2/3
Short novel✨
By:Josy«អាក្មេងម្នាក់នោះស្អាតណាស់វើយស្អាតជាងស្រីទៀត រាងក៏តូចល្មមបី ហើយរៀនសាលាជាមួយយើងទៀតចាំមើលស្អែកយើងចូលរៀនវិញដែលហើយៗយើងនឹងតាមញ៉ែឯងរហូតទាល់តែឯងព្រមវាមិនដែលមុខមាត់យើងសង្ហារពិននេះដែលញ៉ែគេមិនបានទេហា៎»ហេសុឹងដេកខាំមាត់ញញឹមតែងដូចជាមនុស្សឆ្កួតខ្ជិលគិតច្រើនទៀតគេក៏បិទភ្នែកដែលបាត់ទៅ
ពេលព្រឹកព្រះអាទិត្យចាប់ផ្ដើមរះឡើងចាបហោះហើររកចំណីឯហេសុឹងនេះវិញក្រោកពីដំណេកដើររើរកឯកសណ្ធានសិស្សព្រោះវាកប់នៅក្នុងទូរអាវដ៏រញ៉ៃរញ៉ៃរបស់គេនោះឯងណាមួយគេមិនដែលចូលរៀនផងចឹងហើយឯកសណ្ធានសិស្សក៏វាកប់ទៅតាមហ្នឹងដែលគេខំកាយល្មមតែឃើញជិតថល់ម៉ោងចូលរៀនបាត់ហើយតែគេមិនខ្វល់ទេព្រោះគេមិនមែនទៅដើម្បិរៀនផងហ្នឹង(ស៊ូៗប្រូឯងអានាគតដឹងតែភ្លឺស្វាងហើយ)
«ជ័យោរកឃើញហើយតែទៅរកងូតទឹកសិនឲ្យវាសង្ហារនោះអីក្រែងងូតទឹកហើយមានមន្តស្នេហ៍ញ៉ែអាក្មេងម្នាក់នោះបាន»ហេសុឹងនិយាយរួចក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅនេះមិនមែនទៅរៀនដើម្បីរៀនទេគឺដើម្បីញ៉ែកូនប្រុសគេ🔥
5នាទីក្រោយមក.....
ហេសុឹងចេញពីបន្ទប់ទឹកជាមួយឯកសណ្ធានសិស្សគេទាញកាតាបយកមកពាក់ហើយចុះទៅខាងក្រោម
«ព្រះអើយប្រហែលថ្ងៃនេះមេឃរលំហើយមើលទៅអាហេសុឹងទៅសាលារៀន»ប៉ារបស់ហេសុឹងនិយាយទៅកាន់កូនប្រុស
«នែ៎ប៉ាវាមិចនិយាយចឹងដាក់កូនចឹងនេះកូនវាល្អហើយវាចេះនឹកឃើញទៅរៀន»ម៉ាក់របស់ហេសុឹងស្ដីឲ្យប៉ាហេសុឹង
«នេះវាល្អស្អីឈប់ទៅសាលា2ខែហើយស្រួលហ្នឹងលុបឈ្មោះបាត់ហើយទេដឹងហើយវានេះណាគ្មានទៅរៀនស្អីទេទៅញ៉ែតែកូនគេនឹង»ប៉ារបស់ហេសុឹងនិយាយទៅឲ្យហេសុឹង
«នេះខ្ញុំទៅធ្វើស្អីក៏នៅតែជារឿងខ្ញុំដែលលោកប៉ាកុំចេះរឿងខ្ញុំ»ហេសុឹងនិយាយរួចក៏ដើរចេញពីផ្ទះឡើងលើម៉ូតូធំជិះទៅសាលាបាត់ទៅតែមើលទៅផ្ទះហេសុឹងទៅធំគ្រាន់បើលប្រហែលើគេកូននាក់មានហើយមើលទៅ
YOU ARE READING
ស្នេហ៍ចៃដន្យ
Romanceមេឃភ្លៀងធ្លើយឲ្យខ្ញុំបានជួបលោកហើយខ្ញុំហ្នឹងសង្ឃឹមថាពួកឃើងបានជួបគ្នាម្តងទៀត