រឿង:ស្នេហ៍ខុសវ័យ

211 26 0
                                    

Ep10

នៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងសេអ៊ូលយើងឃើញថាមានមនុស្សម្នាជាច្រើនដើរខ្វែងខ្វាត់គ្នាអ្នកខ្លះក៏ចូលហាងទិញសម្លៀកបំពាក់ឯអ្នកខ្លះទៀតក៏ចូលហាងផ្សេងៗគ្នា(មិនដឹងហាងអីខ្លះក៏ដាក់ចឹងទៅ:) )ហើយក្នុងចំណោមនោះយើងក៏ឃើញកម្លោះសង្ហារទាំងបីដែរកំពុងអូសគ្នាទៅវិញទៅមកម្នាក់ចង់ទៅនេះឯម្នាក់ទៀតចង់ទៅនោះអ្នកនៅកណ្ដាលចង់ខ្យល់ចាប់....

"ទៅមើលសម្លៀកបំពាក់ទៅណាៗៗៗបងហ៊ុន"

"អត់ទេទៅញាំុអីវិញណ៎៎ហ៊ុនណ៎៎"

ជុងវ៉ុនទាញដៃសុងហ៊ុនម្ខាងឯម្ខាងទៀតក៏ត្រូវជេគចាប់ទាញនេះគេចង់ឡប់ខួរហើយមិនដឹងជាទៅណាអោយប្រាកដហើយម្នាក់ធ្វើមុខដូចកូនក្មេងសុំម៉ែទិញរបស់លេងចឹង...

"អ៎៎ូ!!!ជេយ៍!!!!នៅខាងនេះ!!!"សុងហ៊ុនងាកចុះងៀកឡើងក៏ឃើញជេយ៍កំពុងអាចុះឡើងដូចកំពុងរកខ្លួនដូចគ្នាព្រោះពេលចេញមកគេបានខលហៅជេយ៍មកដូចគ្នាមុនដំបូងថាមិនមកទេគ្រាន់តែលឺថាជុងវ៉ុនមកដែរគេក៏អូខេភ្លាមឯពីអ្នកនោះវិញលឺហើយក៏ងាករកម្ចាស់ឈ្មោះតាមសុងហ៊ុនហៅក៏ឃើញម្ចាស់ឈ្មោះគេដើរមកជេគមិនសូវជាប៉ុន្មានទេតែជុងវ៉ុនឃើញហើយអស់អារម្មណ៍លែងចង់ដើរលេងទៀតហើយពេលនេះមានអារម្មណ៍តែម្យ៉ាងគត់គឺចង់ទៅផ្ទះវិញ.....

"ចាំយូរដែរទេអាហ៊ុន...អា៎៎!!សួស្ដីជេគ..."ជេយ៍ក៏រាក់ទាក់អ្នកទាំងពីរតាមធម្មតាគេធ្វើដូចជុងវ៉ុនគ្មានរូបរាងនៅទីនេះចឹងឯជេគក៏ញញឹមរាក់ទាក់គេវិញតាមចរិករបស់គេ...

"ចង់ទៅណាឡូវ???"សុងហ៊ុនក៏ងាកទៅសួរអ្នកទាំងពីរដែរស្ងាត់មិនមាត់អីបន្តិចមិញនេះក៏ស្រែកទាទៅនេះទៅនោះឡើងផ្អើលគេផ្អើលឯងឥឡូវក៏ស្ងាត់មាត់ឈឹង..

"ទៅញាំុអីទៅណា...ហើយជុងវ៉ុនឯងចង់ទៅទិញអីមែនទេចឹងក៏ទៅជាមួយជេយ៍ទៅណា!បាយ បាយ"ជេគនិយាយជាមួយហ៊ុនហើយក៏ងាកទៅនិយាយជាមួយជុងវ៉ុនដែរកំពុងឈរមុខស្អុយនិងទាញថ្ពាល់គេបន្តិចរួចក៏ដើរទៅបាត់ពីរអ្នកសុងហ៊ុន..

"បងជេគ...បងជេគខ្ញុំទៅដែរ...អ្ហឹក"ជុងវ៉ុនចង់រត់ទៅតាមជេគទាំងចង់យំបន្តិចអីបន្តិចតែជេយ៍ចាប់ដៃគេជាប់នេះអោយគេនៅជាមួយអាអ៊ុំរោគចិត្តនិងទៀតហើយហេស??

