" ជីមីន ផាក "
" យ៉ាងមិច កាង លីអុីង "
" ឯងមើលនាងឌឺឯងហ៎ " ភ្លាមនោះគ្នីគ្នារបស់លីអុីងក៏ជួយចេញមកថែមល្បោយចាក់សាំងពីលើលីអុីងថែមទៀត ធ្វើឲ្យលីអុីងរឹតតែក្ដៅក្នុងចិត្តលើសដើម
" យើងដឹងហើយមិនបាច់បញ្ជាក់ "" ជុៗ លីអុីងនាងកុំធ្វើមុខចឹងអី មើលនក៎ វាចាប់ផ្ដើមជ្រួញហើយ អួយ៎ មើលចុះមុខនាងឡើងចាស់ "
" អាយ៎ ...ផាកជីមីន " លីអុីង នាងក្ដាប់ដៃទន្រ្ទាំជើងស្រែកយកៗ លែងខ្មាសមនុស្សជុំវិញខ្លួន ព្រោះតែសម្ដីឌឺដងរបស់ជីមីនមកកាន់នាង . អាក្មេងនេះឃើញមុខស្លូតៗមឹសៗទេតែកាចឆ្នាស់មិនធម្មតា ប៉ះរលាកតែម្ដង .
" នែ៎ ...ស្រែកស្អីមិនចេះខ្មាសគេទេហេស យ៉ាប់ណាស់ស្រីអត់មាយាទ "
" អាមីន ...ឯងហ៊ានថាយើងអត់មាយាទផងហេសយើងនិងប្ដឹងប៉ារបស់យើងឯងចាំមើលចុះ " ផាច់
" មួយកំភ្លៀងនេះជាការប្រមានដែលនាងហ៊ានហៅយើង អា បើនាងចង់ទៅទួលពិតប្រាប់ឪនាងខ្លាំងណាស់ក៏ទៅៗយើងមិនខ្លាចនោះទេ ចាំទុកមនុស្សដូច ផាកជីមីនមិនដែលខ្លាចអ្នកណាស្រាប់ហើយសម្បត្តិមនុស្សអាងអំណាចពូកែអែបអបដូចឪនាងនិងស្មានតែយើងខ្លាចហេស " ជីមីនសម្លឹងមើលលីអុីង និងគ្នីគ្នារបស់នាងទាំងក្រសែភ្នែកត្រជាក់ស្រេប ក្នុងចិត្តក្ដៅពុះកញ្រ្ចោលសឹងនិងហក់ទៅចាប់ហែកលីអុីងជាបំណែកៗនោះទេ តាំងពីតូចដល់ធំគ្មានអ្នកណាហ៊ានហៅគេថា អា ឡើយ . ត្រឹមមួយកំភ្លៀងវាមិនទាន់សមចិត្តគេនោះទេ" លីអុីងពួកយើងទៅសិនទៅ មើលចុះវាដូចជាចង់សម្លាប់ឯងទាំងរស់ចឹង " ភ្លាមនោះមិត្តភក្តិម្នាក់របស់លីអុីងក៏ចាប់អូសលីអុីងចេញទៅទឹកមុខជីមីនពេលនេះគួរឲ្យខ្លាចខ្លាំងណាស់
" លែងយើង ....លែង ...យើងប្រាប់ឲ្យលែង "
" ថាមោ ... " មិត្តភក្តិរបស់លីអុីងបាននាំគ្នាចាប់អូសលីអុីងចេញទៅទាំងលំបាក នាងរើដូចជ្រូកពុលពួកនាងចាប់សឹងមិនជាប់
" មីនមីន .... " ក្រោយក្រុមគ្នីគ្នារបស់លីអុីងចេញទៅផុតថេយ៉ុងក៏បានដើរមកដល់
" ថេយ៍ ...ថ្ងៃនេះមិនក៏យូរម្ល៉េះហាស "
" មានយូរឯណាយើងមកដូចរាល់ដងតាស "
" អឺ ...តោះទៅញុាំបាយ "
" អេ៎ ..មិនរៀនទេហេស "
" គឺ លោកគ្រូមានការរវល់មិនបានមកបង្រៀនទេ ចឹងពីម៉ោងដំបូងយើងមិនរៀនទេ ញុាំបាយរួចយើងទៅបណ្ណាល័យអានសៀវភៅតើល្អទេថេយ៍ "
" អឹមល្អ ... តោះ "