"សូមមេត្តាដល់បងប្អូនពួកយើងផង សូមកុំចាប់កុំចងកុំធ្វើទារុណបងប្រុសខ្ញុំអីអស់លោកសេនា សូមមេត្តាដោះលែងពួកយើង"យៀនអឺលុតជង្គង់យំអង្វរពួកសេនាដែរជិះសេះមកតាមចាប់ខ្លួនពួកគេយកទៅអោយអធិរាជដាក់ទោស។
"ចុះទង្វើររបស់ស្នំឯកបានយោគយល់ដល់ក្តីស្រលាញ់អធិរាជមានចំពោះទ្រង់ទេ???ពួកឯងចាប់ចង់ពួកគេដាក់លើខ្នងសេះ"
"ទេ...សុីអុីងបងដឹងខ្លួនឡើង ហុឹក....ដោះលែងបងប្អូនពួកយើងទៅ....កុំចងយើងអីស្រីបិសាចនោះនឹងសម្លាប់យើង...យើងមិនចង់ទៅវាំងវិញឡើយ"ទោះបីជាយៀនអឺជំទាស់យ៉ាងណាតែគេត្រឹមជាក្មេងអាយុ១០ឆ្នាំតើអាចធ្វើអ្វីបាន គេមិនអាចឈ្នះមនុស្សធំបានឡើយ។ដំណាក់ក្នុងរាជវាំង
"យើងនៅឯណា???"បើកភ្នែកឡើងសុីអុីងភ្ញាក់ខ្លួនព្រឺតពិសេសពេលមើលជើងឃើញជាប់ច្រវ៉ាក់ដ៏ធំវែងអន្លាយទឹកភ្នែកគេស្រាប់តែប្រដេញចុះមកព្រោះដឹងថាខ្លួនត្រូវបានចាប់ខ្លួនហើយនេះច្បាស់ជាដំណាក់ណាមួយក្នុងរាជវាំងដែរគេមិនធ្លាប់នៅដំណាក់នេះចាស់ហើយមានសុទ្ធតែសំបុកពីងពាងធូលីរួមទាំងក្លិនអាសោច។
"ឈឺចាប់ទេដែរយើងមិនស្លាប់"
"អធិរាជ..."សុីអុីងបន្ទរហៅទ្រង់ទាំងទឹកភ្នែករលីងរលោងពេលឃើញទ្រង់យាងមកទាំងពុំទាន់ជារបួសនៅរុំក្រណាត់សរនៅឡើយ
"សុំទោស..."
"ហឹស...សុំទោសហ្អេស..."ឮពាក្យសុំទោសហើយធ្វើអោយភ្លើងក្នុងហឫទ័យទ្រង់កាន់តែក្តៅ
ក្តៅស្ទើរតែចង់សម្លាប់មនុស្សចំពោះមុខ
"ហេតុអីទៅសុីអុីង"ទ្រង់ច្របាច់កសុីអុីងមួយទំហឹងលើកឡើងអូសចុះមកលើឥដ្ឋទាំងកំហឹងទ្រង់ចង់សួរថាហេតុអីទើបសុីអុីងមានគំនិតចង់សម្លាប់ទ្រង់ទាំងដែរទ្រង់ស្រលាញ់គេស្ទើរលេបតែងតែផ្តល់របស់ល្អៗអោយគេមិនដែរខ្វះចន្លោះស្រលាញ់គេជាងអ្នកណាៗទាំងអស់ទៀតមិនគួរណាសុីអុីងលើកដៃចាក់សម្លាប់ទ្រង់កើត
"ទ្រង់អាចចាក់សម្លាប់ទូលបង្គំវិញបាន"
ផាច់ៗ ទ្រង់ទះសុីអុីងមួយកំផ្លៀងទាំងក្រោធសម្លាប់ហ្អេស!!!វាមិនងាយពេកទេដឹង
"មិនអង្វរយើងសុំក្តីមេត្តាពីយើងទេឬ អង្វរយើងៗច្បាស់ជាទុកជីវិតអោយអូនរួមទាំងយៀនអឺ"ទ្រង់មានបន្ទូលទាំងញញឹមចុងមាត់ភាយចំហាយពិឃាត
"អធិរាជសូមទ្រង់កុំយកប្អូនទូលបង្គំមកពាក់ព័ន្ធរឿងយើងអីយៀនអឺនៅក្មេងមិនដឹងអ្វីឡើយ"រាងតូចវាទៅអោបជើងអធិរាជសុំក្តីមេត្តា ចំពោះគេគឺសុខចិត្តស្លាប់តែគេពិតជាមិនអាចអោយយៀនអឺស្លាប់ដាច់ខាត។
"គេក៏ជាសាច់ឈាមឯង...តើឯងដឹងទេថាការធ្វើគត់យើងគឺត្រូវប្រហារជីវិត៩ដំណរអ្នកណាជាប់សាច់ឈាមជាមួយឯងយើងអោយទាហ៊ានបោសសម្អាតអស់ហើយគឺនៅសល់តែឯងពីនាក់ប្អូនរបស់ឯងប៉ុណ្ណោះ"
"មិនពិតទេ..."សុីអុីងប្រលែងដៃពីជើងទ្រង់ទាំងបាត់បង់សតិមានន័យថាព្រោះតែគេអ្នកមិនដឹងអីជាច្រើនដែរជាប់សាច់ឈាមជាមួយគេត្រូវស្លាប់គេជាដើមហេតុ...គេជាគ្រោះចង្រៃ។
"សុំទោស....ហុឹក...ខ្ញុំសុំទោស...សុំទោសដែរធ្វើអោយអ្នកទាំងអស់គ្នាស្លាប់...សុំទោស"សុីអុីងស្រែកយំខ្លាំងៗក្តាប់ដៃខ្លួនឯងរហូតចាក់ក្រចកចេញឈាមហូរមកដាមឥដ្ឋអធិរាជឃើញបែបនេះទ្រង់បានត្រឹមតែក្តាប់ដៃមើលទៅកាន់សុីអុីងយ៉ាងត្រជាក់គ្មានក្តីមេត្តា
"តើចង់អង្វរយើងអោយទុកជីវិតយៀនអឺទេ?"
