ភាគទី2/2: ភាគបញ្ចប់

222 12 2
                                    

ទីត ទីត
សម្លេងសីុប្ល៉េឡានបន្លឺឡើងនៅខាងមុខវីឡាពណ៌មាសស្រាលដោយសារពន្លឺភ្លើងដែលបើកនៅខាងក្នុងដែលជាកម្មសិទ្ធិរបស់ត្រកូលស៊ានណា
"អ្នកប្រុសមកវិញហើយ">អ្នកបម្រើស្រីម្នាក់ចេញមកបើកទ្វាររបងខាងមុខជាមួយសម្តីស្វាគមន៍ម្ចាស់ដូចរាល់ដង
"ជួយយករបស់ខាងក្រោយទៅទុកផង">អីុបូ និយាយបង្គាប់អ្នកបម្រើស្រីម្នាក់នោះមុននឹងលើកបីរាងតូចច្រឡឹងចូលទៅខាងក្នុង
"ប្អូនគេងលក់ទៀតហើយហ្អេស៎កូន?"អ្នកស្រីស៊ានដើរចេញមកពីក្នុងផ្ទះបាយក៏ប្រទះនឹងរាងក្រាស់ដែលបីនាយតូចមកដល់ល្មម
"បាទម៉ាក់ ខ្ញុំនាំប្អូនទៅបន្ទប់សិនហើយ"អីុបូ
"ចាស៎ តាមសម្រួលចុះកូន ក្មេងម្នាក់នេះពិបាកមើលថែបន្តិចហើយ"អ្នកស្រីស៊ាន
អីុបូញញឹមតបគាត់បន្តិចទើបបីរាងតូចទៅខាងលើ
©ក្នុងបន្ទប់
រាងក្រាស់ដាក់នាយតូចលើពូកថ្នមៗ ឲ្យគេងស្រួលបួលមុននឹងទាញភួយមកដណ្តប់ឲ្យគេត្រឹមទ្រូង ហើយឱនថើបថ្ងាសមួយដង្ហើមវែង
"បងទៅវិញហើយ"នាយនិយាយទៅកាន់នាយតូចតិចៗ ទាំងដែលអ្នកម្ខាងទៀតមិនបានស្តាប់ឮឡើយ ប៉ុន្តែយ៉ាងណាក៏មិនអីដែរឲ្យតែអាចឃើញគេគេងលក់ស្រួលទាំងស្នាមញញឹមបែបនេះគឺគ្រប់គ្រាន់ទៅហើយ
អីុបូបិទទ្វារបន្ទប់នាយតូចវិញថ្នមៗទើបយោងខ្លួនចុះមកខាងក្រោមវិញ
"អ្នកម៉ាក់ខ្ញុំលាទៅវិញហើយ"អីុបូ
"ប្រញាប់ម្ល៉េះកូនញ៉ាំបាយសិនទៅម៉ោង8ជាងហើយ"អ្នកស្រីស៊ាន
"មិនអីទេម៉ាក់ ខ្ញុំផ្តាំលាលោកប៉ាផង"អីបូ
"ចាស៎ អ៊ីចឹងក៏បាន សុវត្ថិភាពតាមផ្លូវណា៎"អ្នកស្រីស៊ាន
"បាទ"អីុបូឆ្លើយហើយឱនគោរពគាត់បន្តិចទើបចាកចេញទៅApartmentរបស់ខ្លួនដែលនៅជិតមន្ទីរពេទ្យដែលនាយធ្វើការ
@ព្រឹកថ្ងៃថ្មី
បក្សាបក្សីស្រែកយំខ្ញៀវខ្ញារតាមមែកឈើក្បែរមាត់បង្អួច ពន្លឺព្រះអាទិត្យដែលលាក់ខ្លួនកាលពីយប់ក៏បង្ហាញខ្លួនឡើងម្តងទៀត ដាស់មនុស្សម្នាដែលទទួលទានដំណេកយ៉ាងស្កប់ស្កល់កាលពីយប់ឲ្យក្រោកឡើងបំពេញការងាររៀងៗខ្លួន សូម្បីតែលោកវេជ្ជបណ្ឌិតសង្ហាម្នាក់នេះក៏ត្រូវភ្ញាក់តាំងពីមេឃមិនទាន់ភ្លឺមកម្ល៉េះ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ត្រូវការសង្រ្គោះជនរងគ្រោះដែលដង្ហោយហៅជីវិតជាបន្ទាន់
