..

223 28 1
                                    

3/3
Short novel
By:Josy

ជិះបានពាក់កណ្ដាលផ្លូវមានអាក្មេងស្ទាវមួយក្រុមស្ទាក់វ៉ៃហេសុឹងពួកនោះគ្នាច្រើនផងហើយហេសុឹងនេះតែឯងហើយស្រវឹងទៀតគេវ៉ៃដូចទៅឲ្យគេវ៉ៃទទេរៗពួកវាវ៉ៃហើយក៏ផ្ដួលហេសុឹងទៅហ្នឹងអីហើយពួកវាចេញទៅទាំងសើចមកមើលសម្មភាពហេសុឹងវិញគេពេលនេះដូចឆ្កែធ្លាក់ទឹកចឹងដោយហេតុតែរបួលពេញខ្លួនហ្នឹងជាតិស្រាពេញខ្លួនផងនោះគេក៏បិទភ្នែកដេកនៅលើផ្លូវនោះទៅ(ចុមដេកនៅលើផ្លូវទាំកណ្ដាលផ្លូវចឹងម៉ងហេ៎?)
ហេសុឹងដេកគ្មានអ្នកណាដាស់គេទេព្រោះគេគ្រប់គ្នាដឹងថាហេសុឹងជាក្មេងពាលដើរវាយគ្នាពេញហ្នឹងចឹងហើយទើបគេមិនជួយនោះហេសុឹងដេករហូតដល់ម៉ោងសិស្សចេញទៅផ្ទះ

ក្មេងប្រុសម្នាក់បានដើរកាត់ផ្លូវនេះដោយដៃមានកាន់ឆ័ទ្រ្តនិងទូរស៏ព្ធលេខឆាតមិនបាច់ប្រាប់ក៏ដឹងថាជាជេកដែលត្រូវអត់ជេកដើរបណ្ដើរលេងឆាតបណ្ដើរខ្ជិលនិយាយច្រើនគេកំពុងតែលេងឆាតជាមួយមិត្តប្រុសរបស់គេនោះឯងដើរមកដល់កន្លែងហេសុឹងដេកគេក៏ឈប់បន្ដិចគេមើលចុះមើលឡើងទើបគេដឹងថានោះគឺជាហេសុឹង

«ចុម!នេះបងប្រុសដែលជួយយើងកាលពីម្សិលមិញតា៎ហើយមកគេងស្អីនៅកន្លែងហ្នឹងហើយសំខាន់មុខមានស្នាមជាំដូចត្រូវគេវាយទៀត»ជេកគិតក្នុងចិត្តហើយក៏ដាស់ហេសុឹង
«បងប្រុស..!បងប្រុស..!ងើបឡើងមកគេងស្អីកន្លែងហ្នឹង»ជេកដាស់ហេសុឹងហើយអង្រួញខ្លួនគេតិចៗ
«ហឺយ...អាណាគេហ្នឹងវើយមកដាស់យើងដាស់យើងធ្វើស្អីយើងចង់ដេក»ហេសុឹងបើកភ្នែកតិចហើយនិយាយ
«ហើយបើលបងប្រុសចង់គេងមិចមិនទៅគេងនៅផ្ទះមកគេងស្អីនៅកន្លែងហ្នឹង»ជេកនិយាយទៅកាន់ហេសុឹង
«កុំចេះរឿងយើងៗចង់ដេកនៅហ្នឹងវាទើសស្អីឯង»ហេសុឹងតបទៅជេក
«មិនទើសខ្ញុំទេតែក៏វាមិនល្អមើលដែលហើយមើលមុខមាត់ឡើងស្លេកស្លាំងត្រូវការឲ្យខ្ញុំជួយជូនទៅពេទ្យទេ»ជេកសួរទៅកាន់ហេសុឹង
«មិនបាច់បារម្ភជាមួយយើងទេយើងចេះទៅខ្លួនឯងហើយ»ហេសុឹងតបទៅជេកហើយក៏ងើបមកពីដី

ហេសុឹងពេលនេះគ្មានកម្លាំងក្នុងខ្លួនទេសូម្បីតែលើកម៉ូតូកគេលើកមិនរួចដែល

ស្នេហ៍ចៃដន្យWhere stories live. Discover now