បើពួកយើងជាអ្នកដទៃវានឹងល្អបំផុត

1.1K 140 5
                                    

   លោកស្រីគីមញញឹមបន្តិចមុននឹងទម្លាក់ខ្លួនអង្គុយលើសាឡុងដោយមាននាងក្រមុំអង្គុយនៅក្បែរភ្នែកក៏ដៀងសម្លក់ទៅរាងតូចដែលកំពុងអង្គុយខ្ទប់កឯណោះ។

<ណាមជុនថ្ងៃនេះមិនទៅធ្វើការល្អហើយ ជូនជេនជូដើរលេងលំហែរអារម្មណ៍បន្តិចទៅកុំអោយប្អូនអប្សុក!!>គាត់ញញឺមខណៈដៃលើកដៃលើជើង កែវភ្នែកចំណាស់សម្លឹងទៅកូនប្រុសឥតព្រិច ហាក់ចង់បញ្ជាគេ

<ខ្ញុំមិនទំនេរទេម៉ាក់ ព្រោះថ្ងៃបន្តិចខ្ញុំត្រូវជូនជីនទៅមន្ទីរពេទ្យម្តងទៀត!>ណាមជុន តបទៅគាត់វិញធម្មតាដោយញញឹមតិចៗសម្លឹងភ្នែកមើលទៅគាត់វិញ

<ថ្ងៃនេះថេយ៍ក៏នៅផ្ទះដែរ អោយកូនថេយ៍ជូនគេទៅ!!កូនត្រូវតែនាំជេនជូដើរលេងហាមប្រកែកដាច់ខាត!!!>លោកស្រីគីម តម្លើងសម្លេងបន្តិចចងទឹកមុខដាក់កំហិតជាមួយកូនប្រុស ក្រឺតខ្នាញ់នឹងគេដែលយកតែចិត្តក្មេងម្នាក់នោះធ្វើអោយគាត់ កាន់តែស្អប់គេលើសដើមពីមួយថ្ងៃទៅមួយថ្ងៃ

និយាយតាំងពីគេចូលមកនៅក្នុងត្រកូលនេះមិនដែលថាថ្ងៃណាពួកគេមិនឈ្លោះទាស់សម្តីឬតម្លើងសម្លេងដាក់គ្នានោះ?គឺវាសឹងតែរៀងរាល់ថ្ងៃ ហើយដើមហេតុធ្វើអោយក្តៅក្រហលក្រហែលបែបនេះគឺដោយសារគេហ្នឹងហើយ។

<ខ្ញុំមិនមែនប៉ាកូនជីនទេ ហេតុអីម៉ាក់ចង់អោយខ្ញុំជូនគេទៅ?>គ្រាន់តែចប់សម្តីអ្នកជាម្តាយភ្លាមថេយ៍គេក៏ស្រវ៉ាតបទៅគាត់វិញភ្លេតដោយមិនចាំយូរ ម៉ាក់គេគិតថាគេមិនដឹងគាត់គិតអីមែនទេ?ធ្វើនេះដូចជាហួសហេតុពេកហើយ ចង់អោយគេជូនជីន ទៅទុកអោយប៉ាក្មេងជូននាងនោះដើរលេងឬ?កុំថាឡើយតែថេយ៍សូម្បីតែណាមជុនគេក៏មិនព្រមដែរ

<ខ្ញុំជាប៉ាក្មេង ចឹងខ្ញុំត្រូវជូនគេគ្រប់ពេលដែលគេទៅមន្ទីរពេទ្យ ណាម៉ាក់!..ចាំពេលក្រោយចុះ!ខ្ញុំពិតជាមនទំនេរមែន>

<ណាមជុននាងជាគូរដណ្តឹងរបស់កូនហើយគេនោះជាអ្វី?គ្រាន់តែជួយពពោះអោយកូន កូនគួរតែខ្វល់ខ្វាយនឹងនាងខ្លះ មិនគួរទុកនាងចោលមិនអើពើ ខ្វល់ខ្វាយតែក្មេងម្នាក់នេះទេ!>

<អ្នកណាថាគេគ្រាន់តែជាអ្នកពពោះអោយខ្ញុំនោះម៉ាក់?>

<ម៉ាក់អ្នកថាយ៉ាងមិច?>លោកស្រីគីម សម្លឹងភ្នែកកូនប្រុសដោយកែវភ្នែកមុត

🥀លោកប្តី CEO🥀حيث تعيش القصص. اكتشف الآن