វគ្គទី១ ៖ យើងត្រឹមជាមនុស្សកំដរ

435 17 0
                                    

ការដាក់ចិត្តស្រលាញ់មនុស្សម្នាក់ប្រហែលមិនពិបាកខ្លាំងស្មើនឹងការបំភ្លេចគេនោះទេ ព្រោះការចងចាំបានដក់ជាប់គ្រប់អនុស្សាវរីយ៍នៅក្នុងខួរក្បាលជាពិសេសបេះដូង។ ការចងចាំនេះនៅតែមានបើសិនយើងនៅមានដង្ហើម គ្រាន់តែការចងចាំរបស់យើងចំពោះមនុស្សម្នាក់នោះគឺបែបណាប៉ុណ្ណោះ ស្អប់ ស្រលាញ់ឬគ្រាន់ជាអ្នកស្គាល់ធម្មតា។ ប៉ុន្តែបើគិតថា បំភ្លេចមនុស្សម្នាក់ពិបាកនោះ រឿងនោះប្រហែលការនៅក្បែរនិងរង់ចាំមនុស្សម្នាក់ដែលមិនទាន់ភ្លេចអ្នកចាស់គឺកាន់តែពិបាកទៅទៀតហើយរួមផ្សំនឹងការឈឺចាប់រាប់សែនលានឈឺពេករហូតពេលខ្លះយល់ថាខ្លួនឯងល្ងង់តែទោះល្ងង់ប៉ុណ្ណាក៏យល់ថា សមតម្លៃព្រោះយើងស្រលាញ់គេខ្លាំងទៅហើយទាំងនោះគឺការប្តូរការឈឺចាប់ ដើម្បីនៅក្បែរគេស្មគ្រ័ធ្វើតួរងក្នុងបេះដូងរបស់គេ។ ក្តីអាណិតប្រែមកជាស្រលាញ់ក្តីស្រលាញ់ដែលដុះដាលខ្លាំងពេញក្នុងបេះដូងរហូតមិនអាចស្រលាញ់អ្នកណាបាន ភ្លេចទាំងទុកកន្លែងសម្រាប់ខ្លួនឯងទៀតផង...។

ខ្ញុំគឺជាអ្នកលួង ខ្ញុំជាអ្នកមើលថែនៅពេលនាងបែកពីមនុស្សដែលនាងស្រលាញ់ខ្ញុំកំដរនាងគ្រប់ពេលរហូតនាងនិយាយថាមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលនៅក្បែរនាង ទីបំផុតពួកយើងមានឈ្មោះជាសង្សារប៉ុន្តែហេតុអ្វី? នាងនៅតែនឹកនិងរំលឹកឈ្មោះរបស់នារីម្នាក់នោះនៅចំពោះមុខខ្ញុំ នៅតែយល់ថាគេល្អគ្រប់កាលៈទេសៈ មកទាល់នឹងពេលនេះនាងនៅតែមិនអាចភ្លេចម្នាក់នោះឬខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ជ្រៀតចូលជំនួសដំណែងគេបាន?

ថ្ងៃនេះនាងសុំខ្ញុំមកជួបអ្នកចាស់ជាលើកចុងក្រោយ នាងប្រាប់ថាគេនៅតែចង់ជួប។ ខ្ញុំក៏នៅអាចយល់ព្រមដោយគ្មានពាក្យតវ៉ា នៅតែអាចញញឹមប្រាប់នាងថាទៅចុះ តែកុំភ្លេចថាខ្ញុំនៅទីនេះ...ប៉ុន្តែនាងមិនតបមិនដឹងទេថានាងចងចាំឬអត់ថាមានខ្ញុំ...។ ជាច្រើនម៉ោងដែលនាងអង្គុយរង់ចាំនាង ប៉ុន្តែនារីម្នាក់នោះមិនមកជួបនាងទេ ចំណែកខ្ញុំបែរជាឈរស្ងៀមសម្លឹងនាងពីចម្ងាយ ធ្វើខ្លួនរក្សាគន្លាតដើម្បីកុំឱ្យនាងដឹងថាខ្ញុំមកតាមលួចមើលនាង។ គ្រាន់តែចង់មើលនាងប៉ុណ្ណោះ មិនរំខានទេព្រោះខ្ញុំសន្យាហើយថាអោយនាងមកជួបនឹងគេជួបមនុស្សដែលនាងស្រលាញ់ខ្លាំង ស្នេហាដំបូងរបស់នាងដែលមិនមែនជាខ្ញុំឡើយ

Forgive MeWhere stories live. Discover now