part 17:តែអូឡុង

2.5K 159 8
                                    

រាងមាំសង្ហាគ្រងឈុតគ្រសេហ៍ពណ៍ស មានបំពាក់ងារពេញសក្តិ ដោយមានរាងស្តើងថេយ៉ុងឈនៅខាងស្តាំដៃ ស្លៀកឈុតស៉ីទៅនឹងរាងក្រាសនៅនឹងបរិវេណស្មារមានបំពាក់រំយោលមាសថ្លាក់ចុះមកក្រោម បង្កជាភាពភ្លឺលេចស៉ីនឹងឈុតពណ៍ស សិនយ៊ូនឹងជីសូ ដើរអមពីក្រោយចូលក្នុងបរិវេណវាំងដែលកំពុងតែមមាញឹកនឹង ការតុបតែងទីធ្លាសម្រាប់ព្រះរាជពីធីចម្រើនព្រះជន្មសម្តេចយាយ ជីសូរស្ថិតក្នុងឈុតណ៍ស៉ីជម្ពូសក់ត្រូវបានលើកឡើង បញ្ចេញកញ្ជឹងក ស្រឡូននឹងមានខ្សែកបណ្តោងគុជខ្យង
ពណ៍ស៉ីជម្ពូត្បូងមួយគ្រាប់ សិនយូស្លៀកឈុត
ពណ៍ស ឆែកបញ្ចេញផែនខ្នងនឹងមានខោពណ៍សស៉ីនឹងឈុត វត្តមានក្រកូលខេរ៉ាស៉ីម៉ាសទាញចំណាប់អារម្មណ៍មនុស្សនៅក្នុងបរិវេណវាំងសឹងដាច់ព្រលឹង ។
ក្រោយចូលទៅរាក់ទាក់សម្តេចយាយរួចពួកគេក៏ត្រូវបានគេរៀបចំបន្ទប់សម្រាប់ស្នាក់នៅក្នុងតំណាក់
ហេស្សី ព្រោះពិធីនឹងប្រារពឡើងនៅរយៈពេល២ថ្ងៃទៀត សិនយូអង្គុយក្រេបតែក្នុងសួន ទឹកមុខញញឹមជាប់ នៅអមសងខាងមានវត្តមានផ្កាសឹងគ្រប់ប្រភេទជះក្លិនប្រហើរដល់គេ កំពុងតែស្ថិតនៅក្នុងពិភពផ្ទាល់ខ្លួនោងអ្នកណាទៅដឹងថាវត្តមានតួបីសាចក្នុងចិត្តគេក៏លេចមុខមក

"នៅទីនេះសោះ,យើងខំរកឯងឡើងយូ"
"អ្នកណាឲទ្រង់រកខ្ញុំម្ចាស់"សិនយូតបបែបហី ចំណែកឯថេយ៉ុងក៏មិនបានប្រកាន់ ពួកគេគឺបែបនេះមួយខែជាងទៅហើយ រាងតូចដាក់ខ្លួនអង្គុយមិនបាច់មានអ្នកអញ្ជើញ

"យើងមកទីនេះ គឺមកសួរឯង2,3សំណួរ"
"មិនដឹងថា ថេយ៉ុងដ៏អស្ចារ្យមានអ្វីឲសិនយ៊ូបម្រើ តាមមើលទៅ ....សិនយ៊ូជួយមិនបានទេមើលទៅ"គេនៅតែបន្តក្រេបតែ សួ2,3សំណួរ? តែកន្លះសំណួរគេគ្មាថ្ងៃឆ្លើយផង ថេយចាប់ផ្តើមខឹងតែក៏នឹកដល់ពាក្យដែលបងប្អូនភ្លោះទើបថាឲគេទើបសាកយកវាមកប្រើ

"បើឯងឆ្លើយ,យើងសន្យាថានឹងឈប់តាមឆាឆៅបងប្អូនឯងហើយ ហើយនៅមានទៀត យើងឈប់ធ្វើបាបនឹងយកឈ្នះចំពោះពួកឯងទៀតដែល" គេសាក និយាយ តាមពិតគេមិនបានbully ពីរនាក់បងប្អូននឹងអីផង មនុស្សគេមានធម្ម៍មេត្តាណាស់ហើយចូលចិត្តសន្តិភាពទៀតផង(??) សិនយូផ្អាកសកម្មភាពហើយមើលមកថេយ៉ុងដែលអង្គុយឆ្កិះសន្លឹកតែរបស់គេ

-បញ្ញតិស្នេហ៍ម្ចាស់ដំណាក់🔞Donde viven las historias. Descúbrelo ahora