លើកដំបូង

331 40 4
                                    

ទីង...ទីង....ទីង... សម្លេងកណ្ដឹងទ្វាបន្លឺម្ដងហើយៗម្ដងទៀត រំខានដល់បុរសដែលកំពុងតែដេកទ្រមកលើគ្រែយកខ្នើយដែលស្រវ៉ាបានមកខ្ទប់នឹងត្រចៀកតែមិនអាចបញ្ឈប់ឲ្យលឺសម្លេងបានឡើយ។

"អ្ហាយ!!!! អ្នកណាមកទាំងព្រឹកហ្នឹង!!" នាយចាប់បោកខ្នើយទាំងមួម៉ៅ ចុះពីលើពូកដើរកញ្ឆក់ៗសំដៅទៅទ្វានិងពិនិត្យមើលអ្នកចុចមុននឹងបើក។

"អាលាន!! មកទីនេះធ្វើអី??" អ៉ីបូបើកទ្វាមុននឹងនិយាយតាមបែបខ្ជិលច្រអូសនិងបន្តមកដេកលើសាឡុងទៀត។

"ល្មមឈប់ដេកហើយ!!! បើយើងមិនមកឯងចង់ដេកដល់ថ្ងៃត្រង់ឬ??" នាយកម្លោះបិទទ្វារថ្នមៗ និងប្ដូរស្បែកជើងមុននឹងដើរចូលមកក្នុងបន្ទប់។

នាយក្រឡេកមើលជុំវិញខ្លួនដែលពិបាកប្រាប់ថាបន្ទប់មនុស្សឬក៏ឃ្លាំងដាក់ឥវ៉ាន់? នៅលើតុដែលដាក់ទល់មុខសាឡុងមានសុទ្ធតែថង់ប្លាស្ទិច និងប្រអប់អាហារដែលគេបានកម្មង់តាមអនឡាញមក។ ក្រដាស់ជូតមាត់និងក្រដាស់សរសេរបទចម្រៀងរបស់គេរាយប៉ាយពេញកម្រាលសឹងតែរកកន្លែងដើរមិនបានផង។

"យើងសង្ស័យតែបើយើងមិនបានមកខន់ដូរឯងមួយខែបន្ទប់នេះប្រហែលជាក្លាយជាកន្លែងចាក់សម្រាមហើយ!!" នាយអោនរើសថង់ធំមួយដើម្បីមកច្រកសម្រាមពីលើតុចេញ" កុំញ៉ាំគ្រឿងប្រអប់ច្រើនពេកធ្វើដូចរវល់ណាស់អញ្ចឹង"

"យើងមិនចេះធ្វើម្ហូបផង មានតែទិញពីខាងក្រៅ" នាយនិយាយដូចកំពុងដេកមមើរមិនបើកភ្នែកមិនខ្ចីក្រោក

"យកប្អូនស្រីឯងមកនៅជាមួយមក!! ខន់ដូនេះក៏មានបន្ទប់ពីរមិនអញ្ចឹង?"

"យើងមិនចូលចិត្តពេលមានមនុស្សស្រីនៅជុំវិញក្បែ ៗខ្លួនទេ!! ណាមួយមីនលីជាប្រភេទក្មេងស្រីរំខាន!!"

ស៊ាវលានដកដង្ហើមធំនិងទុកសំរាមដែលបានរើសរួចទៅមួយឡែកសិន។ នាយដើរមកធាក់អ៉ីបូទម្លាក់ពីលើសាឡុងលើក្ដុកលាន់មួយបន្ទប់។

"ភ្ញាក់បានហើយ!! ចាំយើងធ្វើអាហារពេលព្រឹកឲ្យ"

នាយក្រាស់ងើបទាំងទប់ចង្កេះដែលស្ទើតែបាក់ដោយសារធ្លាក់ពីលើសាឡុង ហើយដើរដំណើរដូចមនុស្សចាស់ជរាលូនទៅបន្ទប់ទឹកយឺតៗ។ ប្រហែលជាកន្លះម៉ោងទើបនាយរៀបចំខ្លួនរួចនឹងដើរចេញមកក្នុងសម្លៀកបំពាក់មានបំណងចេញទៅក្រៅ។ គ្រាន់តែដើរចេញពីបន្ទប់ក៏ជាសក្លិនក្រអូបចេញពីបន្ទប់ទទួលភ្ញៀវ ហើយសភាពមានរបៀបរបបខុសពីអម្បាញមិញដាច់។ នាយដើរចូលទៅរកស៊ាវលាននៅក្នុងផ្ទះបាយដែលកំពុងតែធ្វើអារហារពេលព្រឹក។

ស្នេហាយុវវ័យOpowieści tętniące życiem. Odkryj je teraz