ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ Tae ស្លៀកសម្លៀកពាក់រៀបរយសមសួនជាមួយឯកសណ្ឋានសិស្សសាលាទាំងទឹកមុខញញឹមប្រិមប្រិយសម្លឹងទៅកញ្ចក់ រាងកាយល្អល្អះតូចស្ដើងបង្ហាញរាងចុះឡើងហើយក៏ស្ពាយកាតាបដើរចុះទៅខាងក្រោម ។
« Tae ធ្វើខ្លួនឯងឬ?? » Vta សួរទៅកាយតូចច្រឡឹងដែលទើបនឹងដើរចូលមកដល់ខណៈដែលកែវភ្នែកនាងទាំងគូសម្លឹងទៅអាហារលើតុនោះមើលទៅវាពិតជាទំនងគួរអោយចង់ញុំាណាស់ ។ Jungkook ក៏ដូចគ្នានាយអង្គុយចងចិញ្ចើមទាំងឆ្ងល់ហាក់មិនចង់ជឿថាគេអាចធ្វើអាហារទាំងនោះបាន ។
« មែនហើយបងស្រី មានបញ្ហាអីមែនទេ?? » Taeh ក៏ច្បិចសំណួរទៅរកនាងវិញ ស្របពេលដែលនាងទាញកៅអីមកអង្គុយ ។ ធម្មតាគេនៅម្នាក់ឯងឡើងទម្លាប់ហើយធ្វើញុំាតែ 1 មុខ 2 មុខប៉ុណ្ណោះ ហើយរសជាតិគឺផ្គាប់ចិត្តខ្លួន ប៉ុន្តែពេលនេះគឺខុសគ្នា គេធ្វើ 4 - 5 មុខឯណោះ មិនដឹងថារសជាតិអាចអោយបងស្រីហើយនិង Jungkook ញុំាបានឬអត់ទេ ហើយណាមួយបងស្រីគេអាចមិនចេះញុំាអាហារ Korea ផងក៏ថាបានព្រោះតែនាងរស់នៅទីនោះយូរ ។
« មិនមានទេ ប៉ុន្តែ Tae ចេះធ្វើម្ហូបញុំាគួរអោយសរសើរណាស់ » នាងក៏ងើបមុខមកសរសើរ Taeh ទាំងក្នុងចិត្តលួចច្រណែនគេ ជាមនុស្សប្រុសអាចធ្វើអាហារញុំាបានខ្លួនឯង ខុសតែពីនាងស្អីក៏មិនចេះធ្វើ ។
« ខ្ញុំមិនដឹងថាពួកបងអាចញុំារសជាតិវាបានឬអត់ទេ » Taeh ក៏លើកដៃមកអេះសក់តិចៗ.និយាយទាំងក្រែងចិត្ត Vta ក៏ញញឹមចេញមកហើយក៏ចាប់កាន់ស្លាបព្រាភ្លក់វាបន្តិច ។
« ឆ្ងាញ់តើស៎ បងអាចញុំាបាន Taeh ពិតជាពូកែធ្វើម្ហូប អុំស្រី Jaeyong ម៉ាក់របស់ Tae យ៉ាងអញ្ចឹង » នាងក៏ប្រែជាញញឹមសរសើរ Tae ចេញមកដោយប្រដូចគេនឹងម៉ាក់គេ ។ Tae ឮហើយក៏ញញឹម វាជាលើកដំបូងហើយដែលគេធ្វើអាហារសម្រាប់អោយអ្នកផ្សេងញុំា បើបងស្រីគេញុំាហើយសរសើរបែបនេះគេក៏កាន់តែសប្បាយចិត្តលើសដើម ។ ម៉ាក់របស់គេគឺស្រស់ស្អាត ទន់ភ្លន់ ហើយពូកែធ្វើម្ហូបណាស់ គេញុំាម្ដងណា៎ក៏សរសើរម៉ាក់គេមិនដាច់ពីមាត់ដែរ ។
« ហើយចុះ Jung នោះ?? យ៉ាងមិចដែរ?? » នាងលើកប្រអប់ដៃមកអង្អែលដៃ Jungkook តិចៗ. សួរអំពីរសជាតិអាហារដែលប្អូនគេធ្វើពីនាយ ហើយ Jungkook ក៏ងក់ក្បាលតិចៗ. ។