ពេលព្រឹកបានចូលមកជំនួសពេលយប់មនុស្សម្នា
គ្រប់គ្នាត្រូវបង្ខំចិត្តក្រោកពីដំណេកដើម្បីបំពេញ
ការងារប្រចាំថ្ងៃរាងៗខ្លួនក្នុងចំណោមនោះក៏មានជេគម្នាក់ផងដែរ ព្រះអាទិត្យបានចាំងចូលមកតាមចន្លោះ
បង្អួចនៃបន្ទប់ដ៏តូចមួយដែលធ្វើអោយ
ចាំងប៉ះផ្ទៃមុខរបស់រាងស្តើងដែលកំពុងលង់លក់ឲ
ភ្ងាក់ឡើងបើកភ្នែកទទួលយកថ្ងៃថ្មីដល់គ្មានន័យ
របស់នាយរាងស្តើងសន្សឹមបើកភ្នែកសើៗព្រោះមិន
ទាន់អស់ងងុយ
«ហ្ហឹម...»រាងតូចក្រោកត្រដាងដៃជាពីរពុតខ្លួនទាំង
ល្វើយ មិនទុកពេលអោយយូរនាយក៏ចាប់ផ្តើមចូលបន្ទប់
ទឹកដើម្បីសម្អាតខ្លួននិងអាបានចុះទៅធ្វើការងារ
បន្ទាប់ព្រោះមានគេដាក់បព្ជារអោយរួចហើយកាលពី
ម្សិលមិញមួយសន្ទុះក្រោយរាងតូចក៏បានរៀបចំខ្លួនរួចរាល់
ហើយចុះមកខាងក្រោមសម្តៅទៅផ្ទះបាយចាប់ផ្តើម
ធ្វើអាហារពេលព្រឹកអោយម្ខាស់ផ្ទះរបស់យើងនោះអី
ទោះបីថាគេជាមនុស្សប្រុសក៏ពិតមែនប៉ុន្តែនាយអាចធ្វើការងារផ្ទះដូចមនុស្សស្រីចឹងឯងមើលចុះពេលនេះ
អាហារពេលព្រឹកក៏បានរួចរាល់លើកយកមកដាក់
តំរាបគ្នាលើតុព្រោះមិនដឹងថាអាហារដែលស៊ុងហ៊ុន
ចូលចិត្ត
ជាស្អីហើយត្រូវធ្វើស្អីក៏ធ្វើច្រើនមុខបែបនេះតែម្តងក្នុងចិត្តក៏លួចគិតខ្លាចត្រូវមាត់របស់ស៊ុងហ៊ុនដែរតែមានតែប្រថុយសិនប៉ុណ្ណោះ«នេះធ្វើរួចអស់ហើយហេស៎៎»ជេគគេកំពុងរៀបចំ
អាហារលើតុសុខៗក៏ឃើញម៉ែដោះកំពុងដើរមកសួរគេ«បាទ រួចអស់ហើយ»ជេគញញឹមដាក់ម៉ែដោះ
«នេះក្មួយជេគពូកែធ្វើម្ហូបដល់ថ្នាក់នេះផងហេស៎៎
មើលចុះច្រើនមុខណាស់»គាត់ភ្ងាក់មិនស្ទើរនោះទេកាលពីល្ងាចមិញគាត់មើលមកជេគត្រឹមជាមនុស្ស
មិនចេះធ្វើអីប៉ុណ្ណោះ«កុំសរសើរខ្ញុំពេកអីតាមពិតខ្ញុំក៏មិនពូកែរអីណាស់ណាដែរបិុននេះនៅស្ទើរនៅឡើយទេអ៊ំ»ជេគញញឹមអៀននិងពាក្យសម្តីសរសើររបស់ម៉ែដោះក្រៅពីម៉ាក់
របស់គេគាត់ជាមនុស្សទី2ហើយដែលសរសើរនាយ
អំពីការងារអស់នេះ«មិនមែនចេះតែសរសើរទេណា៎៎មើលចុះសុទ្ធតែទំនង
ទាំងអស់អ្នកប្រុសប្រាកដជាចូលចិត្តមិនខានទេ»
YOU ARE READING
PAY ME BACK (Relax)
Humorស្នេហាមួយដែលបានកើតឡើងពីគំនុំសងសឹករវាង បុរសម្នាក់ដែលបាត់បង់មនុស្សស្រីដែលខ្លួនស្រលាញ់និង ក្មេងប្រុសដែលជាដើមហេតុធ្វើអោយនាងស្លាប់តើគំនុំមួយនេះនិងបព្ចាប់ទៅយ៉ាងមិច?