មិនអោយម៉ាក់អស់សង្ឃឹម

398 43 0
                                    

ភាគ1
នៅលើទីក្រុងស្រស់ស្អាតនៃSeoulកូរ៉េខាងត្បូងបានបង្ហាញ់ឡើងនៅបុរសសង្ហាសស្លេកអង្គុយធ្វើការយ៉ាងមុឺងម៉ាត់គេមានឈ្មោះថាMin Yoongiអាយុ27ឆ្នាំជាម្ចាស់ក្រុមហ៊ុននិងមានភាគហ៊ុននៃអគាធំៗច្រើនកន្លែងគេជាមនុស្សស្ងៀមស្ងាត់មិនចូលចិត្តនិយាយស្ដីច្រើនឡើយ
សព្វថ្ងៃគេរស់នៅជាមួយប៉ារបស់គេដែលចូលនិវត្តជាង2ឆ្នាំមកហើយ។

«ចាយហ្វាយនេះជាគម្រោងការថ្មីដែលភាគហ៊ុនខាងនោះគាត់បានផ្ញើរមកអោយយើងមើលអម្បាញ់មេញនេះ»Hai(ហៃ)បុរសសង្ហាមិនចាញ់ចាហ្វាយនិយាយឡើងដោយហុចឯកសាទៅអោយYoonGi
Haiគេជាជំនួយការរបស់YoonGi
«យើងមើលបន្តិច»និយាយរួចក៏ទាញឯកសាគម្រោងមកមើល
«អឹមល្អតើយើងនិងសាកល្បងវាឯងទៅធ្វើការបានហើយ»YoonGi ទាញយកឯកសាមកមើលមុននិងនិយាយហើយក៏អោយជំនួយការទៅធ្វើការរបស់ខ្លួន
«បាទចាហ្វាយ»haiនិយាយហើយក៏ដើរត្រឡប់ទៅកន្លែងការងារខ្លួនវិញ
កន្លងទៅជាច្រើនម៉ោងក៏ដល់ម៉ោងសម្រាកត្រឡប់ទៅផ្ទះវិញទាំងម្ចាស់ក្រុមហ៊ុននិងបុគ្គលិកនៅម៉ោង5:00Pm YoonGi ក៏បន្តដំណើរទៅរកឡានរបស់ខ្លួននិងបើកត្រឡប់ទៅផ្ទះរបស់នាយ។

