Ep28 រឿង:(I HATE YOU)
បងទៅណានឹង?ផ្លូវនេះមិនមែនជាផ្លូវទៅផ្ទះវិញទេ!។បន្ទាន់ពីម៉ោងការងារចប់Yiboក៏បើកឡានដោយខ្លួុនឯងនឹងជូនZhanទៅណាក៏មិនដឹង។ដោយមានការងើយឆ្ងល់ពេកទើបZhanសួុរYiboប៉ុន្តែគេមិនបានតបវិញទេ។
អូនឆាប់គេងទៅបើសិនជាអូនងងុយ។Yiboមិនឆ្លើយនឹងសំណួររបស់Zhanទេដោយជំនួុសវិញដោយសកដៃទៅអង្អែលក្បាលរបស់Zhanជំនួុសវិញ។
ខ្ញុំមិនទាន់ងងុយទេ។ Zhanឆ្លើយទាំងញញឹមស្រស់បំព្រងទៅកាន់Yiboដោយក្ដីសុខពេញទី។
ចឹងនៅកំដរបងបើកឡានទៅ។ Yiboសកដៃម្ខាងទៅចាប់កាន់ដៃរបស់រាងតូចចំណែកឯដៃម្ខាងទៀតកំពុងបញ្ជារចង្កូតឡាន។
អឹម..។Zhanឆ្លើយទាំងមានថ្ពាល់ក្រហមព្រើងៗដោយមានការអៀនខ្មាស់ប៉ុន្តែគេបានអោនមុខចុះដើម្បីកុំឲYiboដឹងថាខ្លួុនអៀនគេ។អារម្មណ៍ឥឡូវនេះវាមិនដូចកាលដែលគេជួុបYiboដំបូងឡើយ ពេលនោះគេពិតជាខ្លាចYiboណាស់សូម្បីតែមើលមុខក៏មិនហ៊ានមើលឲចំដែល។តែពេលនេះវិញគេមានអារម្មណ៏ថាកក់ក្តៅនិងសុវត្តិភាពពេលបាននៅជិតYibo ។តើអាចមកពីគេយកចិត្តទុកដាក់លើខ្លួុនខ្លាំងពេកមែនទេ?ដោយកំពុងតែគិតពីបេះដូងនិងអារម្មណ៍ខ្លួុនដែលមានចំពោះYiboហើយថែមទាំងអាកាសធាតុត្រជាក់នឹងផ្លូវដ៏សែនស្ងាត់ផងនោះZhanក៏បានលក់ដោយមិនដឹងខ្លួុន។
ពួុកយើងជិតដល់ហើយ។YiboនិយាយទាំងងាកលទៅមើលZhanដែលកំពុងតែលក់ដោយមិនដឹងខ្លួុននោះទាំងញញឹមក្រែងមិញនេះនៅនិយាយថាមិនងងុយតា..តែពេលនេះបែជាដេកទាំងរំភើយទៅវិញ។
ក្មេងនេះចំមែន..ហើយ។Yiboសើចបន្តិចរួុចក៏ដោះអាវធំរបស់គេយកដណ្ដប់អោយរាងតូចហើយក៏បន្តដំណើរបន្តទៀត។
ការធ្វើដំណើរយ៉ាងយូរបស់អ្នកទាំងពីរទីបំផុតក៏បានមកដល់កន្លែងដែលមានទេសភាពស្រស់ស្អាតសម្លេងទឹករលកបក់បោកអមទាំងខ្ចល់ធ្លាក់ប៉ះរាងកាយកាន់តែធ្វើអោយអារម្មណ៍ល្អប្រសើរ។
ដោយឃើញថាZhanកំពុងតែលក់ស្រួុលYiboមិនបានដាស់គេឡើយដោយជំនួុសវិញនូវកាបីគេដើរសំដៅទៅកាន់បន្ទប់សម្រាក់វិញ។ពេលដែលមកដល់បន្ទប់គេងYiboបានដាក់កាយតូចថ្នមៗដោយខ្លាចថាគេនឹងដឹងខ្លួុនវិញ។
ដោយអស់អីហើយYiboក៏ចាប់ផ្ដើមរៀបចំខ្លួុនដើម្បីសម្រាកផងដែលបន្ទាប់ពីបើកឡានអស់ជាច្រើនម៉ោងមកគេក៏មានអារម្មណ៍ថាហត់នឿយផងដែល។Yiboដាក់ខ្លួុនក្បែលរាងតូចនិងទាញកាយតូចដែលកំពុងតែលក់នោះអោយបែមកទល់នឹងទ្រូងរបស់ខ្លួុនតិចៗដៃម្ចាងអោយZhanកោយឯដៃម្ខាងទៀតអោបZhanដើម្បីផ្តល់ភាពកក់ក្តៅអោយរាងតូចបានមួុយជាន់ទៀត។
Waiting for ep30 ♥
YOU ARE READING
I HATE YOU
Romanceស្នេហារវាងបងប្រុសដ៏ឃោឃៅដែលមានតណ្ហាក្រាស់ដេកជាមួុយមនុស្សស្រីមិនរើសមុខបន្ទាប់ពីអស់ចិត្តហើយក៏ទាត់ចោលមិនដែលប្រកដប្រជាជាមួុយនណាម្នាក់ឡើយ។បន្ទាប់ពីការផ្ទេរតំណែងពីលោកតាមករឿងទាំងអស់ក៏ចាប់ផ្តើមកើតឡើងទៅលើប្អូនប្រុសដ៏គួុរឲស្រឡាញ់ម្នាក់។គេត្រូវបានបងប្រុសចាប់បង្...