♨️មហិច្ឆតា🔞[ Part:15 ]

3.3K 199 0
                                    

ជាច្រើនថ្ងៃបានរំលងទៅដោយក្ដីសុខសម្រាប់Taekook គ្មានពាក្យថាឈ្លោះគ្នាទៀតទេ មានតែសុភមង្គល។ ចំណែកYoonminវិញនៅដដែល ព្រោះតែJiminនៅតែអារម្មណ៍មិនល្អដដែល ទំនាក់ទំនងប្ដីប្រពន្ធក៏កាន់តែឃ្លាតឆ្ងាយ តែYoongiតែងតែខ្វល់ នឹងយកចិត្តទុកដាក់ចំពោះJiminដដែល ព្រោះដឹងថាមានរឿងជាច្រើនដែលធ្វើអោយគេឈឺក្បាល ពិសេសគឺរឿងរបស់គេ

@Morning

" ហឹម~~ " Jimin គ្រហឹមពេលបន្លឺជះមកចំមុខ នេះថ្ងៃទី3ដែលគេគេងបែកពីYoongi ព្រោះតែខ្លាចទប់អារម្មណ៍មិនបានជះទៅលើប្ដី។
តែអ្នកណាទៅដឹងប្ដីដែលស្រលាញ់យើង ស៊ូទ្រយើងព្រមគេងបែកនោះ 3ថ្ងៃមកនេះ YoongiបានមកគេងជាមួយJiminពេលគេគេងលក់ ភ្លឺក៏ងើបមុនព្រោះមិនចង់អោយJiminដឹង តែយប់មិញគេបានផឹកស្រាទើបថ្ងៃនេះជ្រុលគេងយូរ

" Yoongi ~~ " Jimin អោនមើលដៃមាំរបស់អ្នកជាប្ដីដែលកំពុងអោបគេ បម្រុងនឹងទាញដៃប្ដីចេញ ក៏ប្ដូរមកឈប់វិញ

" អូនសុំទោសដែលមិនខ្វល់ពីបង សុំទោសប្ដីសម្លាញ់ " Jimin ហូរទឹកភ្នែកមកបម្រាស់ខ្លួនទល់មុខប្ដីម្ដង លើកដៃអង្អែលមុខសស្លេកនោះ

" មិចក៏មុខបងស្លក់ម្ល៉េះ Yoongi~~ " Jimin គ្រាន់តែប៉ះមុខអ្នកជាប្ដីភ្លាម គេដកដៃចេញយ៉ាងលឿន មុខYoongiក្ដៅណាស់ថែមញ័រមាត់ទៀត

" Yoon.... ក្រោកមកបងឈឺមែនទេ កុំបំភ័យអូនអី " Jimin ចាប់ផ្ដើមស្លេកមុខ ពេលដាស់គេមិនព្រមភ្ញាក់ បែរជាបម្រាស់គេងអោបដៃញ័រ

" ប្ដីសម្លាញ់ចាំបន្តិចណា " Jimin ស្ទុះចុះពីលើពូកយ៉ាងលឿន ទៅយកចានដែកដាក់ទឹកនឹងកន្សែងមកជូតខ្លួនអោយអ្នកជាប្ដី ទាំងញញីញញ័រ គេភ័យធ្វើអ្វីមិនត្រូវទេ Yoongiមិនដែលឈឺទេ ពេលដែលឈឺគឺធ្ងន់ធ្ងរណាស់

" បងធូរខ្លះទេ " Jimin ចាប់ក្ដោបដៃអ្នកជាប្ដីជាប់ ទាំងរលីងរលោងទឹកភ្នែក
" ហឹម~ ហឹ~ " Yoongi មមីមមើមិនដឹងនិយាយអី គេប្រហែលជាគ្រុនក្ដៅធំហើយបានដល់ថ្នាក់នេះ

" បងកុំកើតអីណា អូនសុំទោសដែលមិនខ្វល់នឹងបង សុំទោសគ្រប់យ៉ាង សន្យាថាមិនធ្វើបែបនេះទៀតទេ " Jimin

( ពេលគេឈឺទើបដឹងខ្លួន😖 )

" Jimin~ បងស្រលាញ់តែអូនទេ កុំប្រងើយនឹងបងអី~~ " Yoongi ចាប់ដៃប្រពន្ធជាប់ និយាយមមើស្ដាប់សឹងមិនលឺ

មហិច្ឆតា ( ចប់ )Opowieści tętniące życiem. Odkryj je teraz