"លំបាកលោកដុកទ័រហើយ">គិលានុបដ្ឋាយិកាម្នាក់ដែលទទួលបន្ទុកតាមដានអាការៈអ្នកជំងឺបន្តនោះ ពោលឡើងទៅកាន់រាងក្រាស់
"ជាតួនាទីខ្ញុំស្រាប់ហើយ"សម្តីតបគ្មានជាតិរបស់ដុកទ័រអីុបូ ខាឌីឡាធ្វើឲ្យអ្នកគ្រូពេទ្យបានត្រឹមញញឹមមិនសមព្រោះនាយបែបនេះហើយ សម្តីខ្សោះៗគ្មានជាតិ ប៉ុន្តែការងារគឺម៉ត់ចត់ល្អណាស់
-----
តឺង~
"Good morningលោកប្តី<ចាន់>"ហីយ៉ាបើកទូរស័ព្ទភ្លាមក៏លោតសារមកភ្លេតធ្វើឲ្យលោកដុកទ័ររូបសង្ហាដែលចងចិញ្ចើមមួយព្រឹកមកហើយនោះចាប់ផ្តើមស្រាយមកវិញ ថែមទាំងលេចស្នាមញញឹមមកទៀតផង ព្រោះបានសំណព្វចិត្តយកចិត្តទុកដាក់ជាមួយ
"បាទ Morningប្រពន្ធសម្លាញ់ ក្រោកហើយឬនៅហ្នឹង?"អីុបូចុចវាយពាក្យតបទៅវិញយ៉ាងរហ័សដើម្បីកុំឲ្យនាយតូចចាំសារយូរ
"ក្រោកហើយ កំពុងរៀបចំខ្លួនទៅសាលា ចុះបង?"<ចាន់>
"ទើបតែចេញពីបន្ទប់វះកាត់ អូនញ៉ាំអីហើយឬនៅ?"
"រួចហើយ បងក៏ដូចគ្នាកុំប្រឹងធ្វើការខ្លាំងពេក ប្រញាប់ញ៉ាំអាហារពេលព្រឹកទៅ"<ចាន់>
"បងដឹងហើយ"
"ពេលថ្ងៃអូនយកបាយទៅឲ្យបង ហាមញ៉ាំចោលអូនណា៎"<ចាន់>
"បាទអូនសម្លាញ់"
"អូនទៅសាលាហើយbye bye"<ចាន់>
"បាទDalling"អីុបូ តបហើយក៏បិទទូរស័ព្ទទុក ហើយរៀបចំខ្លួនបន្តិចទើបទៅញ៉ាំអាហារពេលព្រឹក
Skip
ថ្ងៃត្រង់
អីុបូ អង្គុយក្នុងofficeរបស់ខ្លួនរង់ចាំនាយតូចយកអាហារមកដើម្បីញ៉ាំជាមួយគ្នា
  ខ្ចាយ~~
សម្លេងធ្លាក់បែកស៊ុមរូបថតនៅក្បែរដៃរាងក្រាស់លាន់ឮខ្ចាយក្នុងបន្ទប់ ដោយសារនាយអង្គុយមិនប្រយ័ត្នទើបវាសដៃត្រូវមែនទេ?
  អូយ៎!!
រាងក្រាស់បន្ទន់ជង្គង់រើសអំបែងមិនប្រយ័ត្នទើបធ្វើឲ្យមុតដៃរបស់ខ្លួន ឈាមក្រហមស្រស់មួយដំណក់ស្រក់ចេញពីដៃរបស់នាយទៅលើរូបថតរបស់នាយតូចឥតខុស ធ្វើឲ្យនាយមានអារម្មណ៍មិនស្រួលភ្លាម មិនប្រយ័ត្នទៀតហើយ??
"ដុកទ័រ~"កំពុងតែស្លុងគំនិតនឹងរឿងមុននេះស្រាប់តែគ្រូពេទ្យស្រីម្នាក់រត់មកហៅនាយកាត់ផ្តាច់អារម្មណ៍មុននេះអស់ ប៉ុន្តែមើលទៅនាងដូចជាប្រញាប់ខ្លាំងណាស់
"មានអ្វីហ្អេស៎?" អីុបូ
"គឺអ្នកប្រុសចាន់អីុ..."
