ព្រឹកថ្ងៃថ្មីក៏ឈានមកដល់គ្រប់គ្នានៅក្នុងផ្ទះរបស់ជេគក្រោកតាំងពីព្រលឹមស្រាលៗដើម្បីជូនដំណើរជេគទៅកន្លែងជិះរថភ្លើងដើម្បីអោយគេទៅBusan ដោយសម្រេចចិត្តលឿនពេកថាចេញទៅនៅ
ថ្ងៃនេះក៏ធ្វើអោយម៉ាក់និងប្អូនរបស់គេត្រៀមចិត្តមិនទាន់បានដែលមានតែព្រមជូនដំណើរអោយគេទៅសិនចុះក្រែងលោគេអាចមកវិញប្រសើរឡើងជាងនេះក៏គាត់បានធូរចិត្តជាងមុន«បងជេគទៅដល់ទីនោះមើលថែរខ្លួនផងលឺទេ»
ជុងវ៉ុនញញឹមដាក់បងប្រុសចិត្តគេមិនចង់បែកចេញទេតែមានទាំងបង្ខំចិត្តធ្វើជាធម្មតាព្រោះជាថ្ងៃចេញដំណើរបងរបស់គេមិនអាចអោយក្លាយជាថ្ងៃមិនល្អបានទេ«បងដឹងហើយ ឯងក៏ដូចគ្នាកុំភ្លេចជួយមើលការខុស
ត្រូវម៉ាក់ផងបងមិននៅមិនមានលួចខ្ចិលទេណាប្រយ័ត្នបងដឹងជិះពី Busan មកវ៉ៃឯងលឺទេ»ជេគ«ហីយ៉ា បងជេគខ្ញុំដែលខ្ចិលពីពេលណាមក ខ្ញុំមិនមែនបងទេណា៎៎កាលមិនទាន់ឈឺអ៊ំស្រីប្រើខ្ជិលដែលសោះ មែនហើយបងមិនចាំអីចឹងប្រហែលភ្លេចអស់ហើយត្រូវទេ?»ជាទម្លាប់ទៅហើយដែលពីរនាក់បងប្អូននេះតែងតែ
ញ៉ោះគ្នាលែងធ្វើអោយម៉ាក់ជេគខ្នាញ់ពួកគេជាខ្លាំងមើលចុះធំៗអស់ហើយមកឈ្លោះគ្នា
បែបនេះចាស់តែអាយុទេតែចរឹកគឺនៅក្មេងដដែលគ្មានមួយណាខុសមួុយណាត្រូវទេព្រោះម្នាក់ៗសុទ្ធតែ
ខ្លាំងរាងខ្លួនបែបនេះអីនោះ«បានហើយ បានហើយ មើលចរឹកពួកឯងចុះមិនចេះខ្មាស់គេទេអី ចំមែន»ដោយទ្រាំខ្នាញ់ចរឹកពួកគេមិនបានម៉ាក់ជេគក៏ដាក់មួយឃ្លាអោយក្មេងអស់ធំទាំងពីនោះបន្តិចទៅ
«គឺបងជេគនិងណា៎៎ អ៊ំមើលគាត់ចុះឌឺខ្ញុំរហូត»ជុងវ៉ុនពេបមាត់ពេបកចង់អអោយម៉ាក់ជេគកាន់ជើង
«ហ្ហឹម ឯងនេះអ៊ំមិនកាន់ជើងពួកឯងទេមិនបាច់ទូ
ពិតប្រាប់ទេ»«ណា៎៎ហ្ហើយ ម៉ាក់រថភ្លើងជិតមកដល់លូវហើយ
ម៉ាក់គួរអញ្ចើញទៅវិញបានហើយ អរគុណម៉ាក់និងជុងវ៉ុនខ្លាំងហើយណាស់ដែលជូនខ្ញុំមក»ជេគញញឹមស្រល់ដាក់ម៉ាក់និងជុងវ៉ុន«ហ្ហឹម ទៅដល់កុំភ្លេចឧស្សាហ៍call មកម៉ាក់ផងណា
លឺទេ»«បាទ កុំធ្វើការហត់នឿយច្រើនពេកណា៎៎ម៉ាក់ត្រូវ
សម្រាកអោយបានគ្រប់គ្រាន់ ជុងវ៉ុនឯងក៏ដូចគ្នាអត់ពីបងមានតែឯងទេមើលការខុសត្រូវម៉ាក់ហើយក៏ត្រូវមើលថែរខ្លួនឯងអោយបានល្អដែលលឺទេ»ជេគ តាមពិតទឹកភ្នែកកំពុងតែចង់ស្រក់តែគេប្រឹងទប់ដើម្បីកុំអោយម៉ាក់គេនិងជុងវ៉ុនឃើញ
YOU ARE READING
PAY ME BACK (Relax)
Humorស្នេហាមួយដែលបានកើតឡើងពីគំនុំសងសឹករវាង បុរសម្នាក់ដែលបាត់បង់មនុស្សស្រីដែលខ្លួនស្រលាញ់និង ក្មេងប្រុសដែលជាដើមហេតុធ្វើអោយនាងស្លាប់តើគំនុំមួយនេះនិងបព្ចាប់ទៅយ៉ាងមិច?