កម្តៅព្រះអាទិត្យចាំងមកប៉ះមុខរបស់ខ្ញុំ រំខានដល់ការដេកដែលមិនស្កប់ស្កល់នៅទីបំផុតខ្ញុំក៏សម្រេចចិត្តថាត្រូវតែភ្ងាក់ឡើងព្រោះដេកបន្តលែងបានហើយ ប្រអប់ដៃតូចរបស់ខ្ញុំឈោងទៅចាប់នាឡិកាដែលដាក់តាំងនៅលើតុក្បែរគ្រែយកមកមើលឲ្យដឹងថាម៉ោងប៉ុន្មានហើយ។
«ព្រះអើយ...ម៉ោងប្រាំពីរហើយ..! មិនទាន់ទេនាងឃ្លានស្លាប់ហើយ»
ក្រោយពេលដែលច្បាស់ថា ពេលនេះម៉ោងប៉ុន្មានខ្ញុំក៏គ្រវែងនាឡិកាដាក់ចោលលើតុជាបណ្តោះអាសន្នសិន មុននឹងស្ទុះវឹងចូលទៅបន្ទប់ទឹកដើម្បីដោះស្រាយធុរៈខ្លួនឯងសិនទើបប្រញាប់ចុះមកក្រោមដើម្បីតម្រង់ទៅផ្ទះបាយ។ ព្រឹកនេះគួរធ្វើអ្វីអ៊ីចេះ? អូ៎មែនហើយ...លីសាចូលចិត្តញ៉ាំគីមបាប់ បែបនេះធ្វើគីមប៉ាប់យកអោយគេល្អទេ? ក្រោយការពិតបែបស្រពិចស្រពិលតែម្នាក់ឯងរួចហើយនោះ ខ្ញុំក៏ប្រញាប់រៀបចំធ្វើគីមប៉ាប់ភ្លាមព្រោះតែម្នាក់នោះចូលចិត្តញ៉ាំវាទើបនៅក្នុងទូរទឹកកករបស់ខ្លួនភាគច្រើនគឺគ្រឿងទេសដើម្បីធ្វើគីមប៉ាប់។ មួយសន្ទុះក្រោយមកគ្រប់យ៉ាងក៏ចប់ស្រេចបាច់ ខ្ញុំក៏រៀបចំគីមប៉ាប់គួរឲ្យចង់ញ៉ាំទាំងនោះដាក់ទៅក្នុងប្រអប់ទាំងស្នាមញញឹមប៉ុន្តែភ្លាមៗនោះ....
«នាងឆ្កួតហើយ...ក្រែងសន្យាថាមិនរំខានគេទេមែនទេ? ហើយប្រឹងធ្វើវាធ្វើអីទៀត?» ខ្ញុំស្រែកជេរខ្លួនឯងតិចៗពេលដែលនឹកឃើញថា ខ្លួនឯងអស់សិទ្ធិដែលបង្ហាញខ្លួននៅចំពោះមុខគេទៀតហើយ គេបញ្ជាក់ច្បាស់ៗថាយើងជាចំណែកលើសនៅក្នុងឆាកជីវិតរបស់គេ។ ទឹកភ្នែករបស់ខ្ញុំរមៀលស្រក់ចុះមកសន្សឹមៗក្រោយពេលដែលភ្ញាក់ខ្លួនដឹងច្បាស់ថា ខ្លួនឯងកំពុងតែឈរនៅក្នុងឋានៈមួយណាក្នុងចិត្តរបស់នារីម្នាក់នោះ...។ ដំណក់ទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកលើដុំគីមប៉ាប់ដែលត្រូវបានកាត់យ៉ាងស្អាតនឹងផ្ចិតផ្ចង់បំផុត ប៉ុន្តែនៅទីបំផុតវាក៏បានត្រឹមតែដេកនៅក្នុងប្រអប់ដដែល។ ម្រាមដៃតូចៗរបស់ខ្ញុំលើកឡើងទាំងញ័រទទ្រើតហើយចាប់ដុំគីមប៉ាប់ទាំងនោះមកខាំញ៉ាំតិចៗ ខ្ញុំស្រាប់តែយល់ថារសជាតិរបស់វាប្រៃលាយល្វីងបន្ទាប់ពីលាយឡំជាមួយនឹងដំណក់ទឹកភ្នែករបស់ខ្ញុំ ឈឺអួលក្នុងទ្រូងពេលដែលទទួលដឹងពីរសជាតិរបស់វាប៉ុន្តែខ្ញុំនៅតែទ្រាំលេបវាបន្តទោះដឹងថាឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ។ ខ្ញុំសារភាពថាខ្ញុំពិតជានឹកគេខ្លាំងណាស់ នឹកសឹងតែឆ្កួតទៅហើយ នឹកគេរហូតភ្លេចខ្លួនចង់ទៅជួបគេម្តងទៀត។
YOU ARE READING
Forgive Me
Romanceហេតុអ្វីអ្នកនៅតែនឹកដល់អ្នកចាស់.....!!! នាងចាកចេញហើយគ្មានឱកាសនិយាយពាក្យសុំទោសនាង.....