ᥫ᭡ EP01_ផ្ដើមរឿង ᥫ᭡

646 41 8
                                    

1

Kim Vta ជាមនុស្សស្រីស្រស់ស្អាតមានវ័យ 26 ឆ្នាំ នាងមានប្អូនប្រុសម្នាក់ឈ្មោះ Kim Taehyung មានវ័យ 17 ឆ្នាំរៀនថ្នាក់ទី 12 នាងនិងប្អូនមិនដែលបានជួបគ្នាផ្ទាល់នោះទេព្រោះតែនាងរស់នៅ Switzerland ចំណែកឯ Taeh នៅ South Korea ។

នាងមិនសូវជាចូលចិត្ត Taeh ប៉ុន្មាននោះទេព្រោះតែ Taeh ជាកូនប្រពន្ធចុងរបស់ប៉ានាង ពោលគឺប៉ានាងមានប្រពន្ធពីរនាក់ ។ ចាប់តាំងពីប៉ាម៉ាក់នាងនិងម៉ាក់ Taeh ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាងក៏សម្រេចចិត្តបោះបង់ Taeh ចោលអោយនៅម្នាក់ឯងដោយយកលេសថាទៅរកការងារធ្វើនៅក្រៅប្រទេសហើយកាលណោះ Taeh ទើបតែមានវ័យ 12 ឆ្នាំប៉ុណ្ណោះ ។

រហូតដល់គេមានអាយុ 13 ឆ្នាំ ដោយសារតែជឿបងស្រីថាទៅរកការងារធ្វើដោះជីវភាព ទ្រព្យសម្បត្តិរបស់ម៉ាក់គេដែលខំសន្សំយូរៗក៏ត្រូវអស់ដោយសារចំណាយរាល់ថ្ងៃនិងអ្នកបម្រើក្នុងផ្ទះ ទើបសព្វថ្ងៃនេះ Taeh រស់នៅម្នាក់ឯងក្នុងផ្ទះត្រកូល Kim ។ តាំងពី Vta ទៅ Switzerland Tae មិនដែលដឹងព័ត៌មានពីនាងនោះទេ ទោះខំស៊ើបសួរយ៉ាងណាក៏មិនបានតម្រុយ ។

Taeh ជាបុគ្គលិកធ្វើការក្នុង Club មួយកន្លែងនាពេលយប់ ចំណែកឯពេលសម្រាក សៅរិ៍ - អាទិត្យ Taeh ក៏ធ្វើជាបុគ្គលិកហាង Coffee មួយកន្លែង ។

  គេធ្វើការទាំងអស់នេះសម្រាប់យកប្រាក់មកផ្គត់ផ្គង់ជីវិតខ្លួននិងថ្លៃចាយវាយសម្រាប់ការសិក្សា ។ គេជាមនុស្សអំណត់តស៊ូមិនចេះខឹងផ្ដេសផ្ដាស តែឆាប់អន់ចិត្ត ជាមនុស្សអាថ៌កំបាំងច្រើន ខ្មាស់អៀន ស្លូតបូត សុភាពរាបសារ រៀនពូកែ ចិត្តល្អ ហើយសំខាន់ទៅទៀតនោះគឺស្រស់ស្អាតដូចមនុស្សស្រីយ៉ាងអញ្ចឹង ។

Taeh ដូចជាផ្ការីកស្គុះស្គាយដែលសិស្សមិនថាគ្រប់ថ្នាក់គ្រប់ជំនាន់មិនថាជាស្រីឬជាប្រុសទេតែងតែចាប់អារម្មណ៍មកលើគេចង់បានគេជាគូគ្រប់គ្នា ។

ថ្ងៃនេះដោយសារតែគេក្រោកយឺតព្រោះរៀននៅផ្ទះយប់ជ្រៅពេកទើបមកសាលារៀនយឺតហើយចំម៉ោងគ្រូគណិតកាចទៀតផង ប៉ុន្តែគាប់ជួនអ្វីគ្រូគណិតកម្លោះនោះបែរជា Crush គេទៅវិញតែគេមិនដឹងនោះទេ ។

 ᥫ᭡ Twin Mommy ᥫ᭡Where stories live. Discover now