"អស្ចារ្យណាស់អូនសម្លាញ់មិននឹកស្មានសោះស្នំឯកដ៏ល្អរបស់បងចំណាយពេលរស់នៅជាមួយបង៥ឆ្នាំបែរជាយកដាវមកភ្ជង់កបង"អធិរាជអឺឡាងទតមើលស្នំឯកសុីអុីងទាំងក្រហមព្រះនេត្រព្រោះមិននឹកស្មានថាស្នំឯកដែរទ្រង់ស្រលាញ់ជាងគេស្ទើរតែលើកអោយធ្វើជាមហេសីហ៊ានដកដាវសម្លាប់ទ្រង់តើកន្លងមកមានចិត្តចំពោះទ្រង់ទេ????ធ្លាប់ស្រលាញ់ទ្រង់ទេ
"ខ្ញុំចង់សម្លាប់ទ្រង់យូរហើយតែគ្មានឱកាស ទូលបង្គំកើតមកគឺដើម្បីមកផ្តាច់ជីវិតទ្រង់មិនមែនដើម្បីធ្វើជាស្នំឯករបស់ទ្រង់ទេ....អធិរាជដូចជាទ្រង់សមតែស្លាប់"សុីអុីងនិយាយទាំងក្តាប់ដាវជាប់ញ័រដៃទទ្រើកជាហេតុនាំអោយផ្លែរដាវមុតចំសាច់អធិរាជចេញឈាមរឹមៗ
"ហាសហា...ចង់សម្លាប់បងយ៉ាងនេះឬគ្រាន់តែលោលេងជាមួយបង"ទ្រង់បន្លប់
"ខ្ញុំមិនបានលោលេងខ្ញុំសម្លាប់ទ្រង់មែន..."
"ល្អអូនសម្លាប់បងចុះ"ទ្រង់បិទព្រះនេត្រអោយស្នំឯករបស់ទ្រង់ប្រហាតាមចិត្ត សុីអុីងមិនអល់ឯកលើកដាវឡើងខ្ពស់ចាក់ទ្រង់ជ្រឹប!!!!
"ហាសហាស....ហាសហាស"ត្រូវមួយដាវទៅហើយទ្រង់នៅសើចបានទៀត ទ្រង់សើចរហូតដល់ក្អួតឈាម។
"លាហើយអធិរាជ"សុីអុីងប្រញាប់រត់គេចយ៉ាងលឿនដោយទុកអោយដាវនៅដោតជាប់ត្រង់ពោះរបស់អធិរាជ
"បើសិនយើងនៅរស់អូនច្បាស់ជាវេទនា"ទ្រង់ក្តាប់ដៃសន្សំកម្លាំងចុះពីក្រឡាបន្ទំរយឺតៗស្រែករកជំនួយទាំងលោហិតហូស្រក់ពេញដំណាក់។
"អូនដឹងថាទ្រង់មិនសុគត់ងាយៗទេ អូនស្រលាញ់ទ្រង់អោយអូនសុំទោស"សុីអុីងភៀសខ្លួនទាំងយំរត់ទាំងយប់គេមិនរត់តែម្នាក់ឯងគេរត់ជាមួយប្អូនប្រុសអាយុ១០ឆ្នាំម្នាក់ ។តាមពិតទៅការសម្លាប់អធិរាជមិនមែនជាគំនិតគេទេតែមហេសីបញ្ជារអោយធ្វើដោយយកជីវិតប្អូនប្រុសរបស់សុីអុីងទៅគម្រាមតែនាងក៏មិនបានអោយសុីអុីងចាក់ទ្រង់អោយចំចំណុចសំខាន់ដល់សុគត់ដែរ គោលបំណងនាងគ្រាន់តែចង់អោយអធិរាជអឺឡាងស្អប់សុីអុីងពេញមួយជីវិតគ្មានថ្ងៃបំភ្លេចឧបាយកលនាងសាហាវណាស់អាចបំផ្លាញក្តីស្នេហ៍ដែរកំពង់រីកដូចផ្កាប្រែជាឆាបឆេះខ្លោចដូចភ្លើងនរក។
ព្រះអាទិត្យរះ
"ម្ចាស់បងខ្ញុំឃ្លានតើទ្រង់មានយករបស់ខ្លះមកហូបដែរទេ??"
