~Short novel >
<<បងស្រលាញ់អូនឬអត់ Jay? >> រាងតូចJungwonអោប.ករាងក្រាស់ដែលកំពុងធ្វើការពីក្រោយ គេគ្រាន់តែចង់អោយជេយ៍រំសាយពីការងារខ្លះ
<<ហើយអូនគិតថាបងស្រលាញ់ឬក៏អត់? >> រាងក្រាស់Jay រហ័សបែរមករកគេ ហើយក៏ទាញJungwonមកអង្គុយពីលើភ្លៅគេ
<<បងនិយាយមកអូនចាំស្តាប់ >> Jungwonទាញថ្ពាល់Jayតិចៗតាមចិត្តគ្រឺតខ្នាញ់និងគូរដណ្តឹងសង្ហារម្នាក់នេះ
<<បងអត់ស្រលាញ់អូនសោះ! >>រាងក្រាស់និយាយហើយក៏ថើបថ្ពាល់រាងតូចខ្សឺតៗតាមចិត្តស្រលាញ់ទាំងប៉ុន្មានដែលគេមានចំពោះរាងតូច គេមិននិយាយតែគេប្រើទង្វើរបង្ហាញតែម្តង
<<បើមិនស្រលាញ់ទេ យប់នេះកុំមកដេកអោបអូនហឹស!!! >> Jungwonថាហើយក៏ងើបចេញពីJay មើលទៅគេងរទៀតហើយ Jay គេឃើញបែបនេះទើបគេទាញjungwonមកអង្គុយលើភ្លៅគេម្តងទៀតហើយអោបចង្កេះjungwonជាប់
<<ឆាប់ងរម្ល៉េសស្រីតឿ! បានហើយទៅគេងទៅបងបង្ហើយការងារសិន >>Jayនិយាយហើយគេក៏រុញjungwonទៅគេងមុន ព្រោះការងារគេនៅច្រើន
<<ប៉ុន្មានខែនេះបងគិតតែពីការងារ! បងមិនដែលគេងអោបអូនទេតាំងពីបងរវល់និងការងារទាំងនោះមក បងតែងតែចូលផ្ទះយប់ជ្រៅទុកអោយអូនគេងម្នាក់ឯង ហើយថ្ងៃនេះថ្ងៃឈប់សម្រាកហើយបងនៅធ្វើការទៀត បងលែងខ្វល់ពីអូនហើយ Jay!!! >> Jungwon ចុះពីលើគេឈរថាអោយគេផាំងៗបង្កើនការតានតឹងទៅដល់រាងក្រាស់ គេងប់និងការងារខ្លាំងពិតមែនប៉ុន្មានខែនេះ ដល់ពេលដែលរាងតូចទ្រាំលែងបានត្រូវនិយាយហើយ ជាគូរជីវិតតែគ្មានពេលអោយគ្នាបែបនេះអ្នកណាទ្រាំនៅទៅ?
<<Jungwon!! អូនកុំបន្ថែមសម្ពាធមកបងបានទេ? បងហត់! បងធុញ ពេលដែលធ្វើចប់បងនិងទៅរកអូនហើយ កុំមករំខានបងអីទៅគេងទៅ >> Jay តបនិងjungwonហើយគេក៏បែរមកមើលឯកសារកាន់តែធ្វើអោយjungwonឈឺចិត្តទៀត គេហ៊ានហារមាត់ស្តីអោយjungwon ថាjungwonរំខានគេ សួរថាjungwonមានអារម្មណ៍បែបណា? គេឈឺចិត្តខ្លាំងណាស់ជេយមានដឹងទេ? >>
<<បងងាប់ជាមួយនិងការងារនិងទៅ!!! >> Jungwon ស្រែកដាក់Jayមួយទំហឹងមុននិងរត់ចេញទៅទាំងទឹកភ្នែក គេគ្រាន់តែចង់បានការថ្នាក់ថ្នមនិងពេលវេលាផ្អែមល្ហែមមួយដូចជីវិតអ្នកមានគូរគ្រប់គ្នាមិនមែនមានគូរដូចអត់គូរបែបនេះទេ ប៉ុន្មានខែនេះគេសឹងតែមិនបានឃើញមុខJay ព្រឹកចេញកណ្តាលយប់ទើបចូល គេនៅម្នាក់ឯងគេអន់ចិត្តណាស់jayមិនដែលដឹងទេ គេគិតច្រើនដល់ថ្នាក់មានជំងឺគ្រោះថ្នាក់ហើយJayនៅមិនដឹងទៀត