"អធិរាជ ខ្ញុំអង្វរទ្រង់ទូលបង្គំរអង្វរទ្រង់អោយទូលបង្គំធ្វើអីក៏បានសូមមេត្តាដល់យៀនអឺ"សុីអុីងលើកដៃប្រុងអោបជើងទ្រង់តែទ្រង់ថយចេញយ៉ាងឆ្ងាយ។
"កុំអោយឈាមចង្រៃរបស់ឯងប្រលាក់លើឈុតដ៏មានតម្លៃមហាសាលរបស់យើង"
"ក្រាបទូល"
"បើឯងព្រមអង្វរយើងទៅហើយយើងនឹងសម្រាលទោសអោយឯងនឹងប្អូនឯងទៅចុះ យៀនអឺយើងនឹងយកគេអោយធ្វើការជាមួយពួកទាសករអោយគេធ្វើការជាមួយពួកមនុស្សធំ"
"យៀនអឺមិនអាចស៊ូទ្រាំបានទេ សូមអោយទូលបង្គំធ្វើជំនួសគេវិញទៅទូលបង្គំសុខចិត្តទទួលយើងតែម្នាក់ឯង"
"ល្អ...តែមុននឹងឯងទៅធ្វើជាទាសករ យើងមានអ្វីប្លែកសម្រាប់ឯង"
"ទ្រង់មានបន្ទូលមកចុះ"អោយតែយៀនអឺបានសុខសុីអុីងព្រមគ្រប់យ៉ាងនៅមុខរាជវាំង
"ដើរកាត់រងឺកភ្លើងមករកយើងមក"
"ព្រះស្វាមីគួរតែកុំដាក់ទោសគេធ្ងន់ពេកអីក្រាបទូល"ព្រះមហេសីធ្វើជាលុតជង្គង់អង្វរអធិរាជជួសសុីអុីងទាំងដែរការពិតរឿងទាំងប៉ុន្មានទ្រង់ជាអ្នកបង្ករឡើង សុីអុីមឈឺចិត្តណាស់ពេលឃើញទង្វើរមហេសីដូចនេះតែបានត្រឹមមាត់ព្រោះនិយាយការពិតពេលនេះក៏គ្មានអ្នកជឿ
"អូនកុំអង្វរអោយមនុស្សអាក្រក់ដូចជាគេអីមនុស្សដូចជាគេសមតែទទួលបែបនេះ"
"ហុឹក....អូយ..."សុីអុីងដើរលើរងឺកភ្លើងទាំងក្តីឈើរចាប់វេទនា ជើងទាំងគូរត្រូវរលាកដោយភ្លើងទាំងដុំបាតជើងសឹងតែឆេះខ្លោច សុីអុីងឈឺណាស់ឈឺស្ទើរតែដើរទៅមុខលែងរួចព្រោះរងឺកភ្លើងគេរោយតាមផ្លូវដល់ទៅបីម៉ែត្រតើពេលណាដើរផុត។
".........អ្ហា៎"
"សុីអុីង"អធិរាជស្រែកអស់សម្លេករត់ទៅរកសុីអុីងពេលឃើញគេដួលរលាកទាំងខ្លួននឹងបាតដៃទ្រង់ក៏ប្រញាប់ស្ទុះមកបីសុីអុីងលើកឡើងពីរងឺកភ្លើង។
"ហុឹក...ហុឹក...ឈឺណាស់"សុីអុីងពោលរហូតដល់សន្លប់ណាមួយគេអត់បាយ២ថ្ងៃហើយទើបគេខ្សោយបង្ករអោយដួលបែបនេះ។
"ក្រាបទូលអធិរាជទូលបង្គរុំរបួសនឹងលាភថ្នាំអោយគេរួចហើយ"
"ចេញទៅ...."
"ថ្វាយបង្គំលា"
"ឈឺណាស់...អ្នកណាក៏បានដែរជួយផងខ្ញុំទៅក្នុងភ្លើង...អឺឡាងជួយអូនផង...ជួយអូនផងព្រះមហេសី.....ព្រះមហេសី....."សុីអុីងមមមើរ
"អូនអោយបងជួយទាំងអូនសម្លាប់បង...អូនខ្លាចស្លាប់អូនស្រលាញ់តែជីវិតខ្លួន...អូនមិនស្រលាញ់បង"ទ្រង់អង្អែលមុខសុីអុីងថ្នមៗ
"ជួយអូនផង....ព្រះមហេសីទ្រង់...ហុឹក...ឈឺណាស់"មមើរ
"យ៉ាងមិចអូនចង់និយាយអីចង់រកភាពស្អាតស្អំអោយខ្លួនឯងទាំងដែរអូនជាឃាតកមែនទេ???តើអ្នកណាជឿអូនបើបងជាសាក្សីអោយខ្លួនឯងហើយនោះ"ទ្រង់ក្តាប់ដៃទាំងកំហឹង