"ចាន់?? ចាន់យ៉ាងម៉េច??"អីុបូ
"អ្នកប្រុសចាន់អីុ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់"
"ចាន់..."អីុបូប្រញាប់រត់ទៅបន្ទប់សង្គ្រោះបន្ទាន់ ស្លៀកពាក់ឯកសណ្ឋានយ៉ាងរហ័ស
  ក្រាក~~
ទ្វារបន្ទប់សង្រ្គោះបន្ទាន់បើកឡើងនាំយករាងកាយរបស់ដុកទ័រលំដាប់ទី1នៅក្នុងមន្ទីរពេទ្យចូលទៅខាងក្នុង គ្រូពេទ្យទាំងអស់គ្មានអ្នកណាហ៊ានបញ្ឈប់នាយឡើយ
"ដុកទ័រ..."
"ទុកឲ្យខ្ញុំវិញ"អីុបូ ជ្រៀតខ្លួនចូលទៅក្បែរជនរងគ្រោះ គ្រាន់តែបានឃើញមុខបន្តិចនាយចាប់ផ្តើមញ័រដៃទៅហើយ នេះឬមនុស្សដែលនាយស្រឡាញ់ គេមកនៅក្នុងសភាពបែបនេះបានយ៉ាងម៉េច? ក្រែងទើបតែនិយាយលេងជាមួយគ្នាព្រឹកមិញទេមែនទេ? ហេតុអ្វីក្លាយជាបែបនេះ? ផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាតប្រែជាមានស្នាមឆូត ជ្រាបឈាមមកមិនចេះស្ងួត ក្លិនខ្លួនដែលធ្លាប់តែក្រអូបភាយក្លិនផ្កាសាគូរ៉ាប្រែជាមានតែក្លិនឆ្អាបឈាម បបូរមាត់ធ្លាប់តែមានពណ៌ផ្កាឈូករលងស្រិល ប្រែជាជាំស្វាយ គួរឲ្យអាណិត
"ចាន់ ទ្រាំបន្តិចណា៎ បងមកហើយ"អីុបូ ឱនថើបថ្ងាសចាន់មួយខ្សឺត
"អីុបូ~~"ចាន់ និយាយទាំងសម្លេងខ្សាវៗព្យាយាមបើកត្របកភ្នែកដែលធ្ងន់កណ្តុកដូចភ្នំដើម្បីសម្លឹងផ្ទៃមុខរបស់មុស្សជាទីស្រឡាញ់ សម្លឹងឲ្យបានច្បាស់ ឲ្យដក់ជាប់ក្នុងក្រអៅបេះដូងរបស់គេ ដក់ជាប់ក្នុងចិត្តគំនិតរបស់គេ ឲ្យចងចាំថាមនុស្សប្រុសម្នាក់នេះហើយដែលខ្លួនស្រឡាញ់ ស្រឡាញ់ស្មើនឹងជីវិតរបស់ខ្លួន មុននឹងសន្លប់បាត់ស្មារតី សម្លេងគេស្តាប់ស្ទើតែមិនឮ ប៉ុន្តែចំពោះរាងក្រាស់គឺឮច្បាស់ណាស់
"បងនឹងសង្រ្គោះអូន..."
