គ្រាន់តែមកដល់អាកាសយាន្តដ្ឋានភ្លាម ខ្ញុំប្រញាប់ស្ទុះរត់គ្រប់កន្លែងដើម្បីរកនាង ប៉ុន្តែមិនឃើញនាងសោះ នាងទៅបាត់ហើយមែនទេ? អត់ទេ ខ្ញុំមិនទាន់ជួបនាង មិនទាន់បានសុំទោស មិនទាន់បាននិយាយអ្វីមួយម៉ាត់ឡើយ នាងម៉េចនឹងអាចថាទៅក៏ទៅបែបនេះ? អត់ទេខ្ញុំទទួលយកមិនបានទេ ខ្ញុំចង់ឲ្យនាងនៅឈរនៅចំពោះមុខខ្ញុំ ត្រឡប់មករំខានខ្ញុំ ត្រឡប់មកបង្ហាញខ្លួននៅចំពោះមុខរបស់ខ្ញុំដូចមុន ការបែកគ្នាជាងមួយខែមកនេះខ្ញុំពិបាកជិតស្លាប់ហើយ ទម្រាំតែចាកចេញទៅទៀតខ្ញុំគិតយ៉ាងម៉េច? ខ្ញុំប្រញាប់រត់យ៉ាងលឿនតម្រង់ទៅច្រកចូលត្រៀមខ្លួនដើម្បីធ្វើការហោះហើររបស់អ្នកដំណើរ។ នៅពេលដែលខ្ញុំកំពុងតែរត់យ៉ាងលឿននោះ ខ្ញុំឃើញឆេយ៉ុងកំពុងតែអូសវ៉ាលីដើរទៅមុខយឺតៗជាមួយអ្នកដំណើរទាំងនោះ ងាកក្រោយមើលដូចកំពុងតែចាំនរណាម្នាក់ ប៉ុន្តែខ្ញុំនៅត្រង់នេះទេ ខ្ញុំនៅខាងស្តាំដៃរបស់នាងងាកមកបន្តិចមកនាងច្បាស់ជាឃើញខ្ញុំ ឃើញខ្ញុំកំពុងតែរត់ទៅរកនាងហើយ។
«ឆេយ៉ុង...!!! ឆេយ៉ុង....» ខ្ញុំព្យាយាមស្រែកខ្លាំងៗដើម្បីហៅនាង ប៉ុន្តែពួកយើងនៅឆ្ងាយពីគ្នាពេកនាងស្តាប់មិនលឺទេ មិនអាចទេ នាងកំពុងតែដើរចូលទៅហើយ បើនាងទៅបាត់ខ្ញុំច្បាស់ជាលែងបានជួបនាងហើយ។
«ឆេយ៉ុងឈប់សិន....ឆេង...ឆេយ៉ុង...!» លែងទាន់ហើយទោះខ្ញុំប្រឹងស្រែកហៅយ៉ាងណាក៏ដោយនាងមិនបានលឺដែរ ព្រោះនាងបានដើរទៅបាត់ហើយ នៅទីបំផុតខ្ញុំក៏បានតែគោះកញ្ចក់ទ្វារខ្លាំងៗដើម្បីហៅនាងឲ្យចេញមក...
បាំង!!! បាំង!!!
«ឆេយ៉ុង...ខ្ញុំនៅត្រង់នេះ កុំទាន់ទៅអី...ឆេយ៉ុង...»
«អ្នកនាង...កុំធ្វើអ៊ីចឹង ឆាប់ចេញទៅ» សន្តិសុខដែលរងចាំរក្សា សណ្តាប់ធ្នាប់នាំគ្នាមកចាប់ក្រៀកដៃរបស់ខ្ញុំហើយអូសចេញដូចខ្ញុំជាមនុស្សឆ្កួត
«លែងខ្ញុំទៅ...ឆេយ៉ុង...ឆេយ៉ុង...» ខ្ញុំព្យាយាមស្រែកហៅខ្លាំងៗប៉ុន្តែនាងច្បាស់ជាមិនបានលឺទេព្រោះកញ្ចក់ក្រាស់ឃ្មឹកនោះច្បាស់ជាឃាំងសម្លេងរបស់ខ្ញុំមិនឲ្យទៅប៉ះត្រចៀករបស់នាងបាន។
YOU ARE READING
Forgive Me
Lãng mạnហេតុអ្វីអ្នកនៅតែនឹកដល់អ្នកចាស់.....!!! នាងចាកចេញហើយគ្មានឱកាសនិយាយពាក្យសុំទោសនាង.....