ចេញពីការរស់នៅជាមួយគ្នាដែលកម្លោះបូស៊ានម្នាក់អាចយកចិត្តប្រុសមុខងាប់ម្នាក់ដោយសារចរឹកនិងកាយវិការ🤍 Min Yoongi X Park Jimin #Novel BL