Ep 1
សួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះគីម ស៊ុននូតែអ្នកគ្រប់គ្នាតែងតែហៅខ្ញុំថាលោកគ្រូគីមខ្ញុំជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី12ហើយថ្ងៃនេះគឺជាថ្ងៃដំបូងដែលខ្ញុំមកបង្រៀននៅសាលាថ្មីមួយនេះខ្ញុំបានលឺមកថាថ្នាក់ដែរខ្ញុំត្រូវចូលទៅបង្រៀននោះតែងតែដូរគ្រូជារៀងរាល់ថ្ងៃ why?🤨
"សួ....អាយយយនេះជាស្អីហាសអ្នកណាជាអ្នកធ្វើរឿងនេះ"គ្រាន់តែដើរចូលដល់ក្នុងថ្នាក់ភ្លាមលោកគ្រូគីមក៏ត្រូវបានសិស្សស្វាគមន៍យ៉ាងកក់ក្ដៅ.
"គឺខ្ញុំមានរឿងអីមែនទេលោកគ្រូ...អា៎៎មិនមែនទេអ្នកគ្រូ"សិស្សប្រុសម្នាក់បានក្រោកឈរនិយាយទាំងមុខឌឺដាក់លោកគ្រូ.
ផាំង*
"នែ៎៎ប្អូនខ្ញុំជាមនុស្សប្រុសមិនមែនជាមនុស្សស្រីត្រូវហៅខ្ញុំថាលោកគ្រូមិនមែនអ្នកគ្រូស្ដាប់បានដែរទេ..."ស៊ុននូទះតុហើយក៏និយាយរាងសង្កត់សម្លេងទៅកាន់សិស្សប្រុសម្នាក់នោះវិញ.
*ប្រុសស្អីគ្រាន់តែឃើញតុកកែប៉ុណ្ណឹងស្រែកឡើងចង់បែកថ្នាក់ហើយ*សិស្សប្រុសនោះគិតក្នុងចិត្ត.
មែនហើយគឺមិញនេះគ្រាន់តែស៊ុននូដើរចូលដល់ក្នុងថ្នាក់បានបន្តិចគេក៏បានបោះតុកកែជ័រទៅស៊ុននូធ្វើអោយគេស្រែកឡើងផ្អើលថ្នាក់បែបនេះឯង.
"លឺដែរទេ..."ស៊ុននូ
"បាទលឺហើយអ្នកគ្រូ..អា៎៎ច្រលំមាត់លោកគ្រូ...."និយាយហើយសិស្សប្រុសនោះក៏អង្គុយចុះវិញ.
"បានហើយអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំសុំណែនាំខ្លួនម្ដងទៀត គឺខ្ញុំឈ្មោះគីម ស៊ុននូអ្នកទាំងអស់គ្នាអាចហៅខ្ញុំថាលោកគ្រូគីមក៏បានដែរ ខ្ញុំបង្រៀនមុខវិជ្ជាគណិតហើយក៏ជាគ្រូបន្ទុកថ្នាក់របស់អ្នកទាំងអស់គ្នាដែរ"ស៊ុននូនិយាយទាំងញញឹមរាយមុនស្នេហ៍ដាក់សិស្សគ្រប់គ្នា.
"អ៎៎...និយាយចឹងក្នុងថ្នាក់នេះមានប្រធានថ្នាក់ឫនៅ?"ស៊ុននូ
"មានហើយលោកគ្រូ"សិស្សគ្រប់គ្នាបាននិយាយព្រមគ្នា.
"ម្នាក់ណាជាប្រធានថ្នាក់ដែរ"ស៊ុននូបានសួរទៅកាន់សិស្សគ្រប់គ្នាហើយពេលនោះក៏មានសិស្សប្រុសម្នាក់បានក្រោកឈរ.