    មួយសន្ទុះក្រោយ
"ដុកទ័រ អ្នកជំងឺបាត់បង់ឈាមច្រើនពេក សម្ពាធឈាមច្របូកច្របល់ណាស់"
"បញ្ចូលឈាមបន្ថែមទៅ"អីុបូ
"ជីពចរអ្នកជំងឺចុះខ្សោយពិបាកសង្រ្គោះណាស់"
"មានឈាមកកក្នុងខួរក្បាល"
"ស្ទះសរសៃឈាមហើយ"
"មិនបានទេ  គេមិនអាចស្លាប់ដាច់ខាត"
សភាពរបស់រាងតូចកាន់តែយ៉ាប់យ៉ឺនពិបាកក្នុងការសង្រ្គោះណាស់
ទីត ទីត
"បេះដូងឈប់លោតហើយ"
"យកឧបករណ៍ឆក់មក"
"ត្រៀមរួចហើយ"
"ឆក់លើកទី1 លេខ150 1 2 3ឆក់"អីុបូ
"អ្ហឹក~"ទទួលដឹងកម្លាំងឆក់ រាងកាយដែលពោរពេញដោយរបួសក៏ពើងឡើងពីកម្រាលពូកបន្តិច មុននឹងធ្លាក់ចុះមកវិញ ប៉ុន្តែរាងតូចនៅតែមិនបានដឹងខ្លួនមកវិញដដែល ចង្វាក់បេះដូងក៏មិនបានលោតឡើងវិញដែរ
"150 លើកទី2 ឆក់"
"មិនបានផលទេដុកទ័រ"
"150 លើកទី3 ឆក់"
"មិនមកវិញទេ"
"តម្លើងកម្លាំងឆក់ដល់200ទៅ"
"បាទ"
"200 លើកទី1ឆក់"
"នៅតែដដែល"
"200 លើកទី2"
"250លើកទី1...លើកទី3"
"300"អីុបូ
"ដុកទ័រធ្វើបែបនេះមិនបានទេ"គ្រូពេទ្យដែលកាន់ឧបករណ៍ឆក់នោះបញ្ឈប់រាងក្រាស់
"យើងប្រាប់បែបណាក៏ធ្វើតាមទៅ"
"តែវាគ្រោះថ្នាក់ណាស់ ដុកទ័រក៏ជ្រាបថា..."និយាយមិនទាន់ចប់ផងក៏ត្រូវអីុបូស្រែកកាត់
"ឬឯងត្រូវទុកឲ្យគេស្លាប់"អីុបូ ស្រែកគំហកទាំងភ្នែកក្រហមងាំង ទាំងបារម្ភពីមនុស្សជាទីស្រឡាញ់់ ទាំងខឹងសម្បានឹងមនុស្សក្រោមបង្គាប់
"300 លើកទី1 ឆក់"អីុបូ
គ្រូពេទ្យម្នាក់នោះមិនហ៊ានប្រកែកមានតែធ្វើតាម
"អ្ហឹក~"រាងកាយតូចស្តើងត្រូវហើបខ្លួនផុតពីគ្រែម្តងហើយម្តងទៀត ប៉ុន្តែលទ្ធផលដែលទទួលបានមិនដូចការរំពឹងទុកឡើយ
"400"អីុបូ ហាឡើងគ្រូពេទ្យទាំងអស់ក៏ត្រូវបើកភ្នែកធំៗម្តងទៀត ធ្វើបែបនេះមិនប្រថុយពេកទេហ្អេស៎? គេខ្សោយយ៉ាងនេះទទួលរងកម្លាំងឆក់ដល់ទៅ400
"ដុកទ័រ..."
"ឆាប់ឡើង"អីុបូ
"ឆក់~"
"មិនអាចសង្រ្គោះបានទេ"
"មិនអាចបែបនេះទេ ស៊ាន ចាន់អីុបើកភ្នែកឡើង បងបញ្ជាឲ្យអូនបើកភ្នែក ស្តាប់ឮទេ បើកភ្នែកមក"រាងក្រាស់ស្រែកគំហក យកដៃមាំដែលញ័រទទ្រើក សង្កត់ទ្រូងរាងតូច ដើម្បីធ្វើចលនាបេះដូង ប៉ុន្តែអ្នកដែលគេងនៅលើគ្រែហាក់ដូចជាមិនទទួលដឹងទៀតឡើយ
"បងសូមអង្វរ ហ្ហឹកចាន់បើកភ្នែកមក បងអង្វរអូន ឮទេ?បងកំពុងអង្វរអូនហើយ ហ្ហឹក មិនអាចក្លាយជាបែបនេះទេ បងមិនព្រមទេ..."អីុបូ សភាពរបស់នាយពេលនេះប្រៀបដូចជាមនុស្សបាត់បង់សតិយ៉ាងអ៊ីចឹង នាយនិយាយទាំងយំទឹកភ្នែកក៏ចាប់ផ្តើមជ្រាបចេញពីរង្វង់ភ្នែកដែលធ្លាប់តែខ្មៅងឹលមានអំណាចរបស់នាយដែរ នេះជាលើកទីមួយហើយដែលនាយយំបែបនេះ យំនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ យំនៅក្នុងចំណោមមនុស្សជាច្រើននាក់ គ្រូពេទ្យទាំងអស់បានត្រឹមតែអាណិតតែប៉ុណ្ណោះ
"ជនរងគ្រោះ ស៊ាន ចាន់អីុ បានបាត់បង់ជីវិតនៅម៉ោង12:35នាទីថ្ងៃត្រង់ ដោយសារឈាមកកក្នុងខួរក្បាល និងគាំងបេះដូងព្រមទាំងជំងឺហឺតរើឡើង"នេះហើយជាមូលហេតុដែលធ្វើឲ្យគេចុះខ្សោយបែបនេះ គឺព្រោះតែជំងឺហឺត និងជំងឺខ្សោយបេះដូងដែលគេមានតាំងពីតូចមក
"គេមិនទាន់ស្លាប់ទេ លោកជាគ្រូពេទ្យហេតុអ្វីនិយាយពាក្យនេះមកបាន គេនៅមានជីវិតនៅឡើយ"អីុបូ ស្ទុះកញ្រ្ជោលឡើងមកទាញកអាវគ្រូពេទ្យកម្លោះម្នាក់នោះកន្រ្តាក់ខ្លាំងៗតាមការខឹងសម្បារ ម៉េចក៏នាយហ៊ានម្ល៉េះ? ហ៊ាននិយាយថារាងតូចស្លាប់ គេគ្មានវិជ្ជាជីវៈជាពេទ្យទេហ្អេស៎? ចាន់របស់នាយមិនបានកើតអីឡើយ គេគ្រាន់តែ...សន្លប់ ត្រូវហើយគេគ្រាន់តែសន្លប់ប៉ុណ្ណោះ!!