"យ៉ាងមិចអូនស្រីខ្លាចបងដល់ថ្នាក់ចង់យំផងហេស??ចុះលើកមុនអីក៏ខ្លាំងម្លេះ??"ជេយ៍និយាយឌឺដងដាក់ជុងវ៉ុនហើយចាប់ដៃគេជាប់មិនប្រលែងសោះឯជុងវ៉ុនវិញងាកមកសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកហើយប្រុសស្អីឆ្កួតបែបនេះ...

"លែងខ្ញុំទៅអាអ៊ុំរោគចិត្ត!!!"ជុងវ៉ុនប្រលេះដៃខ្លួនចេញពីគេហើយក៏ដើរចេញទៅទាំងមុខស្អុយ.

______________

ងាកមកមើលជេគហ៊ុនឯណេះវិញកំពុងតែដើររករបស់ញាំុនេះដើរចង់មួយម៉ោងហើតជេគរកអីញាំុមិនទាន់ឃើញទៀតអ្នកដើរតាមវិញឡើងវិលមុខហើយ...

"ជេគរកឃើញកន្លែងញាំុរឺនៅខ្ញុំហត់ខ្លាំងណាស់"សុងហ៊ុនឈប់បន្តិចហើយក៏ហៅជេគសួរជេគលឺហើយក៏ងាកក្រោយមើលអ្នកដែរកំពុងឈរច្រត់ជង្គុងទាំងបែកញើសគខូស....

"ហឹម.....ចឹងចូលហាងនេះហ្មងទៅ"ជេគមើលចុះឡើងក៏ឃើញហាងមួយនៅក្បែរនេះហើយក៏ទាញសុងហ៊ុនចូលតែម្ដង...

"សូមស្វាគមន៍នេះមកប៉ុន្មានអ្នកដែរច៎៎ាស?"បុគ្គលិកនៅក្នុងហាងក៏ញញឹមទទួលរាក់ទាក់អ្នកទាំងពីរដូចផ្ញៀវទូទៅ...

"មកពីរអ្នកបាទ"

"អញ្ជើញមកខាងនេះ"និយាយរួចពួកគេក៏ដើរចូលទៅតុអង្គុយ...

"កម្មង់អ្វីខ្លះដែរ?"

"គឺយក&¥&€¥¥&&¥&&ប៉ុណ្ណឹង"ជេគកម្មង់ម្ហូបហើយក៏មើលសុងហ៊ុនដែរកំពុងតែសម្លឹងមកខ្លួន...

"កម្មង់ច្រើនយ៉ាងនេះញាំុអស់ដែរហ៎៎??"សុងហ៊ុនក៏លើកចញ្ចើមសួរទៅកាន់ជេគនេះគេកម្មង់ឡើងចង់10មុខហើយញាំុអស់ដែរហេសតែពីរអ្នកនិង...

"ញាំុមិនអស់ក៏ខ្ចប់ទៅផ្ទះទៅ"ជេគនិយាយហីៗទៅវិញធ្វើអោយសុងហ៊ុនក្រវីក្បាលហួសចិត្តនិងគេ...ពួកគេអង្គុយនិយាយគ្នាពីនេះពីនោះរហូតដល់ម្ហូបមកដល់ក៏នាំគ្នាញាំុ...

______________

"ន៎៎ែឯងចង់ទិញអោយអស់ពីហាងគេមែនទេហាស!!??"ជេយ៍ស្រែកទៅជុងវ៉ុនគេដើររើសយកៗមិនមើលអីបន្តិចសោះជេយ៍កាន់ឡើងចង់វៀចខ្លួនហើយ!!

"ក្រែងលោកចង់ដើរតាមខ្ញុំខ្លួនឯងតើមិនចឹង?"ជុងវ៉ុននិយាយទៅកាន់គេវិញហើយក៏បន្តដើររើសយកៗទៀតជេយ៍បានត្រឹមតែខាំមាត់សង្កត់ចិត្ត(ទ្រាំកូនទ្រាំប្រពន្ធយើងៗអ្នករើស)

ពួកគេដើរទិញឥវ៉ាន់ហើយក៏មករកជេគវិញតែក៏ឃើញក្នុងហាងមានមនុស្សជុំៗមិនដឹងគេធ្វើស្អីពួកគេក៏ដើរចូលទៅមើលហើយក៏ឃើញ......

To be continued...

ស្នេហ៍ខុសវ័យWhere stories live. Discover now