"ទ្រាំបន្តិចយៀនអឺ...យៀនអឺចាំណាពីពេលនេះតទៅយើងជារាស្រ្តសាមញ្ញបងមិនមែនជាស្នំឯករបស់អធិរាជទៀតទេពួកយើងបានបែកគ្នាហើយឈប់ប្រើភាសារាជស័ព្ទមកកាន់បង ទ្រាំសិនទៅចាំដល់ព្រៃជ្រៅចាំពួកយើងរកអីហូប"
"ហេតុអីបងជាមួយទ្រង់បែកគ្នាបើពួកទ្រង់ទាំងពីស្រលាញ់គ្នាសឹងអី...ហេតុអីពួកយើងត្រូវរត់មកក្នុងព្រៃបងអៀវខ្ញុំមួយយប់មិនសម្រាកសោះហេតុអី???"
"យៀនអឺ..."សុីអុីងរៀបរាប់រឿងគ្រប់យ៉ាងអោយប្អូនស្តាប់
ព្រូស!!!
"បងប្រុស ហុឹក ហុឹក...ដឹងខ្លួនឡើងបងប្រុស"យៀនអឺយំខ្លាំងៗបន្ទាប់ពីឃើញសុីអុីងដួលសន្លប់ព្រោះអៀវខ្លួនតាំងពីយប់រហូតដល់ថ្ងៃត្រង់មិនហ៊ានសម្រាកខ្លាចទាហ៊ានរកឃើញ ។មូលហេតុដែរគេត្រូវអៀវយៀនអឺព្រោះដោយសារជើងយៀនអឺមានរបួសដួលពេលរត់កាលពីយប់។
"យករូបគេបិតប្រកាសផ្សព្វផ្សាយពេញនគរទាំងមូល ត្រូវចាប់យកគេមកទាំងរស់"
ទ្រង់មានបន្ទូលទាំងឈឺចាប់ពេញរាងកាយនឹងដួងហឫទ័យ
"អូនមិនបានសុខទេ...ព្រោះបងមិនស្លាប់បងនឹងអោយអូនគ្រាំចិត្តរស់មិនស្មើរស្លាប់វេទនាទាំងកាយនឹងចិត្តជាងបង ខឹក...ខឹក"
"ព្រះស្វាមី រាជពេទ្យ"មេហេសីប្រញាប់មកទប់ខ្លួនអធិរាជពេលឃើញទ្រង់ក្អករហូតព្រួសលោហិតចេញមកជាច្រើនក្រហមឆ្អៅរប្រឡាក់រាជបាល័ង្គនៅសាលប្រជុំ។នៅក្រឡាបន្ទំ
"ទ្រង់គួរតែសម្រាកអោយបានច្រើនមុខរបួសរបស់ទ្រង់មិនទាន់ជានៅឡើយទេ"
"ដួងហឫទ័យរបស់យើងប្រេះបែកអស់ហើយ...ហេតុអីនាងមិនមែនជាគេ"ទ្រង់ចង់មានន័យថាមហេសីទ្រង់ល្អតែមនុស្សដែរទ្រង់ពេញចិត្តជាងគេបែរជាអាក្រក់ដល់ថ្នាក់ចង់អោយទ្រង់សុគត់បាត់ពីផែនដី
"សុំទោសដែរកន្លងមកយើងមើលរំលងអូន"ទ្រង់សម្លឹងមើលមហេសីទាំងព្រះភ័ក្រ្តស្រពោនហាក់ដឹងកំហុសខ្លួនដែរប្រងើយកន្តើយចំពោះមហេសីកន្លងមក។
"កុំសុំទោសអូនអី...អាចធ្វើជាមហេសីទ្រង់អូនយល់ថាសំណាងណាស់អូនមិនដែរអាក់អន់ស្រពន់ចិត្តឡើយបើទោះបីជាទ្រង់មិនដែរយកព្រះនេត្រទតមើលអូន"មេហេសីឈីងសៀវអោនទៅគេងលើខ្នងដៃរបស់អធិរាជទ្រង់ញញឹមសមចិត្តជាខ្លាំងដែរគ្រប់យ៉ាងដើរតាមគម្រោង
(សុីអុីងបើទោះជាឯងមកវិញក៏មិនបានសុខដែរលើកនេះយើងមិនហត់ចាំសម្លាប់ឯងផ្ទាល់ដៃទេព្រោះបើយើងមិនធ្វើក៏អធិរាជជាអ្នកធ្វើ ហាសហាស)គិតក្នុងចិត្ត