ភូមិគ្រឹះមីន
ឡានទំនើបសារីចុងក្រោយគេបង្អស់ក៏បើកចូលភូមិគ្រឹះពេលដែលនាយចុះពីលើឡានមករួចបន្តដំណើរទៅរកឪពុក
«ប៉ាកូនមកពីធ្វើការវិញហើយសឺត»នាយនិយាយហើយក៏លោមុខទៅថើបឪពុករបស់ខ្លួនបន្តិចថ្វីត្បិតថានាយមិនដែលនៅក្បែរឪពុកគ្រប់ពេលឬក៏មិនសូវមានពេលកំដរគាត់ក៏ដោយក៏នាយមិនដែលធ្វើអោយគាត់ពិបាកចិត្តឬមិនសប្បាយចិត្តនោះឡើយនាយគឺស្រឡាញ់ឪពុកណាស់មានក្ដីស្រឡាញ់និងជាកូនប្រុសល្អសម្រាប់គាត់គ្រប់វេលា
«អឺមទៅចុះកូនឆាប់ងូតទឹកនិងអាំងមកញាំបាយប៉ាចាំណា»លោកមីនគាត់ញញឹមទៅកាន់កូនប្រុសរួចស្រដីទន់ភ្លន់ទៅកាន់កូន(មូលហេតុដែលលោកមីនអោយYoonGi បន្តដំណែងពីគាត់ព្រោះគាត់មានជំងឺមួយដែលពិបាកនិងព្យាបាលដែលអាចថាជំងឺនេះប្រើពេលយូក្នុងការព្យាបាលYoonGi គេបារម្មពីប៉ារបស់គេណាស់)
YoonGiឮហើយក៏ញញឹមដាក់ឪពុកនិងបោះជំហ៊ានទៅបន្ទប់តែគេមិនទាន់ចូលបន្ទប់ខ្លួននោះទេគឺគេចូលបន្ទប់ម៉ាក់របស់គេដែលមានតាំងស៊ុមរូបថតម៉ាក់របស់គេនោះគេចូលបន្ទប់នេះពេលណាគឺទឹកភ្នែកចេះតែហូមកតិចៗគេតែងតែចូលបន្ទប់នេះមុនរាល់ថ្ងៃ
«ម៉ាក់កូនមកពីធ្វើការវិញហើយម៉ាក់ចាំកូនយូទេកូនដឹងថាម៉ាក់ប្រាកដជាចាំផ្លូវកូនតែម៉ាក់កុំបារម្មកូនធំហើយកូនមិនអីទេម៉ាក់ឆាប់សំរានទៅណាម៉ាក់ហឹមកូនហត់ណាស់ម៉ាក់តែមិនអីទេកូនតស៊ូប្រឹងប្រែងបន្ថែមទៀតកូនមិនអោយម៉ាក់អស់សង្ឃឹមទេ»YoonGiគេនិយាយដោយសម្លេងងងួលបន្តិចតែគេមិនយំអីទេគ្រាន់តែស្រក់ទឹកភ្នែក🥲
គេញញឹមស្ងួតតិចៗទាំងទឹកភ្នែកស្រស់ទៅរូបថតម៉ាក់គេមុននិងដើរចេញទៅទាំងលា«ម៉ាក់កូនទៅសម្រាកហើយណា»YoonGiរួចក៏ដើរទៅបន្ទប់ខ្លួនបាត់។
ពេលមកដល់បន្ទប់ទុកដាក់សម្ភារះរួចគេក៏ចូលសំអាតខ្លួនមុននិងមកបរិភោគអាហារជាមួយឪពុក

ជាន់ក្រោម
«លោកប៉ាតោះពិសាទៅកូនរៀបចំជូនរួចហើយ»និយាយទៅកាន់ប៉ាខ្លួនក្រោយពីរៀបអាហាររួចឪពុកកូនក៏ញាំអាហារទៅដោយយ៉ាងរលូនរួចម៉ែដោះនិងអ្នកបម្រើរៀបចំទុកដាក់អស់អ្នកគ្រប់គ្នាក៏ទៅសម្រាកគ្រប់គ្នាចំណែកនាយកម្លោះស្រស់សង្ហាមុខស្មើរក៏ចូលបន្ទប់រួចទាញLapTopរបស់ខ្លួនមកធ្វើការបង្ហើយនិងពិនិត្យគម្រោងសាង់សង់របស់ខ្លួនបន្ថែមរយះពេលទៅជាយូគេក៏បានធ្វើរួចរាល់រៀបចំទុកដាក់មុននិងឡើងទៅលើគ្រែរួចក៏ទាញទូរស័ព្ទតេទៅនរណាម្នាក់ហើយនិយាយ
«អាឡូអាសម្លាញ់ស្អែកមកក្រុមហ៊ុនយើងបន្តិចមានរឿងចង់ពិភាគសាជាមួយឯង.... អឺៗនិងហើយម៉ោង8ជាងណា....អឺបានហើយចឹងnight»និយាយទូរស័ព្ទចប់YoonGi ក៏រៀបខ្លួនទៅគេងទៅ។ចប់
_________

ហាហាមិនទាន់ចប់ទេគ្រាន់តែស្លេសនេះជារឿងភាគដំបូងរបស់ខ្ញុំទើបនិងសរសេរសង្ឃឹមថាទាំងអស់គ្នានិងពេញចិត្តហើយអធ្យាស្រ័យផងក្នុងការសរសេរឆ្គងឬភ្លាវកន្លែងណា។
កុំភ្លេចជួយvoteអោយខ្ញុំផងណាដើម្បីសរសេរភាគបន្ត🤍
Thank you for Reading💜

ចាញ់ស្នេហ៍កំលោះបូស៊ាន💞Where stories live. Discover now