"ដុកទ័រ ទទួលយកការពិតទៅ"
"ចេញទៅ ចេញឲ្យអស់ទៅ សុទ្ធតែគ្មានបានការ"អីុបូ គំហកខ្លាំងៗធ្វើឲ្យគ្រូពេទ្យប្រហែល10នាក់នោះ ភ័យញ័រដៃញ័រជើង ប្រញាប់ចេញមកខាងក្រៅយ៉ាងលឿន បើឃាត់ក៏មិនអាចពួកគេមានតែបណ្តោយតាមរាងក្រាស់តែប៉ុណ្ណោះ
"ស៊ាន ចាន់អីុ អូនក្បត់សន្យា ក្រោកឡើងវិញមក បងអង្វរអូនក៏បាន អូនសម្លាញ់"អីបូ ដាក់ខ្លួនអង្គុយលើកៅអី លើកដៃម្ខាងទៅអង្អែលផ្ទៃមុខរាងតូចស្រាលៗ ពោលពាក្យបន្ទោសទាំងដែលបេះដូងរបស់នាយប្រេះបែកអស់ទៅហើយ នាយបណ្តោយឲ្យភាពទន់ជ្រាយបញ្ចេញរូបរាងឡើងមកទាំងអស់ ប៉ុន្តែវាគួរឲ្យខ្មាស់ទេ? ប្រាកដណាស់គ្មានអ្វីគួរឲ្យខ្មាស់ទេ ប៉ុន្តែអ្វីដែលនាយខ្មាស់នាពេលនេះគឺនាយខ្មាស់ខ្លួនឯងដែលសូម្បីតែមនុស្សដែលនាយស្រឡាញ់ នាយមិនអាចសង្រ្គោះបានផង តើនាយសមនឹងពោលពាក្យស្រលាញ់ទៅកាន់គេទេ? អន់ខ្លាំងណាស់
"បងសុំទោស"អីុបូឱនទៅផ្អឹបបបូរមាត់ជាមួយមាត់របស់រាងតូចទាំងមានស្នាមទឹកភ្នែកជាប់ថ្ពាល់ នាយថើបបបូរមាត់នោះដោយថ្នាក់ថ្នមនិងផ្អែមល្ហែម ប៉ុន្តែគួរឲ្យស្តាយណាស់ដែលអ្នកម្ខាងទៀតមិនបានទទួលអារម្មណ៍មួយនេះ ព្រោះគេចាកចេញហើយ គេលែងទទួលដឹងអារម្មណ៍មួយនេះទៀតហើយ.....

មានជួបជុំក៏មានព្រាត់ប្រាស់ ប៉ុន្តែសុំកុំឲ្យវាជាការចាកចេញដោយបែបនេះអី ការចាកចេញដែលមិនទទួលបានសូម្បីតែពាក្យ"លា"...៕

                     ~~ចប់🥀~~
                        
  គីម ជុងសីុ✨
អរគុណសម្រាប់ការគាំទ្រ❤️
Love you all reader 💜

ឃ្លាតស្នេហ៍(Completed)Where stories live. Discover now